បរិទេវ Chapter 4

For English

Read បរិទេវ Chapter 4 Online

Read បរិទេវ Chapter 4 online from the Holy Bible. This chapter is part of the Book of បរិទេវ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បរិទេវ and the Holy Bible online.

Choose a Chapter

បរិទេវ 4

ជំពូក 4

1. មាស​បាន​ទៅ​ជា​ស្រអាប់​យ៉ាង​ណា​ហ្ន៎ ឯ​មាស​សុទ្ធ នោះ​បាន​ផ្លាស់​ប្រែ​យ៉ាង​ណា​ហ្ន៎ ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធ​បាន​ចាក់​ចោល នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ

2. ឯ​ពួក​កូន​ប្រុសៗ​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​តម្លៃ​ដូច​ជា​មាស​យ៉ាង​សំរាំង នោះ​បាន​រាប់​ទុក​ដូច​ជា​ភាជនៈ​ដី​វិញ ជា​ការ​ដែល​ដៃ​ជាង​ស្មូន​ធ្វើ​យ៉ាង​ណា​ហ្ន៎

3. ទោះ​ទាំង​មេ​ស្វាន​ក៏​បើក​ដោះ​ឲ្យ​កូន​បៅ​ដែរ តែ​ឯ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ​វិញ នោះ​មាន​ចិត្ត​ខ្មៅ ដូច​ជា​សត្វ​អូសទ្រីច​នៅ​ទី​រហោ‌ស្ថាន

4. អណ្តាត​របស់​កូន​ដែល​នៅ​បៅ បាន​ជាប់​នៅ​ក្រអូម‌មាត់​ដោយ​ស្រេក កូន​តូចៗ​វា​សូម​នំបុ័ង តែ​គ្មាន​អ្នក​ណា​កាច់​ហុច​ឲ្យ​វា​ឡើយ

5. ពួក​អ្នក​ដែល​ធ្លាប់​បរិភោគ​តាម​របៀប​រុងរឿង គេ​ស្រងល់‌ស្រងាក​នៅ​កណ្តាល​ផ្លូវ ពួក​អ្នក​ដែល​ធ្លាប់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ គេ​នៅ​ក្បែរ​គំនរ​អាចម៍​សត្វ​វិញ

6. ដ្បិត​សេចក្ដី​ទុច្ចរិត​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​បាន​ធ្ងន់​ជាង​អំពើ​បាប​របស់​ក្រុង​សូដុម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​១​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ

7. ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ គេ​ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​គេ​ឡើង​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​គេ​ក៏​ភ្លឺ​ដូច​ជា​ត្បូង‌កណ្តៀង

8. ឥឡូវ​នេះ មុខ​គេ​ខ្មៅ​ជាង​ធ្យូង​វិញ គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​គេ​ជាប់​នឹង​ឆ្អឹង ក៏​ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ

9. ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ នោះ​វិសេស​ជា​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន​ដ្បិត​ពួក​១​នេះ គេ​ហេវ​ទៅ ហើយ​ត្រូវ​ស្លាប់ ដោយ​ខ្វះ​ខាត​ស្បៀង​អាហារ

10. ពួក​ស្រីៗ​ដែល​មាន​ចិត្ត​ទន់​សន្តោស​បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ទាំង​នោះ​ជា​អាហារ​ដល់​គេ ក្នុង​គ្រា​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ

11. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សម្រេច​សេចក្ដី​ក្រោធ​របស់​ទ្រង់ ក៏​បាន​ចាក់​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់​ភ្លើង នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង

12. ពួក​ស្តេច​នៅ​ផែនដី ហើយ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​លោកីយ៍ គេ​មិន​បាន​ជឿ​ថា ពួក​ត​តាំង និង​ពួក​ខ្មាំង​សត្រូវ នឹង​អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម​បាន​ទេ

13. នេះ​គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​គេ​បាន​កម្ចាយ​ឈាម​របស់​មនុស្ស​សុចរិត នៅ​កណ្តាល​ទី​ក្រុង​ទេ

14. គេ​ដើរ​វីម‌វាម ដូច​ជា​មនុស្ស​ខ្វាក់​នៅ​តាម​ផ្លូវ គេ​សុទ្ធ​តែ​ប្រឡាក់​ដោយ​ឈាម ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពាល់​សម្លៀក‌បំពាក់ របស់​គេ​បាន​ឡើយ

