នាង អេសធើរ Chapter 9

For English

Read នាង អេសធើរ Chapter 9 Online

Read នាង អេសធើរ Chapter 9 online from the Holy Bible. This chapter is part of the Book of នាង អេសធើរ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នាង អេសធើរ and the Holy Bible online.

Choose a Chapter

នាង អេសធើរ 9

ជំពូក 9

1. លុះ​ដល់​ថ្ងៃ​១៣ នៅ​ខែ​១២ ជា​ខែ​ផល្គុន កាល​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​របស់​ស្តេច​បាន​ជិត​ដល់​កម្រិត​ហើយ គឺ​ជា​ថ្ងៃ​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា បាន​សង្ឃឹម​ថា នឹង​ឡើង​មាន​អំណាច​លើ​គេ​បាន (តែ​ពួក​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​ពួក​អ្នក​ដែល​ស្អប់​ដល់​គេ​វិញ)

2. នោះ​ពួក​សាសន៍​យូដា​ក៏​មូល​គ្នា​នៅ​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ស្តេច​អ័ហា‌ស៊ូរុស ដើម្បី​នឹង​តស៊ូ​ចំពោះ​ពួក​អ្នក​ដែល​រក​ធ្វើ​បាប​ដល់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​ទ្រាំ​នៅ​ចំពោះ​គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​បាន​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ​ហើយ

3. ឯ​ពួក​អ្នក​ជា​ប្រធាន នៅ​គ្រប់​ទាំង​ខេត្ត ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ចៅ‌ហ្វាយ​ស្រុក និង​ពួក​រាជ​ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​យូដា ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ម៉ា‌ដេកាយ

4. ពី​ព្រោះ​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ ក្នុង​រាជ​ដំណាក់ ហើយ​កិត្តិ‌នាម​របស់​លោក​ក៏​ផ្សាយ​សុស‌សាយ​ទួទៅ គ្រប់​ទាំង​ខេត្ត ដ្បិត​ម៉ា‌ដេកាយ​នេះ​បាន​កាន់​តែ​មាន​អំណាច​ឡើង​ជា​ដរាប

5. ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សម្លាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត

6. នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ

7. ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា

8. ផូរ៉ាថា អ័ដាលា អើរី‌ដាថា

9. ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា

10. ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សម្លាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។

11. នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សម្លាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង

12. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ ជា​អគ្គ‌មហេសី​ថា ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស អស់​៥០០​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​របស់​ហាម៉ាន​ទាំង​១០​ផង ដូច្នេះ នៅ​ព្រះ‌រាជ‌ខេត្ត​ឯ​ទៀត ដែល​បាន​ធ្វើ​យ៉ាង​ណា​ទៅ ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត យើង​នឹង​បើក​ឲ្យ តើ​ប្រាថ្នា​ចង់​បាន​អ្វី នោះ​នឹង​បាន​សម្រេច

13. អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសាន បាន​ធ្វើ​តាម​ច្បាប់​ដដែល​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ

14. ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ

15. ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន​ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សម្លាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះ‌ពាល់​ដល់​របឹប​ទេ

16. ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សម្លាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។

17. គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣ ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សម្រាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

18. តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ និង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សម្រាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សម្រាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

19. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន ជា​ថ្ងៃ​សម្រាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។

20. ឯ​ម៉ា‌ដេកាយ លោក​ក៏​តែង​សេចក្ដី​ទាំង​នេះ​ទុក ហើយ​ផ្ញើ​សំបុត្រ​ទៅ​ដល់​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ

21. ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន និង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ

22. ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​រីក‌រាយ​សាទរ ហើយ​សេចក្ដី​សោក‌សៅ​បាន​ទៅ​ជា​ថ្ងៃ​សប្បាយ​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​តាំង​ថ្ងៃ​ទាំង​២​នោះ​ទុក​ជា​ថ្ងៃ​សម្រាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ទាន​ដល់​មនុស្ស​ទាល់​ក្រ​ផង

23. ដូច្នេះ ពួក​សាសន៍​យូដា​ក៏​សម្រេច​នឹង​ធ្វើ​តាម ដូច​ជា​គេ​បាន​ចាប់​តាំង​ធ្វើ​មក​ហើយ គឺ​ដូច​ជា​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ

24. ពី​ព្រោះ​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា​បាន​បង្កើត​ឧបាយ​នឹង​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​បាន​បោះ​ឆ្នោត ដើម្បី​នឹង​បំផ្លាញ​គេ ហើយ​ធ្វើ​ឲ្យ​គេ​វិនាស​បង់

