Read ហេព្រើរ Chapter 7 Online
Read ហេព្រើរ Chapter 7 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហេព្រើរ and the Holy Bible online.
Choose a Chapter
ហេព្រើរ 7
ជំពូក 7
1. រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក
2. ហើយលោកអ័ប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្ដីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្ដីសុខសាន្ត
3. លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ
4. ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាអយ្យកោ បានជូនរបឹប១ភាគក្នុង១០ផង
5. រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រឹត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ
6. តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរដល់លោកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មានផង
7. ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ
8. រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ
9. ហើយលោកលេវី ដែលទទួលតង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ
10. ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅជួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃអយ្យកោលោកនៅឡើយ។
11. ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រឹត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី
12. ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ
13. ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្ដីនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបម្រើនៅអាសនៈឡើយ
14. ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ
15. សេចក្ដីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក
16. សង្ឃ នោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ
17. ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»
18. ឯសេចក្ដីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍
19. (ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្ដីសង្ឃឹមនោះ។
20. ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ
21. តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានព្រះបន្ទូលពីទ្រង់ថា «ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយ ថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»
22. ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្ដីសញ្ញា១ដ៏ប្រសើរជាង
23. មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ
24. តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ
25. ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។
26. គួរឲ្យមានសម្ដេចសង្ឃយ៉ាងនោះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត
27. ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសម្ដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសម្រេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង
28. ព្រោះឯក្រឹត្យវិន័យនោះតែងតាំងមនុស្សឲ្យធ្វើជាសម្ដេចសង្ឃ ដែលគេមានសេចក្ដីកំសោយ តែសេចក្ដីសម្បថដែលមកក្រោយក្រឹត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។
About ហេព្រើរ Chapter 7
Read ហេព្រើរ Chapter 7 online from the Holy Bible. This chapter is part of the Book of ហេព្រើរ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ហេព្រើរ
Chapter: 7
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ហេព្រើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ហេព្រើរ Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ហេព្រើរ Chapter 7?
ហេព្រើរ Chapter 7 is part of the Book of ហេព្រើរ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ហេព្រើរ Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from ហេព្រើរ
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 11
- ហេព្រើរ Chapter 1
- ហេព្រើរ Chapter 12
- ហេព្រើរ Chapter 6
- ហេព្រើរ Chapter 5