Read លេវីវិន័យ Chapter 9 Online
Read លេវីវិន័យ Chapter 9 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 9
ជំពូក 9
1. លុះដល់ថ្ងៃទី៨ ម៉ូសេក៏ហៅអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង
2. រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ពីហ្វូងសត្វ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោល១ឥតខ្ចោះសម្រាប់ជាតង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា
3. ហើយត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាប និងកូនគោ១ ហើយកូនចៀម១ ដែលទាំង២មានអាយុ១ខួបៗ ហើយឥតខ្ចោះសម្រាប់ជាតង្វាយដុត
4. ព្រមទាំងគោឈ្មោល១ និងចៀមឈ្មោល១ សម្រាប់ជាតង្វាយមេត្រី ដើម្បីនឹងថ្វាយជាយញ្ញបូជានៅចំពោះព្រះយេហូវ៉ា ហើយនិងតង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា
5. គេក៏នាំយកតង្វាយដែលម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចពួកជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា
6. នោះម៉ូសេប្រកាសថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ។
7. ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនៈ ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់បង សម្រាប់ឲ្យធួននឹងខ្លួន ហើយនិងពួកជនផង រួចថ្វាយតង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
8. អើរ៉ុនក៏ចូលទៅឯអាសនៈ សម្លាប់កូនគោទុកជាតង្វាយលោះបាបដែលសម្រាប់ខ្លួន
9. ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនៈ រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនៈ
10. ឯខ្លាញ់ និងអង្គញ់ទាំង២ ហើយនិងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសម្រាប់ជាតង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនៈ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11. តែឯសាច់ និងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ
12. លោកក៏សម្លាប់តង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនៈ
13. ពួកកូនក៏យកតង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនៈ
14. ឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើតង្វាយដែលនៅលើអាសនៈផង។
15. បន្ទាប់មក លោកថ្វាយតង្វាយរបស់ពួកជន លោកយកពពែជាតង្វាយលោះបាប ដែលសម្រាប់ពួកជនមកសម្លាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ
16. រួចក៏យកតង្វាយដុតមកថ្វាយតាមរបៀប
17. ហើយលោកក៏ថ្វាយតង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនៈ ជាក្តាប់ផ្សេងពីតង្វាយដុតពេលព្រឹក
18. រួចមកលោកសម្លាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃតង្វាយមេត្រី ដែលសម្រាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនៈ
19. ពួកកូនក៏ជូនខ្លាញ់គោឈ្មោល និងចៀមឈ្មោល កន្ទុយ និងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ និងស្រទាប់ថ្លើមផង
20. គេដាក់ខ្លាញ់ពីលើទ្រូង រួចអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះ នៅលើអាសនៈ
21. ហើយគ្រវីទ្រូង និងស្មាខាងស្តាំ ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ូសេបានបង្គាប់មក។
22. នោះអើរ៉ុនក៏លើកដៃឲ្យពរដល់ពួកបណ្តាជន រួចចុះមកពីការថ្វាយតង្វាយលោះបាប តង្វាយដុត និងតង្វាយមេត្រី
23. ម៉ូសេ និងអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់បណ្តាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា
24. ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះតង្វាយដុត និងខ្លាញ់នៅលើអាសនៈ កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
About លេវីវិន័យ Chapter 9
Read លេវីវិន័យ Chapter 9 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 9?
លេវីវិន័យ Chapter 9 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 16
- លេវីវិន័យ Chapter 12
- លេវីវិន័យ Chapter 20
- លេវីវិន័យ Chapter 19
- លេវីវិន័យ Chapter 3
- លេវីវិន័យ Chapter 13