យ៉ូប Chapter 38

For English

Read យ៉ូប Chapter 38 Online

Read យ៉ូប Chapter 38 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.

Choose a Chapter

យ៉ូប 38

ជំពូក 38

1. ខណៈ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច​តប​នឹង​យ៉ូប​ថា

2. តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​តម្រិះ ដោយ‌សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ

3. ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ

4. តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់

5. បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់

6. តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ

7. ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។

8. តើ​អ្នក​ណា​បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក ក្នុង​កាល​ដែល​ធ្លាយ​ចេញ​មក បែប​ដូច​ជា​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ

9. គឺ​ក្នុង​កាល​ដែល​អញ​បាន​ហ៊ុម​ដោយ​ពពក ទុក​ដូច​ជា​អាវ ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្ដី​ងងឹត​ជា​យ៉ាង​ក្រាស់ ទុក​ជា​កន្សែង

10. ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ ហើយ​ក៏​ដាក់​រនុក និង​ទ្វារ​ផង

11. ដោយ​ពាក្យ​ថា ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ និង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ។

12. តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់

13. ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ

14. ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា​ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ

15. ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។

16. តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជម្រៅ​នៃ​បាត​សមុទ្រ​ឬ​ទេ

17. ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សម្ដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ

18. តើ​ឯង​បាន​ពិចារណា​ឃើញ​ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្ដី​ទាំង​អស់​នេះ​ហើយ។

19. តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា

20. ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ

21. ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ ឯង​បាន​កើត​មក​ហើយ ឯ​អាយុ​ឯង ក៏​វែង​យូរ​ណាស់​ផង

22. តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រិល

23. ដែល​អញ​បាន​បម្រុង​ទុក​សម្រាប់​គ្រា​អន្តរាយ​ឬ គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង

24. តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា។

25. តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ

26. ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ

27. ប្រយោជន៍​តែ​នឹង​ចម្អែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ​ស្មៅ​ពន្លក​ដុះ​ឡើង​នោះ

28. តើ​ភ្លៀង​មាន​ឪពុក​ឬ តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម

29. តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ

30. ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជម្រៅ នោះ​ទឹក​បាន​កក​ហើយ។

31. តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ

32. តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន​ចេញ​តាម​រដូវ​បាន ឬ និង​តម្រង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ

33. តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ​លើ​ផែនដី​បាន​ដែរ​ឬ។

34. តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ

35. តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ ដោយ​ឆ្លើយ​មក​ឯង​ថា «បាទ» បាន​ឬ​ទេ

36. តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ

37. តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន ឬ​នឹង​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក

38. ដើម្បី​ឲ្យ​ធូលី​បាន​ហូរ​ប្រសព្វ​គ្នា ហើយ​ឲ្យ​ដុំ​ដី​បាន​រលាយ​ជាប់​គ្នា​វិញ។

39. តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី ឬ​ចម្អែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន

40. ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ម៉ប‌ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ

41. តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ។

About យ៉ូប Chapter 38

Read យ៉ូប Chapter 38 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យ៉ូប
Chapter: 38
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យ៉ូប Chapter 38 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យ៉ូប Chapter 38?

យ៉ូប Chapter 38 is part of the Book of យ៉ូប in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យ៉ូប Chapter 38 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 12
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from យ៉ូប

  1. យ៉ូប Chapter 37
  2. យ៉ូប Chapter 29
  3. យ៉ូប Chapter 27
  4. យ៉ូប Chapter 15
  5. យ៉ូប Chapter 36
  6. យ៉ូប Chapter 12
  7. យ៉ូប Chapter 8

Related Chapters & Readings

  1. សាការី Chapter 12
  2. របាក្សត្រ ទី ១ Chapter 14
  3. សាស្តា Chapter 4
  4. សាំយូអែល ទី ២ Chapter 4
  5. យ៉ូប Chapter 28
  6. កិច្ចការ Chapter 28
  7. អេសាយ Chapter 43
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *