Read យ៉ូស្វេ Chapter 2 Online
Read យ៉ូស្វេ Chapter 2 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.
Choose a Chapter
យ៉ូស្វេ 2
ជំពូក 2
1. យ៉ូស្វេ ជាកូននុន លោកចាត់អ្នកស៊ើបការសម្ងាត់២នាក់ ឲ្យចេញពីស៊ីទីមទៅ ដោយប្រាប់ថា ចូរទៅសង្កេតមើលស្រុកនោះ និងក្រុងយេរីខូផង គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីសំផឹងម្នាក់ ឈ្មោះរ៉ាហាប
2. ខណៈនោះ មានគេទូលដល់ស្តេចក្រុងយេរីខូថា មើល នៅយប់នេះ មានមនុស្សសាសន៍អ៊ីស្រាអែលខ្លះបានចូលមក ដើម្បីនឹងសង្កេតមើលស្រុកនេះ
3. នោះស្តេចក្រុងយេរីខូក៏ចាត់គេឲ្យទៅបង្គាប់រ៉ាហាបថា ចូរនាំមនុស្សដែលចូលមកស្នាក់នៅផ្ទះឯងនោះចេញមក ដ្បិតគេបានមក ដើម្បីនឹងដើរសង្កេតមើលពេញក្នុងស្រុកនេះ
4. តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ
5. លុះជិតដល់ពេលបិទទ្វារក្រុង កាលងងឹតហើយ នោះស្រាប់តែគេចេញបាត់ទៅ ខ្ញុំឥតបានដឹងជាគេទៅឯណាទេ ដូច្នេះ ចូរដេញតាមគេជាប្រញាប់ទៅ ដ្បិតមុខជានឹងតាមគេទាន់
6. តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ
7. ដូច្នេះ គេក៏ដេញតាមរកអ្នកទាំង២តាមផ្លូវទៅឯទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង កាលពួកអ្នកដែលដេញតាម បានចេញទៅផុតហើយ នោះក៏បិទទ្វារក្រុង។
8. រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល
9. និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ
10. ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុន ហើយនិងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ
11. កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង
12. ដូច្នេះ ខ្ញុំសូមអង្វរអ្នក សូមស្បថនឹងខ្ញុំឥឡូវ ដោយនូវព្រះយេហូវ៉ាថា អ្នករាល់គ្នានឹងអាណិតមេត្តាដល់ពួកគ្រួឪពុកខ្ញុំ ដូចជាខ្ញុំបានអាណិតមេត្តាដល់អ្នកដែរ សូមប្រាប់ទីសម្គាល់ដ៏ប្រាកដច្បាស់មកខ្ញុំផង
13. ឲ្យខ្ញុំដឹងថា អ្នករាល់គ្នានឹងទុកជីវិតដល់ឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំ ព្រមទាំងវង្សាគាត់ដែរ ដោយជួយដោះយើងខ្ញុំឲ្យរួចពីស្លាប់
14. រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើងនឹងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។
15. នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួចទៅ ដ្បិតផ្ទះនាងជាប់នឹងកំផែងទីក្រុង ហើយនាងនៅចំពីលើកំផែងនោះ
16. ដោយប្រាប់ថា ចូរអ្នកកាត់តម្រង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ
17. អ្នកទាំង២ក៏ប្រាប់នាងថា យើងនឹងបានរួចពីសេចក្ដីសម្បថនេះ ដែលនាងបានចាប់ឲ្យយើងស្បថហើយ
18. គឺកាលណាយើងចូលមកក្នុងស្រុកនេះ នោះនាងត្រូវចងខ្សែក្រហមនេះនៅត្រង់បង្អួច ដែលនាងបានសម្រូតយើងចុះមកនេះ ហើយត្រូវប្រមូលឪពុកម្តាយ និងបងប្អូននាង ព្រមទាំងពួកគ្រួឪពុកនាងទាំងអស់មកនៅជាមួយគ្នា
19. បើមានអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះនាង នោះឈាមរបស់គេនឹងនៅតែលើក្បាលគេវិញ ឯយើងគ្មានទោសទេ តែអ្នកណានៅក្នុងផ្ទះជាមួយនឹងនាង បើសិនជាមានអ្នកណាពាល់គេ នោះឈាមគេនឹងធ្លាក់មកលើយើងវិញ
20. ម្យ៉ាងទៀតបើនាងបំបែកការនេះពីរឿងយើង នោះយើងក៏រួចពីសម្បថនេះដែរ
21. នាងឆ្លើយតបថា សូមសម្រេចដូចជាពាក្យអ្នកចុះ ដូច្នេះ នាងក៏ឲ្យគេទៅ ហើយគេចេញបាត់ទៅ រួចនាងចងខ្សែក្រហមនោះនៅជាប់នឹងបង្អួច។
22. អ្នកទាំង២ក៏ចេញទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់៣ថ្ងៃ កំពុងដែលពួកអ្នកដេញតាម បានពិនិត្យរកគ្រប់សព្វតាមផ្លូវឥតមានឃើញសោះ ហើយបានត្រឡប់វិលទៅវិញ
23. នោះទើបអ្នកទាំង២បែរចុះពីភ្នំឆ្លងទៅដល់យ៉ូស្វេ ជាកូននុន ទៅរៀបរាប់ប្រាប់ពីគ្រប់ការដែលបានកើតមកដល់គេ
24. គេជម្រាបយ៉ូស្វេថា ព្រះយេហូវ៉ាទ្រង់បានប្រគល់ស្រុកនោះទាំងមូល មកក្នុងកណ្តាប់ដៃយើងហើយ ពួកអ្នកស្រុកនោះទាំងប៉ុន្មាន គេកំពុងតែរលាយចេញពីមុខយើងរាល់គ្នាទៅ។
About យ៉ូស្វេ Chapter 2
Read យ៉ូស្វេ Chapter 2 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូស្វេ
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូស្វេ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូស្វេ Chapter 2?
យ៉ូស្វេ Chapter 2 is part of the Book of យ៉ូស្វេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូស្វេ Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from យ៉ូស្វេ
- យ៉ូស្វេ Chapter 21
- យ៉ូស្វេ Chapter 19
- យ៉ូស្វេ Chapter 9
- យ៉ូស្វេ Chapter 16
- យ៉ូស្វេ Chapter 12
- យ៉ូស្វេ Chapter 23
- យ៉ូស្វេ Chapter 22