Read យ៉ូស្វេ Chapter 10 Online
Read យ៉ូស្វេ Chapter 10 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.
Choose a Chapter
យ៉ូស្វេ 10
ជំពូក 10
1. រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡឹម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង
2. នោះគេកើតមានសេចក្ដីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះសុទ្ធតែខ្លាំងពូកែផង
3. ដូច្នេះ អ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡឹម ក៏ចាត់សារឲ្យទៅឯហូហាំ ជាស្តេចនៃក្រុងហេប្រុន និងពារ៉ាម ជាស្តេចក្រុងយ៉ារមុត យ៉ាភា ជាស្តេចក្រុងឡាគីស ហើយដេបៀរ ជាស្តេចក្រុងអេក្លុនថា
4. សូមឡើងមកជួយខ្ញុំផង យើងរាល់គ្នានឹងវាយគីបៀន ដ្បិតគេបានចងស្ពានមេត្រីនឹងយ៉ូស្វេ ហើយនិងពួកកូនចៅអ៊ីស្រាអែលហើយ
5. ដូច្នេះ ស្តេចសាសន៍អាម៉ូរីទាំង៥អង្គ គឺស្តេចក្រុងយេរូសាឡឹម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១ ក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀន។
6. នោះពួកក្រុងគីបៀនក៏ចាត់គេមកឯយ៉ូស្វេ នៅទីដំឡើងត្រសាលត្រង់គីលកាល ជម្រាបថា សូមកុំបង្អង់ដល់ពួកអ្នកបម្រើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ គេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយ
7. ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកខ្លាំងពូកែស្ទាត់ជំនាញទៅជាមួយផង
8. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ
9. យ៉ូស្វេក៏ឡើងពីគីលកាលទៅអស់១យប់ ស្រាប់តែមកដល់ភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន
10. ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសម្លាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសម្បើម ក៏ដេញគេតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង
11. កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទម្លាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
12. រីឯនៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ
13. នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ ការនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរហើយ ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ
14. មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល
15. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។
16. ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា
17. ហើយមានគេមកជម្រាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា
18. រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ
19. តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
20. លុះយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបានសម្លាប់គេ ដោយការប្រហារជីវិតយ៉ាងសម្បើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ
21. នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។
22. រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ
23. គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡឹម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១
24. កាលគេបាននាំស្តេចទាំងនោះចេញមកដល់យ៉ូស្វេហើយ នោះយ៉ូស្វេក៏ហៅប្រជុំពួកអ៊ីស្រាអែលទាំងអស់គ្នាមក រួចបង្គាប់ដល់ពួកមេទ័ពដែលបានទៅជាមួយនឹងលោកថា ចូរអ្នករាល់គ្នាមកជាន់កស្តេចទាំងនេះទៅ ដូច្នេះ គេក៏មកជាន់កស្តេចទាំងនោះ
25. ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ
26. ក្រោយមក យ៉ូស្វេក៏វាយសម្លាប់ស្តេចទាំងនោះ រួចព្យួរនៅដើមឈើ៥ដើម ទាល់តែដល់ថ្ងៃល្ងាច
27. លុះដល់ពេលថ្ងៃហៀបលិចហើយ នោះយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់ខ្មោចទាំងនោះចុះពីដើមឈើមក យកទៅបោះចោលក្នុងរអាងដែលបានពួននោះ រួចគេដាក់ថ្មយ៉ាងធំសន្ធប់នៅមាត់រអាង នៅរហូតមកដល់ថ្ងៃនេះ។
28. នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សម្លាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ និងអស់អ្នកដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូដែរ។
29. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងម៉ាកេដាទៅដល់លិបណា ច្បាំងនឹងក្រុងនោះ
30. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ និងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូដែរ។
31. លំដាប់នោះ យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ
32. ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីសមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការដែលបានធ្វើដល់ក្រុងលិបណា
33. នោះហោរ៉ាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ និងពួករាស្ត្រទ្រង់ទាំងអស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។
34. រួចមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងឡាគីសទៅដល់អេក្លុន បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ
35. ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។
36. តមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត
37. ហើយចាប់យកក្រុងនោះបាន រួចកាប់គេដោយមុខដាវ ព្រមទាំងស្តេច និងអស់ទាំងតំបន់គេ ហើយអស់អ្នកដែលនៅក្រុងនោះផង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ តាមគ្រប់ទាំងការដែលលោកបានធ្វើដល់ក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងពួកអ្នកទាំងប៉ុន្មាន ដែលនៅក្នុងក្រុងអស់រលីង។
38. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏បត់ទៅឯក្រុងដេបៀរ ច្បាំងនឹងគេទៀត
39. លោកចាប់យកក្រុងនោះ ព្រមទាំងស្តេចគេ និងតំបន់គេទាំងប៉ុន្មានបាន រួចក៏កាប់គេដោយមុខដាវ ហើយបំផ្លាញពួកអ្នកនៅក្នុងក្រុងនោះអស់រលីង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងក្រុងដេបៀរ ហើយនិងស្តេចគេ ដូចជាបានប្រព្រឹត្តដល់ក្រុងហេប្រុន ហើយដូចជាបានប្រព្រឹត្តនឹងក្រុងលិបណា ព្រមទាំងស្តេចគេដែរ។
40. ដូច្នេះ យ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជម្រាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក
41. យ៉ូស្វេបានវាយគេចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងអស់ រហូតដល់គីបៀនដែរ
42. លោកបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុង១គ្រាចម្បាំងនោះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល
43. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកដល់ទីដំឡើងត្រសាលនៅគីលកាលវិញ។
About យ៉ូស្វេ Chapter 10
Read យ៉ូស្វេ Chapter 10 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូស្វេ
Chapter: 10
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូស្វេ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូស្វេ Chapter 10?
យ៉ូស្វេ Chapter 10 is part of the Book of យ៉ូស្វេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូស្វេ Chapter 10 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូស្វេ
- យ៉ូស្វេ Chapter 15
- យ៉ូស្វេ Chapter 1
- យ៉ូស្វេ Chapter 18
- យ៉ូស្វេ Chapter 24
- យ៉ូស្វេ Chapter 7
- យ៉ូស្វេ Chapter 12
- យ៉ូស្វេ Chapter 8