Read កូរិនថូសទី ១ Chapter 13 Online
Read កូរិនថូសទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 13
ជំពូក 13
1. ទោះបើខ្ញុំចេះនិយាយជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន និងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ
2. បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង និងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ
3. បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ
4. ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង
5. មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស
6. មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ
7. ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់
8. រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ
9. ដ្បិតយើងចេះមិនទាន់សព្វគ្រប់ ហើយយើងអធិប្បាយក៏មិនទាន់បានពេញខ្នាតផង
10. តែកាលណាសេចក្ដីគ្រប់លក្ខណ៍បានចូលមក នោះសេចក្ដីដែលមិនពេញខ្នាតនឹងបាត់ទៅ
11. កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណាដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ
12. ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ
13. ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។
About កូរិនថូសទី ១ Chapter 13
Read កូរិនថូសទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 13
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 13?
កូរិនថូសទី ១ Chapter 13 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 13 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 15
- កូរិនថូសទី ១ Chapter 12
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 2
- កូរិនថូសទី ១ Chapter 14
- កូរិនថូសទី ១ Chapter 4
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- កិច្ចការ Chapter 20
- ម៉ាថាយ Chapter 6
- កិច្ចការ Chapter 11
- ម៉ាកុស Chapter 13
- ហេព្រើរ Chapter 12
- កាឡាទី Chapter 6
- កិច្ចការ Chapter 24