បរិទេវ Chapter 1

For English

Read បរិទេវ Chapter 1 Online

Read បរិទេវ Chapter 1 online from the Holy Bible. This chapter is part of the Book of បរិទេវ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បរិទេវ and the Holy Bible online.

Choose a Chapter

បរិទេវ 1

ជំពូក 1

1. ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎

2. នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្ត​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ

3. ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏​ត្រូវ​រង​ទុក្ខ ហើយ​បម្រើ​យ៉ាង​ធ្ងន់ នាង​អាស្រ័យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥត​មាន​សេចក្ដី​សម្រាក​ឡើយ ពួក​អ្នក​ដែល​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់​នៅ​ច្រក​ចង្អៀត

4. អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្ដី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្ដី​ជូរ​ចត់​ដែរ

5. ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ហើយ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​ពី​មុខ​ពួក​ដែល​តតាំង

6. គ្រប់​ទាំង​សេចក្ដី​លំអ​បាន​បាត់​ពី​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ចេញ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រឡប់​ដូច​ជា​ប្រើស ដែល​រក​ទី​ស្មៅ​មិន​បាន ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម​ដោយ​ល្វើយ​កម្លាំង។

7. នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡឹម​នឹក​ចាំ​ពី​សេចក្ដី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ

8. ក្រុង​យេរូ‌សាឡឹម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ្តិ៍‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ

9. សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ទត​សេចក្ដី​វេទនា​របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ

10. ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​នាង ជា​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ទ្រង់​ឡើយ

11. បណ្តា‌ជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់​ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ផ្តូរ​នឹង​អាហារ សម្រាប់​ចម្រើន​កម្លាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។

12. ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ សូម​ពិចារណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

13. ទ្រង់​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់​ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ទ្រង់​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ ទ្រង់​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជានិច្ច

14. ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​ទ្រង់​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា ក៏​បាន​ឡើង​មក​ពាក់​លើ​ក​ខ្ញុំ ទ្រង់​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ

15. ព្រះ‌អម្ចាស់​ទ្រង់​បាន​មើល‌ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ​នៅ​កណ្តាល​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំលោះៗ របស់​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ព្រះ‌អម្ចាស់​ទ្រង់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ

16. ព្រោះ​ហេតុ​ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កំសាន្ត​ចិត្ត ដែល​គួរ​មក​លំហើយ​ព្រលឹង​ខ្ញុំ គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។

17. ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំវិញ ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់ ក្រុង​យេរូ‌សាឡឹម​នៅ​កណ្តាល​គេ ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក

18. ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្ត​ទ្រង់ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ​ពិចារណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ

19. ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ និង​ពួក​ចាស់‌ទុំ​របស់​ខ្ញុំ​បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សម្រាប់​ចម្រើន​កម្លាំង​ខ្លួន។

20. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្ដី​វេទនា ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ

21. គេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន បាន​ឮ​ដំណឹង​ពី​សេចក្ដី​លំបាក​របស់​ខ្ញុំ​ម្ចាស់ ហើយ​គេ​សប្បាយ​ចិត្ត ដោយ​ព្រោះ​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ ឯ​ទ្រង់ៗ​នឹង​ឲ្យ​ថ្ងៃ​ដែល​ទ្រង់​បាន​ប្រកាស​ប្រាប់​នោះ បាន​មក​ដល់ នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ

22. សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ បាន​លេច​មក នៅ​ចំពោះ​ទ្រង់ ហើយ​សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង។

About បរិទេវ Chapter 1

Read បរិទេវ Chapter 1 online from the Holy Bible. This chapter is part of the Book of បរិទេវ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: បរិទេវ
Chapter: 1
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading បរិទេវ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading បរិទេវ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is បរិទេវ Chapter 1?

បរិទេវ Chapter 1 is part of the Book of បរិទេវ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete បរិទេវ Chapter 1 online for free with easy chapter navigation.

More Chapters from បរិទេវ

  1. បរិទេវ Chapter 5
  2. បរិទេវ Chapter 4
  3. បរិទេវ Chapter 2
  4. បរិទេវ Chapter 3

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 33
  2. យ៉ូប Chapter 8
  3. របាក្សត្រ ទី ២ Chapter 25
  4. ទំនុកដំកើង Chapter 70
  5. លោកុប្បត្តិ Chapter 6
  6. ទំនុកដំកើង Chapter 92
  7. អេម៉ុស Chapter 7

Related Chapters & Readings

  1. ពង្សាវតារក្សត្រ ទី ២ Chapter 16
  2. អេសាយ Chapter 20
  3. របាក្សត្រ ទី ២ Chapter 22
  4. លូកា Chapter 17
  5. យ៉ូប Chapter 23
  6. បទ ចំរៀង សាឡូម៉ូន Chapter 4
  7. លោកុប្បត្តិ Chapter 42
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *