Read សាំយូអែល ទី ២ Chapter 10 Online
Read សាំយូអែល ទី ២ Chapter 10 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ២ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ២ 10
ជំពូក 10
1. ក្រោយនោះមក ស្តេចនៃពួកកូនចៅអាំម៉ូនទ្រង់អស់ព្រះជន្មទៅ ហើយហានូន ជាបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួស
2. នោះដាវីឌទ្រង់ព្រះតម្រិះថា អញនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន កូនណាហាស ដូចជាបិតាលោកបានសម្ដែងដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូតឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន
3. ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌដែលចាត់ពួកទូតនេះឲ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ
4. ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌ កោរពុកចង្កាគេ១ចំហៀង ក៏កាត់អាវគេផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5. កាលដំណឹងនោះបានជ្រាបដល់ដាវីឌ នោះទ្រង់ក៏ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ស្តេចទ្រង់បង្គាប់ថា ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំទំរាំពុកចង្កាដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6. កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប និងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ និងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត
7. កាលដាវីឌបានជ្រាបហើយ នោះទ្រង់ចាត់យ៉ូអាប់ និងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ
8. ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
9. រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី
10. ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន
11. លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកម្លាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកម្លាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
12. ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកម្លាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ
13. ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
14. កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡឹមវិញ។
15. កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏មូលគ្នា
16. ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17. កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីគេក៏ត្រៀមពលតនឹងដាវីឌ
18. តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសម្លាប់ពួកគេ ដែលនៅរទេះចម្បាំង អស់៧០០រទេះ និងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ
19. កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចងជាស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
About សាំយូអែល ទី ២ Chapter 10
Read សាំយូអែល ទី ២ Chapter 10 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ២
Chapter: 10
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ២ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ២ Chapter 10?
សាំយូអែល ទី ២ Chapter 10 is part of the Book of សាំយូអែល ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ២ Chapter 10 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 4
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from សាំយូអែល ទី ២
- សាំយូអែល ទី ២ Chapter 15
- សាំយូអែល ទី ២ Chapter 18
- សាំយូអែល ទី ២ Chapter 9
- សាំយូអែល ទី ២ Chapter 12
- សាំយូអែល ទី ២ Chapter 16
- សាំយូអែល ទី ២ Chapter 23
- សាំយូអែល ទី ២ Chapter 7