Read យ៉ូប Chapter 20 Online
Read យ៉ូប Chapter 20 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 20
ជំពូក 20
1. នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
2. គឺដោយហេតុនោះបានជាគំនិតខ្ញុំបណ្តាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ
3. ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
4. តើអ្នកមិនបានដឹងសេចក្ដីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
5. នោះការជ័យជម្នះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើសក៏នៅតែ១ភ្លែតទេ
6. ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7. គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា
8. គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
9. នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ
10. កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ
11. ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះទៅក្នុងធូលីដីជាមួយនឹងខ្លួនគេដែរ។
12. ទោះបើសេចក្ដីអាក្រក់មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្តាត
13. ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ
14. គង់តែអាហារនៅក្នុងពោះគេបានប្រែក្លាយទៅ ឲ្យបានជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ
15. គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនិងត្រូវក្អួតចេញមកវិញ ព្រះទ្រង់នឹងកំចាត់របស់ទាំងនោះចេញពីពោះគេ
16. គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនិងស្លាប់ដោយសារអណ្តាតពស់វែក
17. គេនឹងលែងមើលទឹកឃ្មុំដែលហូរដូចទឹកទន្លេ និងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត
18. អ្វីៗដែលគេខ្វល់ខ្វាយរកបាន នោះនឹងត្រូវប្រគល់ទៅវិញ ឥតទំពាលេបបានទេ គេនឹងប្រគល់ទៅវិញតាមចំនួន ឥតដែលបានសប្បាយចិត្តដោយសាររបស់ទាំងនោះឡើយ
19. ពីព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះ១ដែលខ្លួនមិនបានសង់ផង។
20. មុខជាគេគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ ហើយនិងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ
21. គ្មានសល់អ្វីដែលគេមិនត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្ដីចម្រើនរបស់គេនឹងមិនស្ថិតស្ថេរឡើយ
22. កាលណាដល់កំពូលនៃសេចក្ដីបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្ដីលំបាកនឹងមកលើគេ
23. ព្រះទ្រង់នឹងបោះសេចក្ដីក្រោធដ៏សហ័ស មកសម្រាប់ចម្អែតពោះគេ ហើយនិងទម្លាក់មកលើគេ ទុកសម្រាប់ជាអាហារ
24. គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទម្លុះខ្លួន
25. គេនឹងដកចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្ដីតក់ស្លុតនឹងកើតឡើងដល់គេ
26. អស់ទាំងសេចក្ដីងងឹតបានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង
27. ឯផ្ទៃមេឃក៏នឹងសម្ដែងពីសេចក្ដីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ
28. ផលចម្រើននៃពួកគ្រួគេនឹងចាកចេញទៅ ទាំងអស់នឹងហូរទៅបាត់នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់
29. នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។
About យ៉ូប Chapter 20
Read យ៉ូប Chapter 20 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 20
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 20?
យ៉ូប Chapter 20 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 20 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 24
- យ៉ូប Chapter 5
- យ៉ូប Chapter 6
- យ៉ូប Chapter 30
- យ៉ូប Chapter 14
- យ៉ូប Chapter 10
- យ៉ូប Chapter 1