Read នេហេមា Chapter 5 Online
Read នេហេមា Chapter 5 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.
Choose a Chapter
នេហេមា 5
ជំពូក 5
1. នៅគ្រានោះ មានសូរសម្រែកជាខ្លាំងនៃពួកជន និងប្រពន្ធគេ កើតឡើងទាស់នឹងពួកបងប្អូន ជាសាសន៍យូដា
2. មានខ្លះនិយាយថា ពួកយើងខ្ញុំ និងកូនប្រុសកូនស្រីយើងខ្ញុំ មានគ្នាច្រើន សូមឲ្យយើងបានអាហារ ដើម្បីទទួលទាន ហើយរស់នៅ
3. មានខ្លះទៀតថា យើងខ្ញុំបានបញ្ចាំស្រែចម្ការ និងផ្ទះសំបែងរបស់យើងខ្ញុំហើយ សូមឲ្យយើងខ្ញុំបានអាហារទទួលទាន នៅគ្រាអំណត់នេះផង
4. ហើយមានខ្លះផ្សេងទៀតថា យើងខ្ញុំបានបញ្ចាំស្រែចម្ការរបស់យើងខ្ញុំ ដើម្បីយកប្រាក់បង់ពន្ធថ្វាយស្តេច
5. ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូននោះ មានសាច់ដូចគ្នា កូនចៅយើងខ្ញុំក៏ដូចជាកូនចៅរបស់គេដែរ តែមើល យើងខ្ញុំនាំឲ្យកូនប្រុសកូនស្រីយើងខ្ញុំទៅជាខ្ញុំគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាខ្ញុំគេហើយ យើងខ្ញុំក៏ចៀសមិនរួចដែរ ដ្បិតអ្នកឯទៀតបានស្រែចម្ការរបស់យើងខ្ញុំទៅហើយ។
6. កាលខ្ញុំបានឮសម្រែករបស់គេ និងពាក្យទាំងនោះហើយ នោះខ្ញុំក៏មានចិត្តឈឺចាប់ជាខ្លាំង
7. ខ្ញុំក៏ពិចារណាក្នុងខ្លួន រួចបន្ទោសដល់ពួកអ្នកធំ និងពួកមេទាំងប៉ុន្មានដោយពាក្យថា អ្នករាល់គ្នាតែងតែយកការ គឺគ្រប់គ្នាយកពីពួកបងប្អូនផង ខ្ញុំក៏ប្រជុំជំនុំយ៉ាងធំទាស់នឹងគេ
8. រួចខ្ញុំនិយាយទៅគេថា តាមកម្លាំងរបស់យើងរាល់គ្នា នោះយើងបានលោះពួកបងប្អូនជាសាសន៍យូដា ដែលត្រូវលក់ដល់សាសន៍ដទៃ ឲ្យរួចមកវិញ ចុះតើអ្នករាល់គ្នាចង់លក់បងប្អូនខ្លួនទៀតឬអី ដែលនឹងលក់គេក្នុងពួកគ្នាយើង នោះតើគួរគប្បីដែលឬ ដូច្នេះ គេក៏ស្ងៀមនៅ រកឆ្លើយមិនបាន
9. ខ្ញុំក៏និយាយថា ការដែលអ្នករាល់គ្នាធ្វើនេះមិនល្អទេ គួរគប្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយសេចក្ដីកោតខ្លាចដល់ព្រះនៃយើងរាល់គ្នាវិញទេតើ គឺដោយព្រោះសេចក្ដីត្មះតិះដៀលនៃពួកសាសន៍ដទៃ ជាខ្មាំងសត្រូវយើង
10. ចំណែកខ្ញុំ ពួកបងប្អូន និងពួកអ្នកបម្រើខ្ញុំ ក៏អាចនឹងឲ្យគេខ្ចីប្រាក់ និងស្រូវ ឲ្យបានការដូចគ្នាបានដែរ ដូច្នេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាលែងយកការទៅ
11. សូមប្រគល់ស្រែចម្ការ ដំណាំ និងផ្ទះគេទៅគេវិញ នៅថ្ងៃនេះឯង ព្រមទាំង១ភាគក្នុង១០០នៃប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអ្នករាល់គ្នាបានយកការពីគេផង
12. នោះគេឆ្លើយថា យើងខ្ញុំនឹងប្រគល់ទៅវិញ ហើយនិងលែងយកការពីគេតរៀងទៅ យើងខ្ញុំនឹងធ្វើដូចជាលោកមានប្រសាសន៍ រួចខ្ញុំហៅពួកសង្ឃមក ចាប់ឲ្យអ្នកទាំងនោះស្បថថា នឹងធ្វើតាមពាក្យសន្យានោះ
