វិវរណៈ Chapter 2

For English

Read វិវរណៈ Chapter 2 Online

Read វិវរណៈ Chapter 2 online from the Holy Bible. This chapter is part of the Book of វិវរណៈ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of វិវរណៈ and the Holy Bible online.

Choose a Chapter

វិវរណៈ 2

ជំពូក 2

1. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​អេភេសូរ​ថា ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្តាល​ជើង​ចង្កៀង​មាស​ទាំង​៧​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

2. អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ និង​សេចក្ដី​នឿយ​ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ

3. ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ

4. តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ

5. ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​និង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ

6. ប៉ុន្តែ ឯង​មាន​សេចក្ដី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ

7. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ របស់​ព្រះ។

8. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

9. អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ

10. កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ‌ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង

11. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។

12. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

13. អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សម្លាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង

14. ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​សាសន៍​អ៊ីស្រា‌អែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង

15. ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ

16. ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ

17. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​និង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

18. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

19. អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនួយ សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត

20. តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បម្រើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង

21. អញ​បាន​ឲ្យ​វា​មាន​ឱកាស​នឹង​ប្រែ​ចិត្ត ចេញ​ពី​ការ​កំផិត​របស់​វា​ដែរ តែ​វា​មិន​ព្រម? សោះ

22. មើល​អញ​នឹង​បោះ​វា​ទៅ​លើ​គ្រែ ហើយ​បោះ​ពួក​អ្នក ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​មួយ​នឹង​វា ឲ្យ​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​តែ​គេ​ប្រែ​ចិត្ត​លះ‌បង់​ការ ដែល​គេ​ប្រព្រឹត្ត​នោះ​ចេញ

23. ហើយ​អញ​នឹង​សម្លាប់​កូន​ចៅ​វា​ចោល នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត និង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត

24. តែ​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​ដល់​ពួក​អ្នក​ឯ​ទៀត នៅ​ក្រុង​ធាទេរ៉ា​ដែរ គឺ​ដល់​ពួក​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​សេចក្ដី​ជម្រៅ​របស់​អារក្ស​សាតាំង ដូច​ជា​ពាក្យ​ដែល​គេ​ថា​នោះ​ឡើយ តែ​អញៗ មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​ឯង​រាល់​គ្នា​ទេ

25. ប៉ុន្តែ សេចក្ដី​ដែល​ឯង​មាន នោះ​ឲ្យ​កាន់​ខ្ជាប់ ដរាប​ដល់​អញ​មក​ចុះ

26. ឯ​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​អញ ដរាប​ដល់​ចុង​បំផុត នោះ​អញ​នឹង​ឲ្យ​មាន​អំណាច​លើ​ពួក​សាសន៍​ដទៃ

27. អ្នក​នោះ​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច‌ខ្ទី តាម​អំណាច​ដែល​អញ​បាន​ទទួល​ពី​ព្រះ‌វរ‌បិតា​មក

28. អញ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ

29. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

About វិវរណៈ Chapter 2

Read វិវរណៈ Chapter 2 online from the Holy Bible. This chapter is part of the Book of វិវរណៈ in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: វិវរណៈ
Chapter: 2
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading វិវរណៈ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading វិវរណៈ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is វិវរណៈ Chapter 2?

វិវរណៈ Chapter 2 is part of the Book of វិវរណៈ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete វិវរណៈ Chapter 2 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាថ្មី

  1. ភីលីព Chapter 1
  2. លូកា Chapter 11
  3. ហេព្រើរ Chapter 13
  4. ហេព្រើរ Chapter 10
  5. ហេព្រើរ Chapter 1
  6. ថែស្សាឡូនីច ទី ១ Chapter 2
  7. ថែស្សាឡូនីច ទី ១ Chapter 1

Explore More from វិវរណៈ

  1. វិវរណៈ Chapter 6
  2. វិវរណៈ Chapter 3
  3. វិវរណៈ Chapter 8
  4. វិវរណៈ Chapter 9
  5. វិវរណៈ Chapter 4
  6. វិវរណៈ Chapter 1
  7. វិវរណៈ Chapter 12

Related Chapters & Readings

  1. វិវរណៈ Chapter 1
  2. យ៉ូប Chapter 4
  3. ម៉ាថាយ Chapter 14
  4. យ៉ូស្វេ Chapter 16
  5. ចោទិយកថា Chapter 3
  6. ទំនុកដំកើង Chapter 34
  7. វិវរណៈ Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *