របាក្សត្រ ទី ១ Chapter 29

For English

Read របាក្សត្រ ទី ១ Chapter 29 Online

Read របាក្សត្រ ទី ១ Chapter 29 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 29

ជំពូក 29

1. លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូ‌ម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ​នេះ​មិន​មែន​សម្រាប់​មនុស្ស គឺ​សម្រាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ

2. យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សម្រាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សម្រាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សម្រាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សម្រាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​តម្លៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ

3. មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់​ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ខ្លួន​យើង សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក​សម្រាប់​ទី​បរិសុទ្ធ​នេះ

4. គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សម្រាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន

5. ហើយ​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សម្រាប់​គ្រប់​ទាំង​ការ​ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ។

6. គ្រា​នោះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

7. គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប និង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប និង​ដែក​១​សែន​ហាប

8. ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន

9. នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ស្តេច​ដាវីឌ​ទ្រង់​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។

10. ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រា‌អែល អយ្យកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប‌ជានិច្ច

11. ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់

12. ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​អំពី​ទ្រង់ ហើយ​គឺ​ទ្រង់​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​ទ្រង់​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់

13. ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ

14. តែ​តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​តង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ

15. ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ

16. ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ទ្រង់ សម្រាប់​ព្រះ‌នាម​បរិសុទ្ធ​ទ្រង់ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​ទ្រង់​ទេ ហើយ​ជា​របស់​ផង​ទ្រង់​ទាំង​អស់​ដែរ

17. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ទ្រង់​ដែល​ល្បង​ល​ចិត្ត ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ​ឯង ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​រាស្ត្រ​របស់​ទ្រង់ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ទ្រង់​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ

18. ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​អ៊ីស្រា‌អែល ជា​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់

19. ហើយ​សូម​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ។

20. ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។

21. ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ និង​តង្វាយ​ច្រួច​នៃ​តង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

22. គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។ រួច​គេ​តាំង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​អ្នក​គ្រប់‌គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ

23. នោះ​សាឡូ‌ម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា​ជា​ស្តេច​ជំនួស​ដាវីឌ ព្រះ‌បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់

24. ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ដាវីឌ នោះ​ក៏​ចុះ​ចូល​នឹង​ស្តេច​សាឡូ‌ម៉ូន​ទាំង​អស់​ដែរ

25. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​តម្កើង​សាឡូ‌ម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។

26. រីឯ​ដាវីឌ ជា​បុត្រ​អ៊ីសាយ ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល

27. ហើយ​ពេល​វេលា​ដែល​ទ្រង់​សោយ‌រាជ្យ​លើ​គេ នោះ​រួម​ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៣៣​ឆ្នាំ

28. រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​ផង នោះ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

29. រីឯ​កិច្ច‌ការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត និង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើល‌ឆុត​ហើយ

30. ព្រម​ទាំង​រឿង​ពី​រាជ្យ និង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​នោះ​ផង។:៚

About របាក្សត្រ ទី ១ Chapter 29

Read របាក្សត្រ ទី ១ Chapter 29 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 29
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 29 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 29?

របាក្សត្រ ទី ១ Chapter 29 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 29 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. សាស្តា Chapter 1
  3. ហូសេ Chapter 12
  4. ហូសេ Chapter 1
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 25
  2. របាក្សត្រ ទី ១ Chapter 19
  3. របាក្សត្រ ទី ១ Chapter 18
  4. របាក្សត្រ ទី ១ Chapter 20
  5. របាក្សត្រ ទី ១ Chapter 17
  6. របាក្សត្រ ទី ១ Chapter 16
  7. របាក្សត្រ ទី ១ Chapter 22

Related Chapters & Readings

  1. អេសាយ Chapter 53
  2. យេរេមា Chapter 37
  3. លោកុប្បត្តិ Chapter 2
  4. កូរិនថូសទី ១ Chapter 5
  5. លោកុប្បត្តិ Chapter 23
  6. លោកុប្បត្តិ Chapter 13
  7. សាំយូអែល ទី ១ Chapter 27
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *