Read កូរិនថូសទី ១ Chapter 2 Online
Read កូរិនថូសទី ១ Chapter 2 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 2
ជំពូក 2
1. រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម ដើម្បីនឹងប្រាប់សេចក្ដីបន្ទាល់ពីព្រះ ដល់អ្នករាល់គ្នាទេ
2. ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង
3. ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្ដីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ
4. ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសម្ដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ
5. ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។
6. ប៉ុន្តែ នៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរ តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ
7. គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្ដីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សម្រាប់ជាសិរីល្អដល់យើងរាល់គ្នា
8. គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះបានស្គាល់សេចក្ដីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ
9. ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»
10. ព្រះទ្រង់បានសម្ដែង ឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ
11. ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។
12. ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង
13. ហើយយើងក៏និយាយពីសេចក្ដីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្ដីខាងវិញ្ញាណ ដោយសារសេចក្ដីខាងឯវិញ្ញាណផង
14. ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្ដីខាងឯព្រះវិញ្ញាណ នៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ
15. ឯមនុស្សខាងវិញ្ញាណវិញ គេពិចារណាយល់គ្រប់ទាំងអស់បាន តែមិនត្រូវអ្នកណាពិចារណាខ្លួនឡើង
16. ដ្បិតតើអ្នកណាស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ។
About កូរិនថូសទី ១ Chapter 2
Read កូរិនថូសទី ១ Chapter 2 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 2
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 2?
កូរិនថូសទី ១ Chapter 2 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 2 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 9
- កូរិនថូសទី ១ Chapter 4
- កូរិនថូសទី ១ Chapter 6
- កូរិនថូសទី ១ Chapter 5
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 12
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ថែស្សាឡូនីច ទី ១ Chapter 5
- យ៉ូហាន Chapter 21
- ម៉ាថាយ Chapter 4
- កូរិនថូសទី ២ Chapter 5
- ធីម៉ូថេ ទី ១ Chapter 5
- ម៉ាថាយ Chapter 26
- ម៉ាថាយ Chapter 7