13. ខ្ញុំក៏រលាស់ថ្នក់អាវខ្ញុំពោលថា បើអ្នកណាមិនប្រព្រឹត្តតាមពាក្យសន្យានេះ នោះសូមឲ្យព្រះរលាស់អ្នកនោះ ចេញពីផ្ទះ និងពីការរបស់ខ្លួនយ៉ាងនេះដែរ សូមតែឲ្យគេរលាស់ចេញចុះ ហើយចោលនៅទទេផង ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយឡើងថា អាម៉ែន ហើយគេសរសើរដល់ព្រះយេហូវ៉ា រួចក៏ធ្វើតាមពាក្យសន្យានោះ។
14. រីឯចាប់តាំងពីថ្ងៃដែលស្តេចបានតាំងខ្ញុំឡើងធ្វើជាចៅហ្វាយលើគេនៅស្រុកយូដា គឺពីឆ្នាំទី២០ដរាបដល់ឆ្នាំ៣២ ក្នុងរាជ្យស្តេចអើថាស៊ើកសេស រួមជា១២ឆ្នាំ នោះខ្ញុំ និងបងប្អូនខ្ញុំមិនបានទទួលទានភោជនាហារ ដោយអាងបុណ្យជាចៅហ្វាយនោះទេ
15. ឯពួកចៅហ្វាយដែលនៅមុនខ្ញុំ នោះបាននៅដោយសារពួករាស្ត្រ គេបានទារយកអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីរាស្ត្រ ព្រមទាំងប្រាក់៤០រៀងផង អើ សូម្បីតែពួកអ្នកបម្រើរបស់គេក៏មានអំណាចលើបណ្តាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ដោយមានសេចក្ដីកោតខ្លាចដល់ព្រះវិញ
16. ប្រការមួយទៀត ខ្ញុំបាននៅជាប់នឹងការសង់កំផែងនេះឡើងដែរ យើងរាល់គ្នាមិនបានទាំងទិញដីឯណាផង ហើយពួកបម្រើរបស់ខ្ញុំបានមូលមក ជួយធ្វើការនេះដែរ
17. ហើយនេះទៀត មានពួកយូដា និងពួកនាយតម្រួួត១៥០នាក់ បរិភោគអាហារនៅតុខ្ញុំផង ឥតរាប់ពួកអ្នកដែលមកឯយើងរាល់គ្នា ពីពួកសាសន៍ដទៃនៅជុំវិញឡើយ
18. រីឯភោជនាហារដែលត្រូវរៀបក្នុង១ថ្ងៃ នោះគឺគោ១ និងចៀមសំរាំង៦ ព្រមទាំងសត្វបក្សី ដែលគេរៀបឲ្យខ្ញុំដែរ ហើយក្នុង១០ថ្ងៃ នោះគេយកស្រាទំពាំងបាយជូរគ្រប់យ៉ាងមក១ដង ប៉ុន្តែ ទុកជាច្រើនដល់ម៉្លេះ គង់តែខ្ញុំមិនបានអាងបុណ្យជាចៅហ្វាយ និងទារភោជនាហារដែរ ពីព្រោះពួកបណ្តាជនមានបន្ទុកធ្ងន់ណាស់ទៅហើយ
19. ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹករឭក ដោយចម្រើនព្រះគុណដល់ទូលបង្គំផង ដោយព្រោះគ្រប់ទាំងសេចក្ដីដែលទូលបង្គំបានអនុគ្រោះដល់បណ្តាជននេះ។
About នេហេមា Chapter 5
Read នេហេមា Chapter 5 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នេហេមា
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នេហេមា Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នេហេមា Chapter 5?
នេហេមា Chapter 5 is part of the Book of នេហេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នេហេមា Chapter 5 online for free with easy chapter navigation.
More Chapters from នេហេមា
- នេហេមា Chapter 12
- នេហេមា Chapter 8
- នេហេមា Chapter 1
- នេហេមា Chapter 10
- នេហេមា Chapter 7
- នេហេមា Chapter 11
- នេហេមា Chapter 3
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ចោទិយកថា Chapter 33
- យេរេមា Chapter 33
- សុភាសិត Chapter 11
- ទំនុកដំកើង Chapter 90
- យ៉ូស្វេ Chapter 4
- ទំនុកដំកើង Chapter 11
- អេសាយ Chapter 15