នាង អេសធើរ Chapter 2

For English

Read នាង អេសធើរ Chapter 2 Online

Read នាង អេសធើរ Chapter 2 online from the Holy Bible. This chapter is part of the Book of នាង អេសធើរ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នាង អេសធើរ and the Holy Bible online.

Choose a Chapter

នាង អេសធើរ 2

ជំពូក 2

1. ក្រោយ​ការ​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់​ស្តេច​អ័ហា‌ស៊ូរុស​បាន​ស្ងប់​ហើយ នោះ​ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី និង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី​ដែល​បាន​សម្រេច​ដល់​ព្រះ‌នាង​ផង

2. នោះ​ពួក​មហា‌តលិក​ទាំង‌ឡាយ​ដែល​បម្រើ​ស្តេច​ក៏​ទូល​ទ្រង់​ថា សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ស្រស់​ល្អ​មក​ថ្វាយ​ទ្រង់

3. សូម​ព្រះ‌ករុណា​ចាត់​តម្រូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សម្រាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សម្រាប់​ជម្រះ​ខ្លួន​ដល់​នាង​ទាំង​នោះ

4. រួច​មក ឯ​នាង​ណា​ដែល​សព្វ​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​ទ្រង់​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី​នោះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​នោះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។

5. រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន

6. គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ចាប់​យេកូ‌នាស ជា​ស្តេច​យូដា​នាំ​យក​ទៅ

7. គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។

8. ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ និង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ

9. នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សម្ដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សម្រាប់​ឲ្យ​នាង​ជម្រះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បម្រើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង និង​ស្រី​បម្រើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ

10. ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ និង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ

11. ឯ​ម៉ា‌ដេកាយ គាត់​ក៏​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទីធ្លា​មន្ទីរ​ពួក​ស្រីៗ​ជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ជា​អេសធើរ​ជា​យ៉ាង​ណា ហើយ​និង​បាន​ទៅ​ជា​អ្វី។

12. រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជម្រះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សម្រាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់

13. នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច

14. នៅ​ពេល​ល្ងាច​នាង​បាន​ចេញ​ទៅ ហើយ​ដល់​ព្រឹក​ឡើង​នាង​វិល​មក​វិញ ចូល​ក្នុង​មន្ទីរ​ទី​២​របស់​ពួក​ស្រីៗ នៅ​ក្រោម​អំណាច​ស្អាស‌កាស ជា​ភ្នាក់‌ងារ​របស់​ស្តេច​ដែល​រក្សា​ពួក​ស្រី​អ្នក‌ម្នាង នាង​នោះ​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​តែ​ស្តេច​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​ហៅ​តាម​ឈ្មោះ​វិញ។

15. ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង ក៏​ពេញ​ចិត្ត​នឹង​នាង

16. គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្តេច​អ័ហា‌ស៊ូរុស នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ខែ​ទី​១០ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ទ្រង់

17. ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ និង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី

18. រួច​ស្តេច​ទ្រង់​ជប់‌លៀង​ជា​យ៉ាង​ធំ ដល់​អស់​ទាំង​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់​ទាំង​អស់ គឺ​ជា​ការ​ជប់‌លៀង​របស់​អេសធើរ ទ្រង់​ក៏​ប្រោស​ឲ្យ​មនុស្ស​នៅ​គ្រប់​ខេត្ត​បាន​ឈប់​សម្រាក ហើយ​ទ្រង់​ដាក់​ទាន តាម​សណ្ឋាន​ស្តេច។

19. លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង

20. ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ពី​គ្រួ និង​ពី​ជំនួរ​វង្ស​របស់​ខ្លួន​ទេ តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ពី​ព្រោះ​នាង​នៅ​តែ​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​នៅ​ឡើយ

21. រីឯ​នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​តែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង នោះ​មាន​ភ្នាក់‌ងារ​របស់​ស្តេច​២​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ‌ជន្ម​ស្តេច​អ័ហា‌ស៊ូរុស

22. រឿង​នោះ​ក៏​បាន​ដឹង​ដល់​ម៉ា‌ដេកាយ ហើយ​គាត់​ទូល​អេសធើរ​ជា​អគ្គ‌មហេសី រួច​អេសធើរ នាង​ទូល​ដល់​ស្តេច ដោយ​នូវ​ឈ្មោះ​ម៉ា‌ដេកាយ

23. លុះ​កាល​គេ​ស៊ើប​សួរ​រក​ពី​រឿង​នោះ​ទៅ ក៏​ឃើញ​ពិត​ដូច្នោះ​មែន រួច​គេ​ចង​ក​អ្នក​ទាំង​២​ព្យួរ​នៅ​ដើម​ឈើ ហើយ​គេ​កត់​រឿង​នោះ​ទុក​ក្នុង​របា‌ក្សត្រ​នៅ​ចំពោះ​ស្តេច។

About នាង អេសធើរ Chapter 2

Read នាង អេសធើរ Chapter 2 online from the Holy Bible. This chapter is part of the Book of នាង អេសធើរ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: នាង អេសធើរ
Chapter: 2
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading នាង អេសធើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading នាង អេសធើរ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is នាង អេសធើរ Chapter 2?

នាង អេសធើរ Chapter 2 is part of the Book of នាង អេសធើរ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete នាង អេសធើរ Chapter 2 online for free with easy chapter navigation.

More Chapters from នាង-អេសធើរ

  1. នាង អេសធើរ Chapter 4
  2. នាង អេសធើរ Chapter 10
  3. នាង អេសធើរ Chapter 1
  4. នាង អេសធើរ Chapter 7
  5. នាង អេសធើរ Chapter 5
  6. នាង អេសធើរ Chapter 9
  7. នាង អេសធើរ Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 22
  2. ពួក ចៅហ្វាយ Chapter 16
  3. និក្ខមនំ Chapter 23
  4. ទំនុកដំកើង Chapter 34
  5. សុភាសិត Chapter 27
  6. ជនគណនា Chapter 19
  7. ពង្សាវតារក្សត្រ ទី ២ Chapter 16

Related Chapters & Readings

  1. ម៉ាថាយ Chapter 24
  2. ពួក ចៅហ្វាយ Chapter 15
  3. ម៉ាថាយ Chapter 3
  4. និក្ខមនំ Chapter 14
  5. អេសេគាល Chapter 12
  6. ហាបាគុក Chapter 1
  7. ដានីយ៉ែល Chapter 10
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *