Read អេសាយ Chapter 47 Online
Read អេសាយ Chapter 47 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 47
ជំពូក 47
1. ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត
2. ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញ ហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ
3. កាយអាក្រាតរបស់ឯងនឹងត្រូវបើកចំហ អើ គេនឹងឃើញកេរ្តិ៍ខ្មាសឯងផង អញនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ
4. ឯព្រះដែលប្រោសលោះយើង ទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
5. ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត
6. អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់
7. ហើយបានគិតថា ឯងនឹងធ្វើជាម្ចាស់ជាដរាបទៅ បានជាឯងមិនបានយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ក៏មិនបានគិតដល់ចុងបំផុតដែរ។
8. ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ
9. តែសេចក្ដីទាំង២មុខនេះនឹងកើតដល់ឯងជា១រំពេច នៅថ្ងៃដដែល គឺទាំងការប្រោសចាកកូន ហើយនៅជាមេម៉ាយផង នោះនឹងកើតដល់ឯងពេញទី ទោះបើឯងមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ
10. ពីព្រោះឯងបានទុកចិត្តនឹងអំពើកំណាចរបស់ឯង ឯងបានគិតថា គ្មានអ្នកណាឃើញឯងទេ ឯប្រាជ្ញា និងចំណេះរបស់ឯង នោះបានបង្ខូចចិត្តឯងហើយ ឯងបាននឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ
11. ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនិងមានសេចក្ដីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើឯងភ្លាម ជាសេចក្ដីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។
12. ចូរឈរឡើងឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់ឯងដែលមានជាច្រើននោះ ជាវិជ្ជាដែលឯងបានខំប្រព្រឹត្តតាមតាំងតែពីក្មេងមក ហើយលមើល បើឯងនឹងបានប្រយោជន៍ណាខ្លះ ឬបើឯងនឹងអាចឈ្នះបាន
13. ឯងបានណាយចិត្តហើយ ដោយសេចក្ដីប្រឹក្សាដ៏បរិបូររបស់ឯង ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូទាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយជួយសង្គ្រោះឯងឲ្យរួចពីការដែលត្រូវមកលើឯងចុះ
14. មើល គេនឹងបានដូចជាជញ្ជ្រាំង ភ្លើងនឹងឆេះគេអស់ទៅ គេនឹងដោះខ្លួនឲ្យរួចពីអំណាចភ្លើងមិនបាន ភ្លើងនោះនឹងមិនបានជារងើក ដែលគ្រាន់តែល្មមនឹងអាំងកំដៅខ្លួន ឬជាភ្លើងដែលនឹងអង្គុយជុំវិញប៉ុណ្ណោះទេ
15. របស់ទាំងប៉ុន្មានដែលឯងបានខំតាមនោះ នឹងបានដូច្នោះឯង ហើយពួកអ្នកដែលបានខំតាមជាមួយនឹងឯងតាំងតែពីក្មេងមក គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយនិងគ្មានអ្នកណាសម្រាប់ជួយសង្គ្រោះឯងឡើយ។
About អេសាយ Chapter 47
Read អេសាយ Chapter 47 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 47
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 47 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 47?
អេសាយ Chapter 47 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 47 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from អេសាយ
- អេសាយ Chapter 62
- អេសាយ Chapter 22
- អេសាយ Chapter 65
- អេសាយ Chapter 56
- អេសាយ Chapter 27
- អេសាយ Chapter 60
- អេសាយ Chapter 8