បទ ចំរៀង សាឡូម៉ូន Chapter 7

For English

Read បទ ចំរៀង សាឡូម៉ូន Chapter 7 Online

Read បទ ចំរៀង សាឡូម៉ូន Chapter 7 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បទ ចំរៀង សាឡូម៉ូន and the Holy Bible online.

Choose a Chapter

បទ ចំរៀង សាឡូម៉ូន 7

ជំពូក 7

1. ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយ ជើង​នាង​ល្អ​ណាស់​ហ្ន៎ ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះ ត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូង ជា​ស្នាដៃ​នៃ​ជាង​ឆ្នៃ​យ៉ាង​ជំនាញ

2. ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ‌សាលី មាន​ផ្កា​កំភ្លឹង​ដោត​ជុំវិញ

3. ដោះ​នាង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ ដែល​ជា​កូន​ភ្លោះ​របស់​មេ​១

4. ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស

5. ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្តេច ​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។

6. ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎

7. កំពស់​ឯង​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​ឯង​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ

8. អញ​បាន​ថា អញ​នឹង​ឡើង​ដើម​នោះ អញ​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​ឯង​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី

9. និង​មាត់​ឯង​ក្រអូប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក ដែល​ហូរ​ចុះ​ទៅ​ដោយ​ស្រួល សម្រាប់​មាស​សំឡាញ់​អញ ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស​ដេក​លក់​បាន​និយាយ​ឡើង។

10. ៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង‌ប្រាថ្នា​ចំពោះ​រូប​ខ្ញុំ​ម្ចាស់

11. ឱ​ស្ងួន​សំឡាញ់​អើយ សូម​មក យើង​នឹង​ចេញ​ទៅ​ឯ​វាល សូម​ឲ្យ​យើង​ស្នាក់​នៅ​តាម​ភូមិ​គេ

12. យើង​នឹង​ឡើង​ទៅ​ឯ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹម សូម​ឲ្យ​យើង​ទៅ​មើល​បើ​ទំពាំង‌បាយ‌ជូរ​បាន​ប៉ិច​ឡើង ឬ​មាន​ផ្កា​ហើយ​ឬ​នៅ ហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេ នៅ​ទី​នោះ ខ្ញុំ​ម្ចាស់​នឹង​ប្រគល់​សេចក្ដី​ស្រឡាញ់​ថ្វាយ​ទ្រង់

13. ផ្លែ​ស្នេហ៍ ​ផ្សាយ​ក្លិន​ក្រអូប​សុស‌សាយ​ទៅ ឱ​ស្ងួន​សំឡាញ់​ខ្ញុំ​ម្ចាស់​អើយ នៅ​មាត់​ទ្វា​ផ្ទះ​យើង​មាន​ផល​យ៉ាង​វិសេស​គ្រប់​មុខ ទាំង​ថ្មី និង​ចាស់​ផង ដែល​ខ្ញុំ​ម្ចាស់​បាន​ប្រមូល​ទុក សម្រាប់​ទ្រង់។

About បទ ចំរៀង សាឡូម៉ូន Chapter 7

Read បទ ចំរៀង សាឡូម៉ូន Chapter 7 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: បទ ចំរៀង សាឡូម៉ូន
Chapter: 7
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading បទ ចំរៀង សាឡូម៉ូន. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading បទ ចំរៀង សាឡូម៉ូន Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is បទ ចំរៀង សាឡូម៉ូន Chapter 7?

បទ ចំរៀង សាឡូម៉ូន Chapter 7 is part of the Book of បទ ចំរៀង សាឡូម៉ូន in the Holy Bible.

Can I read this chapter online?

Yes. You can read the complete បទ ចំរៀង សាឡូម៉ូន Chapter 7 online for free with easy chapter navigation.

More Chapters from បទ-ចំរៀង សាឡូម៉ូន

  1. បទ ចំរៀង សាឡូម៉ូន Chapter 3
  2. បទ ចំរៀង សាឡូម៉ូន Chapter 2
  3. បទ ចំរៀង សាឡូម៉ូន Chapter 1
  4. បទ ចំរៀង សាឡូម៉ូន Chapter 6
  5. បទ ចំរៀង សាឡូម៉ូន Chapter 4
  6. បទ ចំរៀង សាឡូម៉ូន Chapter 8
  7. បទ ចំរៀង សាឡូម៉ូន Chapter 5

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 28
  2. របាក្សត្រ ទី ២ Chapter 33
  3. លេវីវិន័យ Chapter 11
  4. និក្ខមនំ Chapter 16
  5. អេសាយ Chapter 26
  6. លេវីវិន័យ Chapter 23
  7. ពួក ចៅហ្វាយ Chapter 4

Related Chapters & Readings

  1. ចោទិយកថា Chapter 17
  2. អេសេគាល Chapter 37
  3. របាក្សត្រ ទី ១ Chapter 6
  4. ដានីយ៉ែល Chapter 11
  5. មីកា Chapter 3
  6. សាំយូអែល ទី ២ Chapter 4
  7. យ៉ូហាន ទី ១ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *