ហេព្រើរ Chapter 1

For English

Read ហេព្រើរ Chapter 1 Online

Read ហេព្រើរ Chapter 1 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហេព្រើរ and the Holy Bible online.

Choose a Chapter

ហេព្រើរ 1

ជំពូក 1

1. ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អយ្យកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប

2. នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ

3. គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់ ហើយ​ក្រោយ​ដែល​បាន​សម្អាត​អំពើ​បាប របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ឫទ្ធា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

4. ហើយ​ដែល​ទ្រង់​បាន​ទទួល​នាម​១ ទុក​ជា​មរដក ជា​នាម​ដែល​ប្រសើរ​ជាង​នាម​របស់​ពួក​ទេវតា​ប៉ុណ្ណា នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​វិសេស​ជាង​ពួក​ទេវតា​ប៉ុណ្ណោះ​ដែរ។

5. ដ្បិត​តើ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទេវតា​ណា​មួយ​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ឬ​ថា «អញ​នឹង​បាន​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​របស់​អញ» ដូច្នេះ​ឬ​ទេ

6. ហើយ​ម្តង​ទៀត កាល​ទ្រង់​ឲ្យ​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​លោកីយ៍ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​អស់​ទាំង​ទេវតា​នៃ​ព្រះ​ថ្វាយ‌បង្គំ​ចុះ»

7. ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បម្រើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង»

8. តែ​ខាង​ឯ​ព្រះ‌រាជ‌បុត្រា​វិញ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត

9. ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់»

10. ហើយ​ថា «ឱ​ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ទ្រង់​បាន​បង្ក​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ

11. ឯ​របស់​ទាំង​នោះ​នឹង​សាប‌សូន្យ​ទៅ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សម្លៀក‌បំពាក់

12. ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ»

13. តើ​ទ្រង់​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ​ឬ​ទេ

14. តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ទ្រង់​បាន​ចាត់​មក សម្រាប់​ការ‌ងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។

About ហេព្រើរ Chapter 1

Read ហេព្រើរ Chapter 1 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ហេព្រើរ
Chapter: 1
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ហេព្រើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ហេព្រើរ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ហេព្រើរ Chapter 1?

ហេព្រើរ Chapter 1 is part of the Book of ហេព្រើរ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ហេព្រើរ Chapter 1 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាថ្មី

  1. ភីលីព Chapter 1
  2. លូកា Chapter 11
  3. ហេព្រើរ Chapter 13
  4. ហេព្រើរ Chapter 10
  5. ថែស្សាឡូនីច ទី ១ Chapter 2
  6. ថែស្សាឡូនីច ទី ១ Chapter 1
  7. ភីលីព Chapter 3

Explore More from ហេព្រើរ

  1. ហេព្រើរ Chapter 12
  2. ហេព្រើរ Chapter 7
  3. ហេព្រើរ Chapter 10
  4. ហេព្រើរ Chapter 6
  5. ហេព្រើរ Chapter 2
  6. ហេព្រើរ Chapter 13
  7. ហេព្រើរ Chapter 4

Related Chapters & Readings

  1. យ៉ូប Chapter 31
  2. ទំនុកដំកើង Chapter 91
  3. យ៉ូស្វេ Chapter 15
  4. ជនគណនា Chapter 1
  5. ទំនុកដំកើង Chapter 51
  6. អេសាយ Chapter 8
  7. យ៉ូប Chapter 18
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *