Read ហេព្រើរ Chapter 6 Online
Read ហេព្រើរ Chapter 6 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហេព្រើរ and the Holy Bible online.
Choose a Chapter
ហេព្រើរ 6
ជំពូក 6
1. ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្ដីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្ដីប្រែចិត្តចេញពីការស្លាប់ និងសេចក្ដីជំនឿជឿដល់ព្រះ
2. ហើយនិងសេចក្ដីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ និងសេចក្ដីជំនុំជម្រះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ
3. បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង
4. ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ
5. ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ និងការឫទ្ធិបារមីរបស់បរលោកនាយ
6. រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង
7. ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ
8. តែដីណាដែលបង្កើតសុទ្ធតែបន្លា និងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។
9. ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្ដីប្រសើរជាង គឺជាសេចក្ដីដែលត្រូវខាងសេចក្ដីសង្គ្រោះវិញ
10. ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងដល់ព្រះនាមទ្រង់ ដោយបានបម្រើពួកបរិសុទ្ធ ហើយក៏នៅតែបម្រើទៀតនោះទេ
11. តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានីមួយៗ បានសម្ដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត
12. ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។
13. ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សម្រាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា
14. «ដែលឲ្យពរ នោះអញនឹងឲ្យដល់ឯងមែន ហើយដែលចម្រើន នោះអញនឹងចម្រើនពូជឯងមែន»
15. ហើយលោកបានទទួលសេចក្ដីសន្យានោះ ដោយព្រោះលោកមានសេចក្ដីអត់ធន់ជាយូរ
16. ដ្បិតឯមនុស្ស គេតែងស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសម្រេច
17. ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សម្ដែងឲ្យពួកអ្នកគ្រងសេចក្ដីសន្យាទុកជាមរដក បានឃើញព្រះទ័យសម្រេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ
18. ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះ ដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ
19. យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន
20. ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសម្ដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។
About ហេព្រើរ Chapter 6
Read ហេព្រើរ Chapter 6 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ហេព្រើរ
Chapter: 6
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ហេព្រើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ហេព្រើរ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ហេព្រើរ Chapter 6?
ហេព្រើរ Chapter 6 is part of the Book of ហេព្រើរ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ហេព្រើរ Chapter 6 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from ហេព្រើរ
- ហេព្រើរ Chapter 8
- ហេព្រើរ Chapter 11
- ហេព្រើរ Chapter 1
- ហេព្រើរ Chapter 9
- ហេព្រើរ Chapter 2
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10