Read ហេព្រើរ Chapter 8 Online
Read ហេព្រើរ Chapter 8 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហេព្រើរ and the Holy Bible online.
Choose a Chapter
ហេព្រើរ 8
ជំពូក 8
1. រីឯដែលបង្រួមសេចក្ដីអធិប្បាយទាំងប៉ុន្មានអម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសម្ដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌
2. ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។
3. ឯសម្ដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សម្រាប់នឹងថ្វាយតង្វាយ ហើយយញ្ញបូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ
4. ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយតង្វាយ តាមក្រឹត្យវិន័យហើយ
5. ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ»
6. តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ
7. ដ្បិតបើសិនជាសញ្ញាចាស់ឥតមានកំហុស នោះមិនបានរកកន្លែងឲ្យបានតាំង១ទៀតឡើយ
8. ពីព្រោះ ដែលទ្រង់ចាប់សេចក្ដីកំហុស នោះទ្រង់មានព្រះបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានព្រះបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មី ដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល និងពួកយូដា
9. មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកអយ្យកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់
10. ព្រះអម្ចាស់មានព្រះបន្ទូលថា ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងគំនិតគេ ហើយនិងកត់ទុកនៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ
11. នោះមិនចាំបាច់ឲ្យគ្រប់គ្នាបង្រៀនអ្នកជិតខាងនឹងបងប្អូនខ្លួនថា ចូរស្គាល់ព្រះអម្ចាស់នោះទេ ដ្បិតក្នុងពួកគេ មនុស្សនឹងស្គាល់អញគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំហើយ
12. ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប និងសេចក្ដីទទឹងច្បាប់របស់គេទៀត»
13. រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។
About ហេព្រើរ Chapter 8
Read ហេព្រើរ Chapter 8 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ហេព្រើរ
Chapter: 8
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ហេព្រើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ហេព្រើរ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ហេព្រើរ Chapter 8?
ហេព្រើរ Chapter 8 is part of the Book of ហេព្រើរ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ហេព្រើរ Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from ហេព្រើរ
- ហេព្រើរ Chapter 2
- ហេព្រើរ Chapter 5
- ហេព្រើរ Chapter 12
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 7
- ហេព្រើរ Chapter 6
- ហេព្រើរ Chapter 1