ដានីយ៉ែល Chapter 4

For English

Read ដានីយ៉ែល Chapter 4 Online

Read ដានីយ៉ែល Chapter 4 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ដានីយ៉ែល and the Holy Bible online.

Choose a Chapter

ដានីយ៉ែល 4

ជំពូក 4

1. ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ប្រកាស​ដល់​បណ្តា‌ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​ដែល​នៅ​លើ​ផែនដី​ទាំង​មូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​កាន់​តែ​ច្រើន​ឡើង​ចុះ

2. យើង​បាន​ឃើញ​ថា គួរ​នឹង​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រោស​ដល់​យើង

3. ទី​សម្គាល់​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ហើយ​ការ​អស្ចារ្យ​របស់​ទ្រង់​ក៏​មាន​អានុ‌ភាព​ណាស់​ដែរ រាជ្យ​ទ្រង់​ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។

4. យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចម្រើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង

5. នោះ​យើង​ឃើញ​និមិត្ត​ដែល​នាំ​ឲ្យ​តក់‌ស្លុត ហើយ​គំនិត​ដែល​យើង​គិត​នៅ​លើ​ដំណេក និង​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ ក៏​នាំ​ឲ្យ​យើង​បារម្ភ​ព្រួយ​ទៅ

6. ដូច្នេះ យើង​បាន​ចេញ​បង្គាប់​ឲ្យ​នាំ​អស់​ទាំង​អ្នក​ប្រាជ្ញ​ក្នុង​ក្រុង​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​ន័យ​សុបិន​និមិត្ត​នោះ​ឲ្យ​យើង​ដឹង

7. នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ

8. លុះ​ក្រោយ​មក ដានី‌យ៉ែល​ដែល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​នៃ​យើង បាន​ចូល​មក​ចំពោះ​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ សណ្ឋិត​នៅ​លើ​ខ្លួន យើង​ក៏​ប្រាប់​សុបិន​នោះ​ដល់​គាត់​ថា

9. ឱ​បេល‌ថិស្សា‌សារ​ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ថា​គ្មាន​ការ​អាថ៌‌កំបាំង​ណា ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ឡើយ បាន​ជា​យើង​សូម​ឲ្យ​អ្នក​ប្រាប់​ពី​ការ​ជាក់​ស្តែង ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង

10. ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី

11. ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ឯ​កំពូល​បាន​លូត​ដល់​ទល់​នឹង​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែនដី​បំផុត

12. ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សម្រាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ និង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក

13. ក្នុង​ការ​ជាក់​ស្តែង​នៅ​លើ​ដំណេក នោះ​យើង​បាន​ឃើញ​ក្នុង​ខួរ​ថា មាន​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប និង​ពួក​បរិសុទ្ធ​១​ចុះ​ពី​ស្ថាន‌សួគ៌​មក

14. ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កម្ចាត់‌កម្ចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ

15. ប៉ុន្តែ ត្រូវ​ឲ្យ​ទុក​គល់ និង​ឫស​នៅ​ជាប់​ក្នុង​ដី​ចុះ មាន​ទាំង​វ័ណ្ឌ​ដែក និង​លង្ហិន​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ស្មៅ​នៃ​ផែនដី ជា​មួយ​នឹង​អស់​ទាំង​សត្វ​ផង

16. ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប

17. ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង​ផង

18. យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។

19. លំដាប់​នោះ ដានី‌យ៉ែល​ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ

20. ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ​មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី

21. ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន​ទុក​សម្រាប់​ជា​អាហារ​ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ

22. បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ

23. ហើយ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប និង​ពួក​បរិសុទ្ធ​១​ចុះ​មក​ពី​ស្ថាន‌សួគ៌​និយាយ​ថា ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក និង​លង្ហិន​ព័ទ្ធ​ជុំវិញ នៅ​កណ្តាល​ស្មៅ​នៅ​វាល ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ទាល់​តែ​បាន​កន្លង​អស់​៧​ខួប​ទៅ

24. បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ

25. គឺ​ថា ទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ

26. ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅ សម្រាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង

27. ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូល‌បង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។

28. ការ​ទាំង​នោះ​ក៏​កើត​ដល់​ស្តេច​នេប៊ូ‌ក្នេសា

29. លុះ​កន្លង​បាន​១២​ខែ​ហើយ នោះ​ទ្រង់​កំពុង​យាង​ក្នុង​ព្រះ‌រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន

30. ខណៈ​នោះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ

31. កាល​ស្តេច​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ធ្លាក់​មក​ពី​លើ​មេឃ​ថា ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រាប់​ដល់​ឯង​ហើយ ថា​រាជ្យ​បាន​ផុត​ចេញ​ពី​ឯង​ហើយ

32. ឯង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ឯង​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​ពួក​សត្វ​នៅ​ផែនដី ឲ្យ​បាន​ស៊ី​ស្មៅ​ដូច​ជា​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​៧​ខួប ទាល់​តែ​ឯង​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា តាម​ព្រះ‌ហឫទ័យ

33. នៅ​វេលា​នោះ​ឯង​ពាក្យ​នោះ​បាន​សម្រេច​ដល់​នេប៊ូ‌ក្នេសា គឺ​ទ្រង់​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក ហើយ​ក៏​សោយ​ស្មៅ​ដូច​ជា​គោ អង្គ​ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប។

34. លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា​យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​តម្កើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ

35. ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ

36. នៅ​វេលា​នោះ​ឯង សតិ‌ស្មារតី​របស់​យើង​ក៏​ត្រឡប់​មក​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​យើង ហើយ​និង​ឥទ្ធា‌នុភាព ព្រម​ទាំង​រស្មី​ពន្លឺ ក៏​មក​ឯ​យើង​វិញ​ដែរ ពួក​ប្រឹក្សា និង​ពួក​សេនាបតី គេ​មក​រក​យើង គឺ​យើង​បាន​តាំង​ឡើង​នៅ​ក្នុង​រាជ្យ​របស់​យើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំ​ថែម​ឡើង

37. ឥឡូវ​នេះ នេប៊ូ‌ក្នេសា យើង​ក៏​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិ‌ធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ។

About ដានីយ៉ែល Chapter 4

Read ដានីយ៉ែល Chapter 4 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ដានីយ៉ែល
Chapter: 4
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ដានីយ៉ែល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ដានីយ៉ែល Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ដានីយ៉ែល Chapter 4?

ដានីយ៉ែល Chapter 4 is part of the Book of ដានីយ៉ែល in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ដានីយ៉ែល Chapter 4 online for free with easy chapter navigation.

More Chapters from ដានីយ៉ែល

  1. ដានីយ៉ែល Chapter 12
  2. ដានីយ៉ែល Chapter 6
  3. ដានីយ៉ែល Chapter 11
  4. ដានីយ៉ែល Chapter 9
  5. ដានីយ៉ែល Chapter 5
  6. ដានីយ៉ែល Chapter 2
  7. ដានីយ៉ែល Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. បរិទេវ Chapter 3
  2. លោកុប្បត្តិ Chapter 35
  3. យេរេមា Chapter 17
  4. សាំយូអែល ទី ២ Chapter 4
  5. ជនគណនា Chapter 5
  6. ទំនុកដំកើង Chapter 113
  7. ទំនុកដំកើង Chapter 99

Related Chapters & Readings

  1. ទំនុកដំកើង Chapter 16
  2. ទំនុកដំកើង Chapter 117
  3. អេសាយ Chapter 53
  4. លេវីវិន័យ Chapter 22
  5. យ៉ូប Chapter 19
  6. យ៉ូស្វេ Chapter 12
  7. សាស្តា Chapter 9
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *