Read លេវីវិន័យ Chapter 8 Online
Read លេវីវិន័យ Chapter 8 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 8
ជំពូក 8
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរនាំយកអើរ៉ុន និងពួកកូនលោក ព្រមទាំងសម្លៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សម្រាប់ជាតង្វាយលោះបាប ចៀមឈ្មោល២ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង
3. ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ
4. ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ
5. នោះម៉ូសេក៏ប្រាប់ដល់ពួកជំនុំថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យធ្វើ។
6. ម៉ូសេក៏នាំអើរ៉ុន និងពួកកូនលោក មកផ្ងូតទឹកឲ្យ
7. រួចបំពាក់អាវខ្លីឲ្យអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង
8. រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ
9. ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
10. រួចម៉ូសេយកប្រេងទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ
11. ហើយក៏យកទៅប្រោះលើអាសនៈ៧ដង លោកចាក់លាបអាសនៈ និងប្រដាប់អាសនៈទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ
12. ក៏ចាក់ប្រេងខ្លះលើក្បាលអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ
13. រួចលោកនាំយកពួកកូនអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងជួតឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
14. បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសម្រាប់តង្វាយលោះបាបមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាតង្វាយនោះ រួចសម្លាប់ទៅ
15. នោះម៉ូសេក៏សម្អាតអាសនៈ លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនៈជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនៈ ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនៈនោះ
16. លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ និងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនៈ
17. តែតួគោនោះ និងស្បែក សាច់ ហើយនិងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18. លោកក៏នាំយកចៀមឈ្មោលដែលសម្រាប់ជាតង្វាយដុតមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
19. នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនៈ
20. រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង
21. លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនៈ នេះហើយជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
22. លោកក៏នាំយកចៀមទី២ដែលសម្រាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
23. នោះម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អើរ៉ុន
24. ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនៈ
25. រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំង២ និងខ្លាញ់របស់អង្គញ់នោះ ហើយនិងស្មាខាងស្តាំមក
26. រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ និងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនិងស្មាស្តាំនោះ
27. លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
28. បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើតង្វាយដែលនៅលើអាសនៈ នេះហើយជាតង្វាយសម្រាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា
29. ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសម្រាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
30. រួចម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនៈទៅប្រោះលើអើរ៉ុន លើសម្លៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសម្លៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុន និងសម្លៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសម្លៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
31. ម៉ូសេក៏បង្គាប់អើរ៉ុន និងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ
32. ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតនឹងភ្លើងទៅ
33. ហើយមិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំនៅអស់៧ថ្ងៃ ដរាបដល់អស់ទាំងថ្ងៃ ដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសម្រេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់៧ថ្ងៃ
34. ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា
35. ត្រូវឲ្យអ្នករាល់គ្នានៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់៧យប់៧ថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
36. នោះអើរ៉ុន និងពួកកូនលោកក៏ធ្វើសម្រេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារម៉ូសេ។.
About លេវីវិន័យ Chapter 8
Read លេវីវិន័យ Chapter 8 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 8?
លេវីវិន័យ Chapter 8 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 1
- លេវីវិន័យ Chapter 18
- លេវីវិន័យ Chapter 27
- លេវីវិន័យ Chapter 21
- លេវីវិន័យ Chapter 4
- លេវីវិន័យ Chapter 24
- លេវីវិន័យ Chapter 26