Read នេហេមា Chapter 4 Online
Read នេហេមា Chapter 4 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.
Choose a Chapter
នេហេមា 4
ជំពូក 4
1. កាលសានបាឡាតបានឮថា យើងកំពុងតែសង់កំផែងឡើងដូច្នោះ នោះលោកមានចិត្តក្រោធ ហើយគ្នាន់ក្នាញ់ក្នុងចិត្តជាខ្លាំង ព្រមទាំងចំអកឡកឡឺយដល់ពួកយូដា
2. ក៏និយាយនៅមុខពួកបងប្អូនខ្លួន និងពួកពលទ័ពស្រុកសាម៉ារីថា ពួកយូដាកំសោយនេះធ្វើអ្វីដូច្នេះ គេគិតការពារខ្លួនឬ តើគេនឹងថ្វាយយញ្ញបូជាដែរឬ តើគេនឹងធ្វើបង្ហើយក្នុងមួយថ្ងៃបានឬ តើគេនឹងធ្វើឲ្យថ្មទាំងប៉ុន្មានចេញពីគំនរសំរាម ដែលឆេះអស់ហើយ បានកើតឡើងដែរឬ
3. នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរជិតលោក ក៏និយាយឡើងថា បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះនឹងធ្វើឲ្យរលំទៅហើយ។
4. ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំណាស់ សូមទម្លាក់សេចក្ដីដំណៀលរបស់គេ ទៅលើក្បាលគេវិញ ហើយប្រគល់គេទៅឲ្យត្រូវរឹបជាន់ នៅក្នុងស្រុកដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ
5. សូមទ្រង់កុំគ្របបាំងសេចក្ដីទុច្ចរិតរបស់គេ ឬលុបបាបគេ ពីចំពោះទ្រង់ចេញឡើយ ពីព្រោះគេបានបណ្តាលឲ្យមានសេចក្ដីកំហឹង នៅចំពោះពួកអ្នកដែលធ្វើការ
6. ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញ ត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។
7. កាលសានបាឡាត និងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ និងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡឹមចេះតែបានចម្រើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្ដីក្រោធជាខ្លាំង
8. ហើយគេប្រឹក្សាព្រមគ្នានឹងមកច្បាំងនឹងក្រុងយេរូសាឡឹម ឲ្យបង្កើតការច្របល់ឡើង
9. ហើយដោយព្រោះគេ បានជាយើងខ្ញុំអធិស្ឋានដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ
10. ឯពួកយូដាគេនិយាយថា កម្លាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន
11. មួយទៀត ពួកខ្មាំងសត្រូវរបស់យើង គេនិយាយថា យើងនឹងលោចូលទៅដល់កណ្តាលគេ រួចសម្លាប់គេបង់ ហើយបញ្ឈប់ការនោះ មុនដែលគេដឹងខ្លួន ឬឃើញអ្វីផង
12. ឯពួកសាសន៍យូដាដែលមានទីលំនៅនៅជិតគេ នោះក៏មកពីគ្រប់ទីកន្លែងរបស់ខ្លួន ប្រាប់យើងរាល់គ្នាដល់ទាំង១០ដងថា គេនឹងសង្ឃកមកលើយើង
13. ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជនឲ្យកាន់ដាវ លំពែង និងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ
14. ខ្ញុំក៏ត្រួតមើល រួចចូលទៅជិត ប្រាប់ដល់ពួកអ្នកធំ និងពួកមេ ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មានថា កុំឲ្យខ្លាចគេឡើយ ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ រួចតស៊ូការពារពួកបងប្អូន កូនប្រុសកូនស្រី ហើយប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នាចុះ។
15. កាលពួកខ្មាំងសត្រូវបានឮថា យើងរាល់គ្នាដឹងក្នុងគំនិតគេ ហើយថា ព្រះបាននាំឲ្យសេចក្ដីប្រឹក្សារបស់គេខូចបង់ទៅដូច្នោះ នោះយើងទាំងអស់គ្នាក៏វិលទៅធ្វើកំផែង តាមការយើងរៀងខ្លួន
16. ដូច្នេះ ចាប់តាំងពីវេលានោះទៅ ពួករបស់ខ្ញុំពាក់កណ្តាលក៏ធ្វើការ ហើយពាក់កណ្តាលទៀត ក៏កាន់លំពែង ខែល ធ្នូ និងអាវក្រោះ ឯពួកមេក៏ជួយទប់ទល់ពួកវង្សរបស់យូដាទាំងប៉ុន្មានដែរ
17. ចំណែកពួកអ្នក ដែលធ្វើកំផែង និងពួកអ្នកដែលលីសែង ហើយពួកអ្នកដែលជញ្ជូនដាក់ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ
18. ពួកជាងថ្មគេក្រវាត់ដាវនៅចង្កេះ ហើយក៏ធ្វើការទាំងដូច្នោះ ឯអ្នកដែលផ្លុំត្រែ នោះក៏នៅជិតខ្ញុំ
19. ហើយខ្ញុំប្រាប់ដល់ពួកអ្នកធំ ពួកមេ និងពួកបណ្តាជនទាំងពួងថា ការនេះជាការធំវែងពេកណាស់ យើងរាល់គ្នាឃ្លាតឆ្ងាយពីគ្នា នៅលើកំផែងផង
20. ដូច្នេះ នៅកន្លែងណាដែលអ្នករាល់គ្នាឮសូរត្រែ នោះត្រូវឲ្យអ្នករាល់គ្នាមូលមកឯយើងនៅទីនោះ ព្រះនៃយើងរាល់គ្នា ទ្រង់នឹងតស៊ូជំនួសយើង។
21. យ៉ាងនោះ យើងរាល់គ្នាចេះតែធ្វើការទៅ មនុស្សពាក់កណ្តាលបានកាន់លំពែងចាប់តាំងពីថ្ងៃរះ ដរាបដល់ផ្កាយលេចចេញមក
22. នៅគ្រានោះ ខ្ញុំក៏ប្រាប់ពួកជនថា ត្រូវឲ្យគ្រប់គ្នា ព្រមទាំងពួកអ្នកបម្រើខ្លួន ដេកនៅក្នុងក្រុងយេរូសាឡឹម ដើម្បីនឹងជួយការពារយើងរាល់គ្នានៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ
23. ដូច្នេះ ទោះខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើខ្ញុំ ឬពួកចាំយាមដែលតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ លើកតែមានការបោកទឹកប៉ុណ្ណោះ។
About នេហេមា Chapter 4
Read នេហេមា Chapter 4 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នេហេមា
Chapter: 4
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នេហេមា Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នេហេមា Chapter 4?
នេហេមា Chapter 4 is part of the Book of នេហេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នេហេមា Chapter 4 online for free with easy chapter navigation.
More Chapters from នេហេមា
- នេហេមា Chapter 12
- នេហេមា Chapter 8
- នេហេមា Chapter 1
- នេហេមា Chapter 10
- នេហេមា Chapter 7
- នេហេមា Chapter 5
- នេហេមា Chapter 11
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ចោទិយកថា Chapter 27
- របាក្សត្រ ទី ២ Chapter 24
- ទំនុកដំកើង Chapter 14
- អេសេគាល Chapter 33
- សាស្តា Chapter 5
- អេសេគាល Chapter 12
- យេរេមា Chapter 20