សាំយូអែល ទី ២ Chapter 24

For English

Read សាំយូអែល ទី ២ Chapter 24 Online

Read សាំយូអែល ទី ២ Chapter 24 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ២ and the Holy Bible online.

Choose a Chapter

សាំយូអែល ទី ២ 24

ជំពូក 24

1. មាន​មួយ​គ្រា​ទៀត ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ចំពោះ​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​បណ្តាល​ដាវីឌ​ឲ្យ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ចុះ

2. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ឲ្យ​ដើរ​ទៅ​មក​គ្រប់​ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ហើយ​រាប់​បណ្តា‌ជន​ទាំង‌ឡាយ ដើម្បី​ឲ្យ​យើង​បាន​ដឹង​ចំនួន

3. យ៉ូអាប់​ទូល​ទាស់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ពួក​ជន​ឲ្យ​មាន​ចំនួន​១០០​ដង​លើស​ទៅ​ទៀត ហើយ​សូម​ឲ្យ​ព្រះ‌នេត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​ឃើញ​ផង តែ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សព្វ​ព្រះ‌ហឫទ័យ​ក្នុង​ការ​នោះ

4. ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ ហើយ​និង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់ និង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រា‌អែល

5. គេ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អារ៉ូ‌អ៊ើរ ជា​ខាង​ស្តាំ​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ ខាង​ស្រុក​កាឌ់ ជិត​យ៉ាស៊ើរ

6. រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត និង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន

7. គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា

8. ដូច្នេះ កាល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ ដល់​ផុត​៩​ខែ​២០​ថ្ងៃ នោះ​គេ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ

9. យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ​ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។

10. ក្រោយ​ដែល​រាប់​ចំនួន​បណ្តា‌ជន​ហើយ នោះ​ដាវីឌ​មាន​ព្រះ‌ហឫទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​ចោល​ទោស​នៃ​ការ​អាក្រក់​របស់​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់

11. ព្រឹក​ឡើង កាល​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ហោរា​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ

12. ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង

13. ដូច្នេះ កាឌ់​ក៏​ទៅ​ឯ​ដាវីឌ​ទូល​ថា តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ណា ចង់​ឲ្យ​មាន​អំណត់​៧​ឆ្នាំ​នៅ​ក្នុង​នគរ ឬ​ចង់​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​៣​ខែ កំពុង​ដែល​គេ​ដេញ​តាម ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​៣​ថ្ងៃ​នៅ​ក្នុង​នគរ​វិញ សូម​ពិចារណា​ឥឡូវ​ចុះ ហើយ​មាន​ព្រះ‌បន្ទូល​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ​ដែល​ទ្រង់​ចាត់​ឲ្យ​ទូល‌បង្គំ​មក

14. ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ។

15. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​៧​ម៉ឺន​នាក់

16. តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តា‌ជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស

17. ឯ​ដាវីឌ កាល​ទ្រង់​ទត​ឃើញ​ទេវតា​ដែល​បាន​ប្រហារ​ពួក​ជន នោះ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​បាន​ធ្វើ​បាប គឺ​ទូល‌បង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី សូម​ឲ្យ​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​និង​ពួក​វង្ស​បិតា​របស់​ទូល‌បង្គំ​វិញ​ចុះ។

18. នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនៈ​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ

19. ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

20. ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា

21. បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូល‌បង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនៈ​១​ថ្វាយ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្ដី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ

22. អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ហឫទ័យ មើល មាន​គោ​នេះ​សម្រាប់​តង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់

23. អ័រ៉ៅណា​ក៏​ថ្វាយ​ទាំង​អស់​នោះ​ដល់​ស្តេច ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​ទទួល​ទ្រង់​ផង

24. តែ​ស្តេច​មាន​ព្រះ‌បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​តម្លៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​៥០​រៀល

25. រួច​ទ្រង់​ស្អាង​អាសនៈ១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្ដី​វេទនា​នោះ ក៏​ថយ​ពី​ពួក​អ៊ីស្រា‌អែល​ទៅ។:៚

About សាំយូអែល ទី ២ Chapter 24

Read សាំយូអែល ទី ២ Chapter 24 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: សាំយូអែល ទី ២
Chapter: 24
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading សាំយូអែល ទី ២ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is សាំយូអែល ទី ២ Chapter 24?

សាំយូអែល ទី ២ Chapter 24 is part of the Book of សាំយូអែល ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete សាំយូអែល ទី ២ Chapter 24 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from សាំយូអែល ទី ២

  1. សាំយូអែល ទី ២ Chapter 16
  2. សាំយូអែល ទី ២ Chapter 17
  3. សាំយូអែល ទី ២ Chapter 22
  4. សាំយូអែល ទី ២ Chapter 3
  5. សាំយូអែល ទី ២ Chapter 2
  6. សាំយូអែល ទី ២ Chapter 10
  7. សាំយូអែល ទី ២ Chapter 20

Related Chapters & Readings

  1. ហូសេ Chapter 7
  2. ទំនុកដំកើង Chapter 3
  3. អេសេគាល Chapter 33
  4. លេវីវិន័យ Chapter 16
  5. ម៉ាឡាគី Chapter 2
  6. ម៉ាថាយ Chapter 8
  7. កូរិនថូសទី ២ Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *