Read យ៉ូប Chapter 4 Online
Read យ៉ូប Chapter 4 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 4
ជំពូក 4
1. អេលីផាស ជាសាសន៍ថេម៉ាន គាត់ឆ្លើយតបថា
2. បើសិនជាយើងស៊កឆ្លើយនឹងអ្នក នោះតើអ្នកនឹងអន់ចិត្តឬទេ តែតើអ្នកឯណានឹងទ្រាំមិននិយាយបាន
3. មើលអ្នកបានទូន្មានប្រដៅដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង
4. ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចម្រើនកម្លាំងដល់ជង្គង់ខ្សោយ
5. តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្ដីស្រយុតចុះ
6. ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី
7. ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណាដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ
8. តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្ដីទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាចចុះ គេរមែងច្រូតបានសេចក្ដីនោះឯងវិញ
9. គេត្រូវវិនាសទៅ ដោយអស្សាសៈរបស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្ដីក្រោធរបស់ទ្រង់ក៏បញ្ឆេះគេអស់ទៅ
10. ឯសូរគ្រហឹមរបស់សិង្ហ និងសំឡេងរបស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់
11. ឯសិង្ហចាស់ វាស្លាប់ទៅដោយអត់រំពា ហើយកូនរបស់មេសិង្ហត្រូវខ្ចាត់ខ្ចាយទៅ។
12. រីឯមានសេចក្ដី១បានឮមកដល់ខ្ញុំ ដោយសម្ងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ
13. នៅវេលាដែលការជាក់ស្តែងកំពុងតែបណ្តាលឲ្យគំនិតកម្រើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់
14. នោះសេចក្ដីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង
15. រួចមានវិញ្ញាណ១កាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង
16. វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសម្គាល់ថាជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ ខ្ញុំក៏ឮសំឡេងរសាវៗពោលមកថា
17. មនុស្សដែលតែងតែស្លាប់ តើនឹងបានសុចរិតនៅចំពោះព្រះឬ តើនឹងបានបរិសុទ្ធនៅចំពោះព្រះដែលបានបង្កើតខ្លួនមកឬអី
18. មើល ទ្រង់មិនទុកចិត្តនឹងពួកបរិវារទ្រង់ទេ ឯពួកទេវតាទ្រង់ នោះក៏ប្រកាន់ថាមានសេចក្ដីអួតអាងដែរ
19. ចំណង់បើមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ នោះតើយ៉ាងណាទៅ
20. ពីព្រឹកដល់ល្ងាច វាត្រូវបំផ្លាញទៅ វាសូន្យទៅអស់កល្ប ឥតមានអ្នកណាសង្កេតឡើយ
21. ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង។
About យ៉ូប Chapter 4
Read យ៉ូប Chapter 4 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 4
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 4?
យ៉ូប Chapter 4 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 4 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 8
- យ៉ូប Chapter 14
- យ៉ូប Chapter 37
- យ៉ូប Chapter 10
- យ៉ូប Chapter 25
- យ៉ូប Chapter 22
- យ៉ូប Chapter 23