Read នេហេមា Chapter 1 Online
Read នេហេមា Chapter 1 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.
Choose a Chapter
នេហេមា 1
ជំពូក 1
1. នេះជាពាក្យរបស់នេហេមា ជាកូនហាកាលា។ នៅខែមិគសិរ ឆ្នាំទី២០ ក្នុងរាជ្យអើថាស៊ើកសេស ដ៏ជាស្តេច កំពុងដែលខ្ញុំនៅស៊ូសាន ជាព្រះរាជវាំង
2. នោះហាណានី ជាពួកបងប្អូនខ្ញុំ និងមនុស្សខ្លះទៀត ក៏មកដល់ពីស្រុកយូដា ហើយខ្ញុំសួរគេពីដំណើរពួកសាសន៍យូដា ដែលបានរួច ជាពួកអ្នកដែលសល់ ពីអស់អ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ហើយពីដំណើរក្រុងយេរូសាឡឹមផង
3. គេប្រាប់មកខ្ញុំថា ឯពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្ដីវេទនា ហើយត្រូវសេចក្ដីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡឹម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង។
4. កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
5. ឱព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រឹត្យក្រមរបស់ទ្រង់អើយ
6. សូមទ្រង់ផ្ទៀងព្រះកាណ៌មកឥឡូវ ហើយបើកព្រះនេត្រទតមក ដើម្បីឲ្យបានស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើទ្រង់ ដែលអធិស្ឋានដល់ទ្រង់ ទាំងយប់ទាំងថ្ងៃក្នុងគ្រានេះ ពីដំណើរពួកកូនចៅអ៊ីស្រាអែល ជាពួកបម្រើទ្រង់ ដោយលន់តួបាបរបស់ពួកកូនចៅអ៊ីស្រាអែល ដែលយើងខ្ញុំរាល់គ្នាបានប្រព្រឹត្តនឹងទ្រង់ គឺទាំងខ្លួនទូលបង្គំ និងវង្សរបស់អយ្យកោទូលបង្គំបានធ្វើបាបផង
7. យើងខ្ញុំបានប្រព្រឹត្តនឹងទ្រង់ ដោយខូចអាក្រក់ជាខ្លាំង ឥតរក្សាក្រឹត្យក្រម សេចក្ដីបញ្ញត្ត និងសេចក្ដីយុត្តិធម៌របស់ទ្រង់ ដែលបានបង្គាប់មកដោយសារលោកម៉ូសេ ជាអ្នកបម្រើទ្រង់ឡើយ
8. សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបម្រើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកម្ចាត់កម្ចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍
9. តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែងដែលអញបានរើស សម្រាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ
10. រីឯពួកអ្នកទាំងនេះ គេជាបាវបម្រើ ហើយជារាស្ត្ររបស់ទ្រង់ ដែលទ្រង់បានលោះមក ដោយព្រះចេស្តាដ៏ជាខ្លាំង និងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ
11. ឱព្រះអម្ចាស់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ និងសេចក្ដីអធិស្ឋានរបស់ពួកអ្នកបម្រើទ្រង់ ដែលកោតខ្លាចដល់ព្រះនាមទ្រង់ ដោយអំណរ ហើយសូមចម្រើនដល់ទូលបង្គំជាអ្នកបម្រើទ្រង់ ដោយប្រោសប្រទានឲ្យមនុស្សនេះមានចិត្តមេត្តាដល់ទូលបង្គំនៅថ្ងៃនេះ (រីឯខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច)។
About នេហេមា Chapter 1
Read នេហេមា Chapter 1 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នេហេមា
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នេហេមា Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នេហេមា Chapter 1?
នេហេមា Chapter 1 is part of the Book of នេហេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នេហេមា Chapter 1 online for free with easy chapter navigation.
More Chapters from នេហេមា
- នេហេមា Chapter 12
- នេហេមា Chapter 8
- នេហេមា Chapter 10
- នេហេមា Chapter 7
- នេហេមា Chapter 5
- នេហេមា Chapter 11
- នេហេមា Chapter 3
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ១ Chapter 12
- ទំនុកដំកើង Chapter 2
- យ៉ូស្វេ Chapter 7
- និក្ខមនំ Chapter 5
- ទំនុកដំកើង Chapter 145
- សាំយូអែល ទី ១ Chapter 13
- អែសរ៉ា Chapter 5