Read សាំយូអែល ទី ២ Chapter 1 Online
Read សាំយូអែល ទី ២ Chapter 1 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ២ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ២ 1
ជំពូក 1
1. ឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មកពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
2. នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទម្លាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
3. ដាវីឌសួរថា អ្នកមកពីណា គាត់ជម្រាបថា ខ្ញុំបានរត់រួចមកពីកងទ័ពអ៊ីស្រាអែល
4. ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជម្រាបថា ពួកបណ្តាទ័ពបានរត់ពីចម្បាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
5. រួចដាវីឌសួរអ្នកកំលោះដែលនាំដំណឹងមកជម្រាបនោះថា ដូចម្តេចបានជាអ្នកដឹងថា សូល និងយ៉ូណាថានជាបុត្រាទ្រង់បានសុគតហើយដូច្នោះ
6. មនុស្សកំលោះនោះជម្រាបថា គាប់ជួនជាខ្ញុំកំពុងនៅលើភ្នំគីលបោ នោះឃើញសូលទ្រង់ច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់ជាប្រកិត
7. កាលទ្រង់បែរទតមកក្រោយឃើញខ្ញុំ នោះទ្រង់ក៏ហៅខ្ញុំ ហើយខ្ញុំទូលថា ព្រះករុណាវិសេសព្រះអម្ចាស់
8. រួចទ្រង់មានព្រះបន្ទូលសួរថា ឯងជាអ្នកណា ខ្ញុំក៏ទូលឆ្លើយថា ទូលបង្គំជាសាសន៍អាម៉ាលេក
9. នោះទ្រង់បង្គាប់មកខ្ញុំថា ចូរមកជិតនេះ ហើយសម្លាប់យើងទៅ ដ្បិតដែលយើងរស់នៅ នោះមានសេចក្ដីទុក្ខគ្របសង្កត់ខ្លាំងណាស់
10. ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ដោយខ្ញុំដឹងពិតថា ដែលទ្រង់ដួលដូច្នេះហើយ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងកន់ដែលនៅព្រះហស្តទ្រង់ នោះខ្ញុំបាននាំយកមកជូនលោកជាម្ចាស់ខ្ញុំ។
11. នោះដាវីឌក៏ចាប់ហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ
12. គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ ហើយតមអាហារ ដរាបដល់ល្ងាច ដោយព្រោះសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ និងពួកទ័ពនៃព្រះយេហូវ៉ា ហើយនិងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ពីព្រោះគេបានដួលស្លាប់ដោយដាវ
13. រួចដាវីឌលោកសួរមនុស្សកំលោះដែលនាំដំណឹងមកនោះថា អ្នកជាសាសន៍ណា គាត់ជម្រាបថា ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាលេក
14. ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
15. នោះដាវីឌក៏ហៅពួកកំលោះម្នាក់មកប្រាប់ថា ចូលទៅសម្លាប់អ្នកនោះចោលចុះ គេក៏ប្រហារឲ្យស្លាប់ទៅ
16. រួចដាវីឌមានប្រសាសន៍ថា ចូរឲ្យឈាមអ្នកធ្លាក់ទៅលើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួន អ្នកហើយថា អ្នកបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ។
17. នេះជាបទទំនួញដែលដាវីឌបានលើកនិពន្ធទុកពីដំណើរសូល និងយ៉ូណាថាន ជាបុត្រាទ្រង់
18. លោកក៏បង្គាប់ឲ្យគេបង្រៀនបទចម្រៀងពីធ្នូនេះ ដល់ពួកកូនចៅយូដា ឯបទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរថា
19. ឱសាសន៍អ៊ីស្រាអែលអើយ អ្នកដ៏ជាសិរីល្អនៃឯង បានត្រូវគេសម្លាប់នៅលើទីខ្ពស់របស់ឯង ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ
20. កុំឲ្យថ្លែងប្រាប់នៅក្រុងកាថ ក៏កុំឲ្យប្រកាសប្រាប់ តាមផ្លូវនៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីនៃសាសន៍ភីលីស្ទីនគេរីករាយសប្បាយ ហើយក្រែងកូនស្រីនៃពួកមិនកាត់ស្បែកនោះ បានអរសាទរ
21. ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានស្រែពេញដោយតង្វាយទៀតដែរ ដ្បិតនៅទីនោះ ខែលនៃពួកខ្លាំងពូកែបានត្រូវបង្អាប់ គឺជាខែលរបស់សូល ទុកដូចជាមិនបានចាក់ប្រេងតាំងទ្រង់ឡើយសោះ
22. ឯធ្នូរបស់យ៉ូណាថាន នោះមិនបានថយចេញពីឈាមនៃមនុស្សរបួស ឬពីខ្លាញ់របស់មនុស្សខ្លាំងពូកែឡើយ ដាវរបស់សូលក៏មិនបានមកវិញទទេដែរ
23. សូល និងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
24. ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូល ដែលទ្រង់បានចាត់ចែងឲ្យឯងស្លៀកពាក់ ដោយសំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសម្លៀកបំពាក់ឲ្យឯងដោយគ្រឿងមាស
25. ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចម្បាំងហើយ យ៉ូណាថានត្រូវគេសម្លាប់នៅលើទីខ្ពស់របស់ឯង
26. ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្ដីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំណាស់ ហើយដែលបងស្រឡាញ់ដល់ខ្ញុំ នោះជាទីអស្ចារ្យ ក៏លើសជាងសេចក្ដីស្រឡាញ់របស់ស្រីៗផង
27. ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ អស់ទាំងគ្រឿងចម្បាំងក៏បានវិនាសអស់ទៅ។
About សាំយូអែល ទី ២ Chapter 1
Read សាំយូអែល ទី ២ Chapter 1 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ២
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ២ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ២ Chapter 1?
សាំយូអែល ទី ២ Chapter 1 is part of the Book of សាំយូអែល ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ២ Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from សាំយូអែល ទី ២
- សាំយូអែល ទី ២ Chapter 6
- សាំយូអែល ទី ២ Chapter 20
- សាំយូអែល ទី ២ Chapter 19
- សាំយូអែល ទី ២ Chapter 5
- សាំយូអែល ទី ២ Chapter 21
- សាំយូអែល ទី ២ Chapter 14
- សាំយូអែល ទី ២ Chapter 24