Read នេហេមា Chapter 12 Online
Read នេហេមា Chapter 12 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.
Choose a Chapter
នេហេមា 12
ជំពូក 12
1. រីឯពួកសង្ឃ និងពួកលេវី ដែលឡើងមកជាមួយនឹងសូរ៉ូបាបិល ជាកូនសាលធាល ហើយនិងយេសួរ គឺសេរ៉ាយ៉ា យេរេមា អែសរ៉ា
2. អ័ម៉ារា ម៉ាលូក ហាធូស
3. សេកានា រេហ៊ូម ម្រេម៉ូត
4. អ៊ីដោ គីនេថោន អ័ប៊ីយ៉ា
5. មីយ៉ាមីន ម្អាឌា ប៊ីលកា
6. សេម៉ាយ៉ា យ៉ូយ៉ារីប យេដាយ៉ា
7. សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា និងយេដាយ៉ា នោះសុទ្ធតែជាមេពួកសង្ឃ ហើយនិងបងប្អូនគេនៅក្នុងគ្រាយេសួរ។
8. ឯពួកលេវី នោះមានយេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា និងម៉ាថានា គឺលោកនេះ និងបងប្អូនលោក ដែលត្រួតលើការងារអរព្រះគុណ
9. ក៏មានបាកប៊ូគា និងអ៊ូនី ជាបងប្អូនគេ ដែលឈរប្រទល់មុខនឹងអ្នកទាំងនោះ ក្នុងការងាររបស់គេ
10. ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗ បង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា
11. យ៉ូយ៉ាដាបង្កើតយ៉ូណាថាន ហើយយ៉ូណាថានបង្កើតយ៉ាដួរ។
12. នៅគ្រាយ៉ូយ៉ាគីម ក៏មានពួកសង្ឃ ជាកំពូលលើពួកវង្សរបស់ឪពុកគេ ខាងវង្សសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា
13. ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន
14. ហើយខាងមេលីគូរ មានយ៉ូណាថាន ខាងសេបានា មានយ៉ូសែប
15. ខាងហារីម មានអ័ឌណា ខាងមេរ៉ាយ៉ូត មានហេលកាយ
16. ខាងអ៊ីដោ មានសាការី ខាងគីនេថោន មានមស៊ូឡាម
17. ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ
18. ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន
19. ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី
20. ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ
21. ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
22. ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
23. ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប
24. ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ
25. ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ
26. ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនិងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
27. នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡឹម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡឹម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ និងការចម្រៀងផ្សំ ដោយឈឹង ពិណ និងស៊ុងផង
28. ឯកូនចៅរបស់ពួកចម្រៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡឹម ហើយពីអស់ទាំងភូមិនៃពួកនថូផា
29. ពីបេត-គីលកាល ពីស្រុកស្រែចម្ការកេបា និងអាសម៉ាវែតដែរ ពីព្រោះពួកចម្រៀង គេបានធ្វើភូមិនៅព័ទ្ធជុំវិញក្រុងយេរូសាឡឹម
30. ពួកសង្ឃ និងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន និងកំផែងផង ចេញជាបរិសុទ្ធ។
31. គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏តម្រូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំ នៅលើកំផែង តម្រង់ទៅឯទ្វារចាក់សំរាម
32. មានហូសាយ៉ា និងពួកជាប្រធានលើពួកយូដាពាក់កណ្តាល គេដើរតាមក្រោយ
33. ព្រមទាំងអ័សារា អែសរ៉ា មស៊ូឡាម
34. យូដា បេនយ៉ាមីន សេម៉ាយ៉ា និងយេរេមាដែរ
35. ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ គឺសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ាៗជាកូនម៉ាថានាៗជាកូនមីកាយ៉ាៗ ជាកូនសាគើរៗ ជាកូនអេសាភ
36. និងពួកបងប្អូនលោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ
37. គេក៏ដង្ហែគ្នាតាមទ្វារក្បាលទឹកតម្រង់ទៅខាងមុខ ឡើងជណ្តើរនៃទីក្រុងដាវីឌ តាមកន្លែងឡើងទៅលើកំផែង ត្រង់ពីលើព្រះរាជដំណាក់ដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត
38. ឯពួក១ទៀត ដែលពោលពាក្យអរព្រះគុណ នោះក៏ដង្ហែទៅជួបគ្នា ខ្ញុំក៏ដើរតាមពួកនេះ មានទាំងបណ្តាជនពាក់កណ្តាលនៅលើកំផែង ត្រង់ពីលើប៉មគុកភ្លើង រហូតដល់ទីខ្នងកំផែងធំទូលាយ
39. ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
40. យ៉ាងនោះ ពួកអ្នកដែលពោលពាក្យអរព្រះគុណ ក្នុងព្រះវិហារនៃព្រះ ទាំង២ពួកក៏ឈរនៅដំរៀបគ្នា មានទាំងខ្ញុំ និងពួកមេពាក់កណ្តាល ដែលនៅជាមួយនឹងខ្ញុំផង
41. ក៏មានពួកសង្ឃ គឺអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូន៉ាយ សាការី និងហាណានា ដែលកាន់ត្រែដែរ
42. ហើយម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ និងអេស៊ើរដែរ ឯពួកចម្រៀង គេក៏ច្រៀងឡើងជាខ្លាំង តាមយីសរ៉ាហ៊ា ដែលនាំមុខគេ
43. នៅថ្ងៃនោះ គេក៏ថ្វាយតង្វាយយ៉ាងសន្ធឹក ហើយមានសេចក្ដីរីករាយ ពីព្រោះព្រះទ្រង់បានធ្វើឲ្យគេអរសប្បាយយ៉ាងខ្លាំង ឯពួកស្រីៗ និងកូនក្មេង ក៏សប្បាយព្រមគ្នា ដល់ម៉្លេះបានជាសេចក្ដីអំណរដែលមាននៅក្រុងយេរូសាឡឹម បានឮផ្សាយទៅឆ្ងាយ។
44. នៅថ្ងៃនោះ គេក៏តាំងមនុស្សឲ្យត្រួតត្រាលើបន្ទប់ដែលសម្រាប់របស់ថ្ងៃវិសេស តង្វាយលើកចុះឡើង ផលដំបូង និងតង្វាយ១ភាគក្នុង១០ ដើម្បីនឹងប្រមូលចំណែកដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកសង្ឃ និងពួកលេវី ពីអស់ទាំងស្រែចម្ការ និងទីក្រុង មកទុកក្នុងបន្ទប់ទាំងនោះ ដ្បិតពួកយូដាគេមានសេចក្ដីអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលឈរនៅដំណែងគេ
45. ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ និងការងារញែកជាបរិសុទ្ធ ពួកចម្រៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
46. ដ្បិតកាលពីដើមក្នុងគ្រាដាវីឌ និងអេសាភ នោះមានមេលើពួកចម្រៀង ក៏មានទំនុកច្រៀងសរសើរតម្កើង ហើយអរព្រះគុណដល់ព្រះ
47. ហើយនៅគ្រាសូរ៉ូបាបិល និងនេហេមា នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ថ្វាយចំណែកសម្រាប់ពួកចម្រៀង និងពួកឆ្មាំទ្វារ តាមដែលត្រូវការរាល់ៗថ្ងៃ គេក៏លៃទុក១ចំណែកឲ្យពួកលេវី ហើយពួកលេវីក៏លៃទុក១ចំណែកឲ្យពួកកូនចៅអើរ៉ុន។
About នេហេមា Chapter 12
Read នេហេមា Chapter 12 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នេហេមា
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នេហេមា Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នេហេមា Chapter 12?
នេហេមា Chapter 12 is part of the Book of នេហេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នេហេមា Chapter 12 online for free with easy chapter navigation.
More Chapters from នេហេមា
- នេហេមា Chapter 8
- នេហេមា Chapter 1
- នេហេមា Chapter 10
- នេហេមា Chapter 7
- នេហេមា Chapter 5
- នេហេមា Chapter 11
- នេហេមា Chapter 3
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 16
- បទ ចំរៀង សាឡូម៉ូន Chapter 6
- ទំនុកដំកើង Chapter 12
- យេរេមា Chapter 22
- សុភាសិត Chapter 5
- អេសេគាល Chapter 18
- យ៉ូស្វេ Chapter 11