Read បរិទេវ Chapter 5 Online
Read បរិទេវ Chapter 5 online from the Holy Bible. This chapter is part of the Book of បរិទេវ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បរិទេវ and the Holy Bible online.
Choose a Chapter
បរិទេវ 5
ជំពូក 5
1. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្ដីដែលគេត្មះតិដៀលដល់យើងខ្ញុំ
2. ចំណែកមរដករបស់យើងខ្ញុំបានបែរទៅជារបស់ពួកអ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏បានទៅជារបស់សាសន៍ក្រៅហើយ
3. យើងខ្ញុំជាកូនកំព្រា ឥតមានឪពុក ម្តាយយើងខ្ញុំបានទៅជាមេម៉ាយ
4. យើងខ្ញុំផឹកទឹករបស់ខ្លួន ដោយបង់ប្រាក់ ឯឱសរបស់យើងខ្ញុំ គេក៏លក់ដល់យើងខ្ញុំដែរ
5. ពួកអ្នកដែលដេញតាម គេជិះកយើងខ្ញុំ យើងខ្ញុំក៏អស់កម្លាំងឥតមានពេលសម្រាកឡើយ
6. យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ
7. ពួកអយ្យកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ
8. មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃគេឡើយ
9. យើងខ្ញុំបានអាហារមក ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន
10. ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន
11. គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា
12. ឯពួកចៅហ្វាយ បានត្រូវគេចងដៃព្យួរ ហើយគេមិនខ្លាចមុខពួកចាស់ទុំទេ
13. ពួកកំលោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស
14. ពួកចាស់ទុំបានផុតបាត់ពីទ្វារក្រុងទៅ ហើយពួកកំលោះៗក៏លែងលេងភ្លេងទៀត
15. ឯសេចក្ដីអំណររបស់ចិត្តយើងខ្ញុំបានរលត់ទៅ ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ បានត្រឡប់ទៅជាការសោយសោកវិញ
16. មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប
17. ដោយហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏បានត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
18. គឺដោយព្រោះតែភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់នៅ ហើយមានតែឆ្កែចចកដើរនៅលើប៉ុណ្ណោះ
19. ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅអស់កល្បជានិច្ច រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅដល់អស់ទាំងដំណមនុស្សតរៀងទៅ
20. ហេតុអ្វីបានជាទ្រង់ភ្លេចយើងខ្ញុំជារៀងរាបដរាប ហើយបោះបង់ចោលយើងខ្ញុំជាយូរអង្វែងដូច្នេះ
21. ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម
22. តើទ្រង់បានបោះបង់ចោលយើងខ្ញុំជាដាច់ខាតឬ ទ្រង់មានសេចក្ដីខ្ញាល់ក្តៅនឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚
About បរិទេវ Chapter 5
Read បរិទេវ Chapter 5 online from the Holy Bible. This chapter is part of the Book of បរិទេវ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: បរិទេវ
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading បរិទេវ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading បរិទេវ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is បរិទេវ Chapter 5?
បរិទេវ Chapter 5 is part of the Book of បរិទេវ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete បរិទេវ Chapter 5 online for free with easy chapter navigation.
More Chapters from បរិទេវ
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ជនគណនា Chapter 28
- ទំនុកដំកើង Chapter 59
- នាង អេសធើរ Chapter 4
- ហូសេ Chapter 5
- ទំនុកដំកើង Chapter 71
- សុភាសិត Chapter 26
- ជនគណនា Chapter 32