Read នេហេមា Chapter 11 Online
Read នេហេមា Chapter 11 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.
Choose a Chapter
នេហេមា 11
ជំពូក 11
1. ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡឹម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡឹម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត
2. ពួកបណ្តាជនក៏ឲ្យពរដល់មនុស្សទាំងប៉ុន្មានដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡឹម ដោយស្ម័គ្រពីចិត្ត។
3. នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡឹម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរអាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម និងកូនចៅរបស់ពួកអ្នកបម្រើរបស់សាឡូម៉ូនផង
4. ឯនៅក្នុងក្រុងយេរូសាឡឹម នោះមានពួកកូនចៅយូដា និងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស
5. និងម្អាសេយ៉ា ជាកូនបារូក ដែលជាកូនកុល-ហូសេៗ ជាកូនហាសាយ៉ាៗ ជាកូនអ័ដាយ៉ាៗ ជាកូនយ៉ូយ៉ារីបៗ ជាកូនសាការីៗ ជាកូនស៊ីឡូនី
6. អស់ទាំងកូនចៅរបស់ពេរេសដែលនៅក្រុងយេរូសាឡឹម នោះមានមនុស្សក្លាហានចំនួន៤៦៨នាក់។
7. ឯពួកកូនចៅរបស់បេនយ៉ាមីន គឺសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌៗ ជាកូនពេដាយ៉ាៗជាកូនកូឡាយ៉ាៗជាកូនម្អាសេយ៉ាៗជាកូនអីធាលៗជាកូនយេសាយ៉ា
8. ហើយបន្ទាប់នឹងគាត់ នោះមានកាបាយ និងសាឡាយ រួមទាំងអស់មាន៩២៨នាក់
9. ហើយយ៉ូអែល ជាកូនស៊ីកគ្រី លោកជាអ្នកត្រួតលើគេ និងយូដាជាកូនសេនួរ លោកជាភូឈួយនៃទីក្រុង។
10. ក្នុងពួកសង្ឃ នោះមានយេដាយ៉ា ជាកូនយ៉ូយ៉ារីប និងយ៉ាគិន
11. សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ
12. ព្រមទាំងពួកបងប្អូនគេ ដែលធ្វើការនៅព្រះវិហារ ទាំងអស់មាន៨២២នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលាៗ ជាកូនអាំស៊ីៗ ជាកូនសាការីៗ ជាកូនផាសហ៊ើរៗជាកូនម៉ាលគា
13. ហើយពួកបងប្អូនលោកដែលជាកំពូលលើវង្សរបស់ឪពុកគេ រួមទាំងអស់ មាន២៤២នាក់ ហើយមានអ័ម៉ាសាយ ជាកូនអ័សារាលដែលជាកូនរបស់អ័ហាសាយៗ ជាកូនមស៊ីលេម៉ូតៗជាកូនអ៊ីមមើរ
14. ហើយពួកបងប្អូនគេជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន រួមទាំងអស់មាន១២៨នាក់ ឯអ្នកដែលត្រួតលើគេ គឺសាបឌាល ជាកូនកេដូលីម។
15. ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាមៗជាកូនហាសាបយ៉ាៗជាកូនប៊ូននី
16. ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ
17. ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន និងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន
18. ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
19. ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន និងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
20. ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ និងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដា គ្រប់គ្នាតាមមរដកគេរៀងខ្លួន
21. តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា និងគីសប៉ា ជាអ្នកត្រួតលើគេ។
22. ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡឹម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចម្រៀង ជាអ្នកត្រួតត្រាលើកិច្ចការក្នុងព្រះវិហារនៃព្រះ
23. ដ្បិតមានច្បាប់ដែលស្តេចបានតាំងពីដំណើរពួកនោះ ជាច្បាប់យ៉ាងតឹងរ៉ឹង ឲ្យចែកស្បៀងអាហារដល់ពួកចម្រៀង តាមដែលគេត្រូវការរាល់ៗថ្ងៃ
24. ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
25. ត្រង់ឯទីក្រុងទាំងប៉ុន្មាន និងស្រែចម្ការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា និងតំបន់នៅជុំវិញ នៅឌីបូន និងតំបន់នៅជុំវិញ នៅយេកាបសៀល និងតំបន់នៅជុំវិញ
26. នៅត្រង់យេសួរ ម៉ូឡាដា បេត-ផាលែត
27. ហាសា-ស៊ូអាល បៀរ-សេបា និងតំបន់នៅជុំវិញ
28. នៅស៊ីកឡាក់ មេកូណា និងតំបន់នៅជុំវិញ
29. នៅអេន-រីម៉ូន សូរ៉ាស់ យ៉ារមុត
30. សាណូអា អាឌូឡាម និងតំបន់នៃក្រុងទាំងនោះ ឡាគីស និងស្រែចម្ការនៅជុំវិញ អាសេកា និងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម
31. ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងតំបន់នៅជុំវិញ
32. និងនៅអាន៉ាថោត ណូប ហាណានា
33. ហាសោរ រ៉ាម៉ា គីថែម
34. ហាឌីឌ សេបោម នេបាឡាត
35. ឡូឌ អូណូរ ហើយនៅក្នុងច្រកភ្នំពួកជាងរចនា
36. ចំណែកខាងពួកលេវី នោះមានខ្លះដែលត្រូវខាងស្រុកយូដា គេបានទៅនៅខាងស្រុកបេនយ៉ាមីនវិញ។
About នេហេមា Chapter 11
Read នេហេមា Chapter 11 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នេហេមា
Chapter: 11
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នេហេមា Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នេហេមា Chapter 11?
នេហេមា Chapter 11 is part of the Book of នេហេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នេហេមា Chapter 11 online for free with easy chapter navigation.
More Chapters from នេហេមា
- នេហេមា Chapter 12
- នេហេមា Chapter 8
- នេហេមា Chapter 1
- នេហេមា Chapter 10
- នេហេមា Chapter 7
- នេហេមា Chapter 5
- នេហេមា Chapter 3
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យេរេមា Chapter 10
- យ៉ូប Chapter 26
- យេរេមា Chapter 5
- ជនគណនា Chapter 3
- យេរេមា Chapter 46
- អេសេគាល Chapter 30
- ដានីយ៉ែល Chapter 7