15. មនុស្ស​ទាំង‌ឡាយ​ស្រែក​ដល់​គេ​ថា ចូរ​ទៅ​ចុះ អា​គំរក់ ចូរ​ចេញ​ទៅ ទៅៗ កុំ​មក​ពាល់​អ្វី​ឡើយ កាល​គេ​បាន​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត នោះ​មនុស្ស​នៅ​កណ្តាល​អស់​ទាំង​សាសន៍​បាន​ថា គេ​នឹង​មិន​អាស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ

16. សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ ទ្រង់​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់‌ទុំ​ដែរ។

17. ភ្នែក​យើង​រាល់​គ្នា​ស្រវាំង​ទៅ ដោយ​ចាំ​មើល​ឲ្យ​បាន​ជំនួយ ដែល​ឥត​ប្រយោជន៍​មក​ជួយ​យើង ការ​ដែល​យើង​បាន​រង់‌ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍១ ដែល​ជួយ​សង្គ្រោះ​មិន​បាន

18. គេ​ដេញ​តាម​ជំហាន​យើង ដល់​ម៉្លេះ​បាន​ជា​យើង​ចេញ​ទៅ​ឯ​ផ្លូវ​មិន​បាន ឯ​ចុង​បំផុត​របស់​យើង​កាន់​តែ​ជិត​ដល់ កំណត់​យើង​ក៏​សម្រេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ

19. ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស​ជាង​ឥន្ទ្រី​នៅ​លើ​អាកាស គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន

20. ព្រះ‌អម្ចាស់​ជីវិត​របស់​យើង គឺ​ជា​ស្តេច​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​ត្រូវ​គេ​ចាប់​ក្នុង​អង្គប់​របស់​គេ គឺ​ពី​ទ្រង់​ហើយ ដែល​យើង​បាន​ថា យើង​រាល់​គ្នា​នឹង​ជ្រក​ក្រោម​ម្លប់​របស់​ទ្រង់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ។

21. ឱ​កូន​ស្រី​នៃ​ស្រុក​អេដុម ជា​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​អ៊ូស​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង ពែង​នេះ​នឹង​ឆ្លង​ដល់​នាង​ដែរ នាង​នឹង​ស្រវឹង ហើយ​និង​សំរាត​ខ្លួន

22. ឲ្យ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ទោស​នៃ​អំពើ​ទុច្ចរិត​របស់​នាង​បាន​គ្រប់​ចំនួន​ហើយ ទ្រង់​នឹង​មិន​ឲ្យ​នាង​ទៅ​ជា​ឈ្លើយ​ទៀត​ឡើយ ឱ​កូន​ស្រី​ស្រុក​អេដុម​អើយ ទ្រង់​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​នាង ទ្រង់​នឹង​បើក​អំពើ​បាប​របស់​នាង​ឲ្យ​ឃើញ​ច្បាស់។

About បរិទេវ Chapter 4

Read បរិទេវ Chapter 4 online from the Holy Bible. This chapter is part of the Book of បរិទេវ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: បរិទេវ
Chapter: 4
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading បរិទេវ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading បរិទេវ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is បរិទេវ Chapter 4?

បរិទេវ Chapter 4 is part of the Book of បរិទេវ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete បរិទេវ Chapter 4 online for free with easy chapter navigation.

More Chapters from បរិទេវ

  1. បរិទេវ Chapter 5
  2. បរិទេវ Chapter 2
  3. បរិទេវ Chapter 3
  4. បរិទេវ Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. បទ ចំរៀង សាឡូម៉ូន Chapter 7
  2. អេសេគាល Chapter 22
  3. ចោទិយកថា Chapter 1
  4. របាក្សត្រ ទី ២ Chapter 4
  5. ទំនុកដំកើង Chapter 57
  6. និក្ខមនំ Chapter 33
  7. អេសេគាល Chapter 46

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 21
  2. លូកា Chapter 13
  3. ពង្សាវតារក្សត្រ ទី ១ Chapter 10
  4. លូកា Chapter 8
  5. ចោទិយកថា Chapter 1
  6. ទំនុកដំកើង Chapter 46
  7. ហូសេ Chapter 13
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *