Read លូកា Chapter 21 Online
Read លូកា Chapter 21 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លូកា and the Holy Bible online.
Choose a Chapter
លូកា 21
ជំពូក 21
1. នោះទ្រង់ក្រឡេកព្រះនេត្រទតទៅ ឃើញពួកអ្នកមាន កំពុងតែដាក់ប្រាក់តង្វាយក្នុងឃ្លាំង
2. ទ្រង់ក៏ឃើញស្រីមេម៉ាយក្រម្នាក់ ដាក់ថ្វាយតែ២ស្លឹងគត់
3. រួចទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់តង្វាយលើសជាងគេទាំងអស់
4. ដ្បិតអ្នកទាំងនោះសុទ្ធតែយកពីរបស់សំណល់ខ្លួន មកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសម្រាប់នឹងចិញ្ចឹមជីវិតខ្លួនផង។
5. កាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារ ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយតង្វាយទាំងប៉ុន្មាន នោះទ្រង់មានព្រះបន្ទូលថា
6. ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទម្លាក់ចុះនោះទេ
7. នោះគេទូលសួរទ្រង់ថា លោកគ្រូ តើកាលណាការទាំងនេះនឹងកើតឡើង តើមានទីសម្គាល់ណា ឲ្យដឹងក្នុងកាលដែលការទាំងនេះជិតមកដល់
8. ទ្រង់មានព្រះបន្ទូលថា ចូរប្រយ័ត ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ
9. កាលណាអ្នករាល់គ្នាឮនិយាយពីចម្បាំង និងចលាចល នោះកុំឲ្យភ័យស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែមកជាមុន តែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម៉្លេះទេ។
10. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១
11. ក៏នឹងមានកក្រើកដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង
12. តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងចៅហ្វាយខេត្ត ដោយព្រោះឈ្មោះខ្ញុំផង
13. ប៉ុន្តែ ការនោះនឹងត្រឡប់ប្រែជាឱកាស ឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ
14. ដូច្នេះ ចូរសម្រេចក្នុងចិត្តថា អ្នករាល់គ្នានឹងមិនគិតជាមុន អំពីពាក្យដែលត្រូវដោះសាទេ
15. ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ហើយនិងប្រាជ្ញាវិញ ដែលពួកអ្នកតតាំងពុំអាចនឹងឆ្លើយឆ្លង ឬទទឹងទាស់បានឡើយ
16. ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនិងសម្លាប់អ្នករាល់គ្នាខ្លះដែរ
17. មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
18. តែសូម្បីសក់១សរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង
19. អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តខ្ជាប់ខ្ជួន។
20. ប៉ុន្តែ កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ
21. គ្រានោះ ត្រូវឲ្យអ្នកនៅស្រុកយូដា រត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ
22. ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក
23. ឯពួកស្រីៗ ដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្ដីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនិងសេចក្ដីក្រោធដល់បណ្តាជននេះ
24. គេនឹងដួលនៅក្រោមមុខដាវ ហើយនិងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡឹមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសម្រេច។
25. កាលណោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក
26. មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
27. នោះគេនឹងឃើញកូនមនុស្សមកលើពពក មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង
28. កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ។
29. រួចទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូច ទៅគេថា ចូរមើលដើមល្វា និងអស់ទាំងដើមឈើចុះ
30. កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅ ជិតដល់ហើយ
31. កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាងដូច្នោះដែរ
32. ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក
33. ឯផ្ទៃមេឃ និងផែនដី នោះនឹងកន្លងបាត់ទៅ តែឯពាក្យខ្ញុំ មិនដែលកន្លងបាត់ឡើយ។
34. ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនិងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម
35. ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី
36. ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង។
37. នៅពេលថ្ងៃ ទ្រង់តែងបង្រៀនក្នុងព្រះវិហារ លុះដល់ពេលយប់ ទ្រង់តែងតែយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ
38. ព្រលឹមៗឡើង បណ្តាជនក៏មកស្តាប់ទ្រង់នៅក្នុងព្រះវិហារជានិច្ច។
About លូកា Chapter 21
Read លូកា Chapter 21 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លូកា
Chapter: 21
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លូកា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លូកា Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លូកា Chapter 21?
លូកា Chapter 21 is part of the Book of លូកា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លូកា Chapter 21 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from លូកា
- លូកា Chapter 9
- លូកា Chapter 15
- លូកា Chapter 6
- លូកា Chapter 8
- លូកា Chapter 20
- លូកា Chapter 11
- លូកា Chapter 13