យ៉ូស្វេ Chapter 20

For English

Read យ៉ូស្វេ Chapter 20 Online

Read យ៉ូស្វេ Chapter 20 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.

Choose a Chapter

យ៉ូស្វេ 20

ជំពូក 20

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​យ៉ូស្វេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​តាំង​ទី​ក្រុង​ពំនាក់ តាម​ដែល​អញ​បាន​ប្រាប់​ឯង​ដោយ‌សារ​ម៉ូសេ​ចុះ

3. ដើម្បី​ឲ្យ​អ្នក​ណា ដែល​សម្លាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ឥត​ដឹង​ខ្លួន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សម្រាប់​ជា​ទី​ពំនាក់​ដល់​ឯង​រាល់​គ្នា ឲ្យ​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​នឹង​ឈាម

4. អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទី​ក្រុង​ណា​មួយ​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់‌ទុំ​ក្រុង​នោះ​ស្តាប់ រួច​គេ​នឹង​ទទួល​អ្នក​នោះ​មក​ក្នុង​ក្រុង ព្រម​ទាំង​ឲ្យ​មាន​កន្លែង​នៅ​ជា​មួយ​ផង

5. បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​មក នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សម្លាប់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ពី​ព្រោះ​បាន​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​ឥត​ដឹង​ទេ ក៏​មិន​បាន​ស្អប់​គេ​ពី​ដើម​មក​ដែរ

6. រួច​អ្នក​នោះ​នឹង​នៅ​ក្នុង​ក្រុង​ពំនាក់ ដរាប​ដល់​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជម្រះ​ខ្លួន គឺ​ដល់​សម្ដេច​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​បាន​សុគត​ទៅ នោះ​ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នឹង​ត្រឡប់​មក​នៅ​ក្នុង​ផ្ទះ​ក្នុង​ស្រុក​របស់​ខ្លួន គឺ​ជា​កន្លែង​ដែល​បាន​រត់​ចោល​នោះ​វិញ​បាន។

7. ដូច្នេះ គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១

8. ហើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ខាង​កើត​ក្រុង​យេរីខូ គេ​ក៏​តាំង​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន នៅ​ស្រុក​វាល ខែត្រ​ពូជ​អំបូរ​រូបេន​១ និង​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត ក្នុង​ខែត្រ​ពូជ​អំបូរ​កាឌ់​១ ហើយ​និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន ក្នុង​ខែត្រ​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ​១

9. នេះ​ហើយ​ជា​ទី​ក្រុង​ទាំង​អម្បាល‌ម៉ាន ដែល​បាន​តាំង​ឡើង​សម្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ឥត​ស្លាប់​ដោយ​ដៃ​នៃ​អ្នក​ដែល​សង‌សឹក​នឹង​ឈាម ទាល់​តែ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជម្រះ​ហើយ។

About យ៉ូស្វេ Chapter 20

Read យ៉ូស្វេ Chapter 20 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យ៉ូស្វេ
Chapter: 20
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យ៉ូស្វេ Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យ៉ូស្វេ Chapter 20?

យ៉ូស្វេ Chapter 20 is part of the Book of យ៉ូស្វេ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យ៉ូស្វេ Chapter 20 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. ហូសេ Chapter 8
  5. ហូសេ Chapter 6
  6. សាស្តា Chapter 1
  7. ហូសេ Chapter 12

Explore More from យ៉ូស្វេ

  1. យ៉ូស្វេ Chapter 6
  2. យ៉ូស្វេ Chapter 15
  3. យ៉ូស្វេ Chapter 22
  4. យ៉ូស្វេ Chapter 18
  5. យ៉ូស្វេ Chapter 5
  6. យ៉ូស្វេ Chapter 11
  7. យ៉ូស្វេ Chapter 10

Related Chapters & Readings

  1. យ៉ូប Chapter 19
  2. និក្ខមនំ Chapter 25
  3. ទំនុកដំកើង Chapter 10
  4. កូរិនថូសទី ១ Chapter 10
  5. សាំយូអែល ទី ២ Chapter 20
  6. ពង្សាវតារក្សត្រ ទី ១ Chapter 5
  7. ជនគណនា Chapter 36
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *