Read លេវីវិន័យ Chapter 2 Online
Read លេវីវិន័យ Chapter 2 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 2
ជំពូក 2
1. បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង
2. ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនៈ គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
3. ឯចំណែកតង្វាយម្សៅដែលសល់នៅ នោះគឺសម្រាប់អើរ៉ុន និងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
4. ហើយបើថ្វាយតង្វាយម្សៅ ដែលចំអិននៅក្នុងឡ នោះត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយនឹងប្រេង ឬជានំក្រៀបឥតដំបែលាបដោយប្រេងក៏បាន។
5. ឬបើថ្វាយតង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង
6. ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាតង្វាយម្សៅ។
7. បើថ្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង
8. ឯតង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនៈ
9. រួចត្រូវយក១ចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនៈ គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
10. ឯចំណែកតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់អើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11. រីឯតង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ
12. របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនៈសម្រាប់ជាក្លិនឈ្ងុយឡើយ
13. ហើយអស់ទាំងតង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិល ផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់ឯង។
14. ហើយបើយកផលដំបូងមកថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាតង្វាយផលដំបូង
15. ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាតង្វាយម្សៅ
16. សង្ឃម្នាក់នឹងយកស្រូវបុក១ចំណែក និងប្រេងខ្លះ ហើយនិងកំញានទាំងអស់ពីតង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។
About លេវីវិន័យ Chapter 2
Read លេវីវិន័យ Chapter 2 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 2?
លេវីវិន័យ Chapter 2 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 5
- លេវីវិន័យ Chapter 19
- លេវីវិន័យ Chapter 20
- លេវីវិន័យ Chapter 18
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 15
- លេវីវិន័យ Chapter 23