25. តែ​កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច នោះ​ទ្រង់​ក៏​ចេញ​បង្គាប់​ដោយ​សំបុត្រ ឲ្យ​ឧបាយ​ដ៏​អាក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​យូដា​នោះ បាន​វិល​ជះ​ទៅ​លើ​ក្បាល​វា​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​ពួក​កូន​វា​ទាំង​អស់​ភ្ជាប់​លើ​ឈើ​ផង

26. ហេតុ​នោះ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​២​នោះ​ថា «បុណ្យ​ពោរ» តាម​ពាក្យ «ពោរ»នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សំបុត្រ​នោះ និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ឃើញ​ពី​ដំណើរ​នោះ ព្រម​ទាំង​ការ​ដែល​បាន​កើត​ដល់​គេ​ផង

27. បាន​ជា​ពួក​សាសន៍​យូដា គេ​តាំង​ទំនៀម​នោះ​ទុក ហើយ​ក៏​ទទួល​ថា ខ្លួន​គេ ពួក​កូន​ចៅ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​គេ នឹង​រក្សា​ថ្ងៃ​ទាំង​២​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រាល់​តែ​ឆ្នាំ​ឥត​ខាន​ឡើយ

28. ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​រក្សា​ថ្ងៃ​ទាំង​២​នោះ នៅ​គ្រប់​ទាំង​ដំណ គ្រប់​ទាំង​គ្រួ នៅ​អស់​ទាំង​ខេត្ត និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ជា​ដរាប​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ឬ​ឲ្យ​កូន​ចៅ​គេ​លែង​នឹក​ចាំ​ពី​ថ្ងៃ​នោះ​ដែរ។

29. គ្រា​នោះ អេសធើរ​ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ

30. លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ និង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង

31. ដើម្បី​នឹង​បញ្ជាក់​ថ្ងៃ​បុណ្យ​ពោរ នៅ​វេលា​កំណត់ ដូច​ជា​ម៉ា‌ដេកាយ ជា​សាសន៍​យូដា និង​អេសធើរ អគ្គ‌មហេសី​បាន​តាំង​ឡើង​ដល់​គេ​ហើយ ដូច​ជា​គេ​ក៏​បាន​តាំង​ឡើង​សម្រាប់​ខ្លួន​គេ និង​កូន​ចៅ​គេ​ត​ទៅ ខាង​ឯ​ដំណើរ​ការ​តម​អត់ និង​អំពាវ‌នាវ​របស់​គេ​ដែរ

32. ដូច្នេះ ក្រឹត្យ​របស់​ព្រះ‌នាង​អេសធើរ​បាន​បញ្ជាក់​ពី​របៀប​បុណ្យ​ពោរ​នោះ ហើយ​ក្រឹត្យ​នោះ​ក៏​បាន​កត់​ចុះ​ទុក​ក្នុង​សៀវភៅ។

About នាង អេសធើរ Chapter 9

Read នាង អេសធើរ Chapter 9 online from the Holy Bible. This chapter is part of the Book of នាង អេសធើរ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: នាង អេសធើរ
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading នាង អេសធើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading នាង អេសធើរ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is នាង អេសធើរ Chapter 9?

នាង អេសធើរ Chapter 9 is part of the Book of នាង អេសធើរ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete នាង អេសធើរ Chapter 9 online for free with easy chapter navigation.

More Chapters from នាង-អេសធើរ

  1. នាង អេសធើរ Chapter 4
  2. នាង អេសធើរ Chapter 2
  3. នាង អេសធើរ Chapter 10
  4. នាង អេសធើរ Chapter 7
  5. នាង អេសធើរ Chapter 1
  6. នាង អេសធើរ Chapter 5
  7. នាង អេសធើរ Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 25
  2. នេហេមា Chapter 10
  3. យេរេមា Chapter 42
  4. អេសាយ Chapter 23
  5. លោកុប្បត្តិ Chapter 5
  6. សាការី Chapter 8
  7. និក្ខមនំ Chapter 35

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 29
  2. របាក្សត្រ ទី ១ Chapter 10
  3. ម៉ាឡាគី Chapter 1
  4. លេវីវិន័យ Chapter 14
  5. និក្ខមនំ Chapter 24
  6. និក្ខមនំ Chapter 25
  7. ម៉ាថាយ Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *