បទ ចំរៀង សាឡូម៉ូន Chapter 5

For English

Read បទ ចំរៀង សាឡូម៉ូន Chapter 5 Online

Read បទ ចំរៀង សាឡូម៉ូន Chapter 5 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បទ ចំរៀង សាឡូម៉ូន and the Holy Bible online.

Choose a Chapter

បទ ចំរៀង សាឡូម៉ូន 5

ជំពូក 5

1. ឱ​ប្អូន ជា​ប្រពន្ធ​អើយ អញ​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​អញ​ហើយ អញ​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​អញ អញ​បាន​បរិភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​អញ អញ​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សំឡាញ់​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។

2. ៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក​រិសុទ្ធ​របស់​អញ​អើយ ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើម សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់

3. អញ​បាន​ដោះ​អាវ​អញ​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ ពាក់​វិញ​បាន អញ​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ប្រឡាក់ ទៀត​បាន

4. ស្ងួន​សំឡាញ់​ខ្ញុំ​ក៏​បញ្ចូល​ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់

5. ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ

6. ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ តែ​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ

7. ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំ គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ

8. ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សំឡាញ់​ខ្ញុំ នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។

9. ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់ ណា​ទៀត​យ៉ាង​ណា បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់ ណា​ទៀត​យ៉ាង​ណា​ទៅ។

10. ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​១​ម៉ឺន​នាក់

11. ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​រំកាញ់ ហើយ​ខ្មៅ​ដូច​សារិកា

12. ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោង យ៉ាង​សម​ល្អ

13. ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប

14. ព្រះ‌ហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និល‌រតន៍

15. ព្រះ‌បាទ​ទ្រង់​ដូច​ជា​សសរ​ថ្ម​កែវ តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លំអ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តាត្រៅ

16. ព្រះ‌ឱស្ឋ​ទ្រង់​ក៏​ផ្អែម​ក្រអូប អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡឹម​អើយ នេះ​ហើយ​ជា​ស្ងួន​សំឡាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

About បទ ចំរៀង សាឡូម៉ូន Chapter 5

Read បទ ចំរៀង សាឡូម៉ូន Chapter 5 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: បទ ចំរៀង សាឡូម៉ូន
Chapter: 5
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading បទ ចំរៀង សាឡូម៉ូន. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading បទ ចំរៀង សាឡូម៉ូន Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is បទ ចំរៀង សាឡូម៉ូន Chapter 5?

បទ ចំរៀង សាឡូម៉ូន Chapter 5 is part of the Book of បទ ចំរៀង សាឡូម៉ូន in the Holy Bible.

Can I read this chapter online?

Yes. You can read the complete បទ ចំរៀង សាឡូម៉ូន Chapter 5 online for free with easy chapter navigation.

More Chapters from បទ-ចំរៀង សាឡូម៉ូន

  1. បទ ចំរៀង សាឡូម៉ូន Chapter 3
  2. បទ ចំរៀង សាឡូម៉ូន Chapter 2
  3. បទ ចំរៀង សាឡូម៉ូន Chapter 7
  4. បទ ចំរៀង សាឡូម៉ូន Chapter 1
  5. បទ ចំរៀង សាឡូម៉ូន Chapter 6
  6. បទ ចំរៀង សាឡូម៉ូន Chapter 8
  7. បទ ចំរៀង សាឡូម៉ូន Chapter 4

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពួក ចៅហ្វាយ Chapter 3
  2. ទំនុកដំកើង Chapter 105
  3. ទំនុកដំកើង Chapter 28
  4. ទំនុកដំកើង Chapter 130
  5. មីកា Chapter 2
  6. យ៉ូស្វេ Chapter 22
  7. ជនគណនា Chapter 28

Related Chapters & Readings

  1. ថែស្សាឡូនីច ទី ១ Chapter 5
  2. សុភាសិត Chapter 27
  3. ចោទិយកថា Chapter 34
  4. សាំយូអែល ទី ១ Chapter 10
  5. សាការី Chapter 7
  6. ជនគណនា Chapter 32
  7. របាក្សត្រ ទី ២ Chapter 36
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *