Read បទ ចំរៀង សាឡូម៉ូន Chapter 8 Online
Read បទ ចំរៀង សាឡូម៉ូន Chapter 8 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បទ ចំរៀង សាឡូម៉ូន and the Holy Bible online.
Choose a Chapter
បទ ចំរៀង សាឡូម៉ូន 8
ជំពូក 8
1. ឱបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅអេះ ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ ដូច្នេះ កាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅ នោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបាន ឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផង
2. ខ្ញុំនឹងនាំទ្រង់ចូលទៅក្នុងផ្ទះម្ដាយរបស់ខ្ញុំម្ចាស់ ម្តាយនឹងបង្រៀនដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ
3. នោះព្រះហស្តឆ្វេងទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់ ហើយព្រះហស្តស្តាំនឹងឱបខ្ញុំម្ចាស់
4. ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
5. ៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។ ៙ អញបានបណ្តាលឲ្យឯងមានសេចក្ដីស្រឡាញ់នៅ ក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសម្រាល ជាទីដែលអ្នកឈឺនឹងសម្រាលបានបង្កើតឯងមក។
6. ៙ សូមផ្ដិតខ្ញុំម្ចាស់និត្យនៅព្រះហឫទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយជំហួលនៃសេចក្ដីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ
7. ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្ដី ស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់ រលីងឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយ ទទេៗវិញ។
8. ៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយ តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង នៅថ្ងៃដែលមានគេមកដណ្តឹង។
9. ៙ បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើ បើសិនជានាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើ តាត្រៅឲ្យនាង។
10. ៙ ឯខ្ញុំជាកំផែងពិត ដោះរបស់ខ្ញុំជាប៉មហើយ តាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់ ដូចជាអ្នកដែល បណ្តាលឲ្យមានសេចក្ដីសុខ
11. ស្តេចសាឡូម៉ូនទ្រង់មានចម្ការទំពាំងបាយជូរ នៅត្រង់បាល-ហាម៉ូន ទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើ ដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់ ១ពាន់ដួងមកថ្វាយ ដើម្បីឲ្យបានផលចម្ការនោះ
12. ឯចម្ការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ ខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់១ពាន់នោះ ហើយពួកអ្នកដែលធ្វើចម្ការនឹងបានដល់២រយដែរ
13. ឱនាងដែលអាស្រ័យនៅក្នុងសួនអើយ ពួកភឿនរង់ចាំស្តាប់សំឡេងឯង សូមឲ្យអញបានឮផង។
14. ៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ៗធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚
About បទ ចំរៀង សាឡូម៉ូន Chapter 8
Read បទ ចំរៀង សាឡូម៉ូន Chapter 8 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: បទ ចំរៀង សាឡូម៉ូន
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading បទ ចំរៀង សាឡូម៉ូន. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading បទ ចំរៀង សាឡូម៉ូន Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is បទ ចំរៀង សាឡូម៉ូន Chapter 8?
បទ ចំរៀង សាឡូម៉ូន Chapter 8 is part of the Book of បទ ចំរៀង សាឡូម៉ូន in the Holy Bible.
Can I read this chapter online?
Yes. You can read the complete បទ ចំរៀង សាឡូម៉ូន Chapter 8 online for free with easy chapter navigation.
More Chapters from បទ-ចំរៀង សាឡូម៉ូន
- បទ ចំរៀង សាឡូម៉ូន Chapter 3
- បទ ចំរៀង សាឡូម៉ូន Chapter 7
- បទ ចំរៀង សាឡូម៉ូន Chapter 2
- បទ ចំរៀង សាឡូម៉ូន Chapter 5
- បទ ចំរៀង សាឡូម៉ូន Chapter 1
- បទ ចំរៀង សាឡូម៉ូន Chapter 6
- បទ ចំរៀង សាឡូម៉ូន Chapter 4
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 102
- សាំយូអែល ទី ២ Chapter 10
- របាក្សត្រ ទី ២ Chapter 15
- ទំនុកដំកើង Chapter 44
- សុភាសិត Chapter 8
- ទំនុកដំកើង Chapter 19
- យេរេមា Chapter 36