Read កូរិនថូសទី ១ Chapter 15 Online
Read កូរិនថូសទី ១ Chapter 15 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 15
ជំពូក 15
1. បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង
2. អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត
3. ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ
4. ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ
5. ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ
6. ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ ទៅហើយ
7. ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ
8. រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ
9. ដ្បិតក្នុងបណ្តាពួកសាវក នោះខ្ញុំជាអ្នកតូចជាងគេ មិនគួរនឹងហៅខ្ញុំជាសាវកផងទេ ពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះ
10. ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ
11. ដូច្នេះ ទោះបើជាខ្ញុំ ឬអ្នកទាំងនោះក្តី គង់តែយើងផ្សាយដំណឹងបែបយ៉ាងនោះ ក៏យ៉ាងនោះឯង ដែលអ្នករាល់គ្នាបានជឿដែរ។
12. បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ
13. បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ
14. ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ
15. ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិត
16. ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងដែរ
17. ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ
18. ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ
19. បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។
20. តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ
21. ដ្បិតដែលសេចក្ដីស្លាប់បានមកដោយសារមនុស្ស នោះសេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ
22. ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ
23. តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក
24. គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទម្លាក់អស់ទាំងរាជ្យ និងអំណាច ហើយនិងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ
25. ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់
26. ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់
27. ពីព្រោះទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទទ្រង់ហើយ តែដែលថាបានបង្ក្រាបគ្រប់ទាំងអស់ នោះច្បាស់ជាមិននិយាយពីព្រះ ដែលបង្ក្រាបគ្រប់របស់ទាំងអស់ នៅក្រោមទ្រង់នោះទេ
28. ហើយកាលណាទ្រង់បានបង្ក្រាបគ្រប់របស់ទាំងអស់នៅក្រោមទ្រង់ នោះព្រះរាជបុត្រានោះឯង ក៏នឹងត្រូវក្រាបក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់។
29. ពុំនោះ ពួកអ្នកដែលទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ និងធ្វើដូចម្តេច បើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះតើហេតុអ្វីបានជាគេទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ធ្វើអី
30. ហេតុអ្វីបានជាយើងមានសេចក្ដីអន្តរាយ រាល់ពេលវេលាដែរ
31. ខ្ញុំស្បថដោយនូវសេចក្ដីអំនួត ដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាថា ខ្ញុំស្លាប់រាល់តែថ្ងៃ
32. បើសិនជាខ្ញុំបានតយុទ្ធនឹងសត្វព្រៃ នៅក្រុងអេភេសូរ តាមរបៀបជាមនុស្ស នោះតើមានប្រយោជន៍អ្វីដល់ខ្ញុំ បើសិនណាជាមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ
33. កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ
34. ចូរភ្ញាក់ដឹងខ្លួនឡើងខាងសេចក្ដីសុចរិតចុះ កុំឲ្យធ្វើបាបឡើយ ដ្បិតអ្នករាល់គ្នាខ្លះមិនស្គាល់ព្រះទេ ខ្ញុំថាដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាស។
35. មុខជានឹងមានអ្នកណាមួយសួរថា ឯពួកមនុស្សស្លាប់នឹងរស់ឡើងវិញយ៉ាងណា តើមកវិញមានរូបកាយដូចម្តេច
36. ឱមនុស្សកំឡៅអើយ គ្រាប់ពូជដដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ
37. ហើយគ្រាប់ដែលអ្នកព្រោះនោះ មិនមែនដូចជាដើមដែលពន្លកឡើងនោះដែរ គឺជាគ្រាប់សុទ្ធ ដូចជាគ្រាប់ស្រូវ ឬពូជណាទៀតក្តី
38. តែព្រះទ្រង់ប្រទានឲ្យមានដើមទីទៃពីគ្នារៀងរាល់ពូជ តាមព្រះហឫទ័យទ្រង់
39. គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមាន១របស់មនុស្ស ១របស់សត្វ ១របស់ត្រី ហើយ១របស់សត្វហើរ
40. ក៏មានរូបកាយសម្រាប់ស្ថានសួគ៌ ហើយមានរូបកាយសម្រាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ និងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា
41. ឯព្រះអាទិត្យ នោះមានរស្មីម្យ៉ាងទៅ ព្រះចន្ទក៏មានរស្មីម្យ៉ាងទៅ ហើយផ្កាយក៏មានរស្មីម្យ៉ាងទៅ សូម្បីតែផ្កាយទាំងប៉ុន្មានសោត ក៏មានរស្មីខុសពីគ្នាដែរ
42. សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ
43. បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្ដីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្តា
44. បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយខាងវិញ្ញាណវិញ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ
45. ដូចជាសេចក្ដីដែលចែងទុកពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ
46. ឯវិញ្ញាណមិនមែនកើតមុនទេ គឺជារូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ
47. មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ
48. ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដីក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ
49. យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីមកដែរ
50. បងប្អូនអើយ សេចក្ដីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរដកបានឡើយ ហើយសេចក្ដីពុករលួយក៏ពុំអាចនឹងគ្រងសេចក្ដី ដែលមិនចេះពុករលួយបានដែរ។
51. នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ
52. តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ
53. ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ
54. កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជម្នះបានលេបសេចក្ដីស្លាប់បាត់ហើយ»
55. «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជម្នះរបស់ឯងនៅឯណា»
56. រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រឹត្យវិន័យ
57. តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជម្នះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
58. បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។
About កូរិនថូសទី ១ Chapter 15
Read កូរិនថូសទី ១ Chapter 15 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 15
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 15?
កូរិនថូសទី ១ Chapter 15 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 15 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 13
- កូរិនថូសទី ១ Chapter 4
- កូរិនថូសទី ១ Chapter 9
- កូរិនថូសទី ១ Chapter 6
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 5
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- រ៉ូម Chapter 3
- ម៉ាថាយ Chapter 2
- វិវរណៈ Chapter 12
- លូកា Chapter 6
- កាឡាទី Chapter 5
- យ៉ូហាន Chapter 7
- ភីលីព Chapter 4