Read ហូសេ Chapter 8 Online
Read ហូសេ Chapter 8 online from the Holy Bible. This chapter is part of the Book of ហូសេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហូសេ and the Holy Bible online.
Choose a Chapter
ហូសេ 8
ជំពូក 8
1. ចូរផ្អឹបត្រែនៅមាត់ឯងចុះ គេមកទាស់នឹងលំនៅនៃព្រះយេហូវ៉ា ដូចជាឥន្ទ្រី ពីព្រោះពួកអ៊ីស្រាអែលបានក្បត់សញ្ញារបស់អញ ហើយបានរំលងច្បាប់អញផង
2. គេនឹងអំពាវនាវមករកអញថា ឱព្រះនៃខ្ញុំអើយ អ៊ីស្រាអែលយើងស្គាល់ទ្រង់ដែរ
3. តែអ៊ីស្រាអែលបានលះបង់ចោលសេចក្ដីដែលល្អហើយ ពួកខ្មាំងសត្រូវនឹងដេញតាមគេ
4. គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារអញទេ ក៏បានតាំងចៅហ្វាយឡើង តែអញមិនបានដឹងឡើយ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យគេត្រូវកាត់ចេញ
5. ឱសាម៉ារីអើយ រូបកូនគោរបស់ឯងបានត្រូវចោលចេញហើយ សេចក្ដីកំហឹងរបស់អញបានឆួលឡើងទាស់នឹងវា តើដល់កាលណាទើបគេជ្រះស្អាតវិញ
6. ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ
7. ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនិងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។
8. អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មាន ទុកដូចជាភាជនៈ ដែលឥតមានអ្នកណាចូលចិត្តសោះ
9. ដ្បិតគេបានឡើងទៅឯស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅតែឯង អេប្រាអិមបានជួលពួកសហាយ
10. អើ ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ គង់តែអញនឹងប្រមូលពួកទាំងនោះមកដែរ ហើយគេនឹងត្រូវអន់ថយទៅ ដោយព្រោះបន្ទុករបស់ស្តេចនៃអស់ទាំងព្រះអម្ចាស់។
11. ហេតុដោយព្រោះអេប្រាអិមបានចម្រើនអាសនៈជាច្រើនឡើងសម្រាប់ធ្វើបាប បានជាគេរាប់អាសនៈទាំងអស់ទុកជាទីសម្រាប់ធ្វើបាបដែរ
12. ទោះបើអញកត់ទុកអស់ទាំងមាត្រាក្នុងច្បាប់របស់អញក៏ដោយ គង់តែគេនឹងប្រកាន់ថា ជាច្បាប់ដទៃវិញ
13. ឯខាងយញ្ញបូជា ជាតង្វាយដែលត្រូវថ្វាយដល់អញ នោះគេសម្លាប់សត្វទៅ ដើម្បីតែស៊ីសាច់ប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់មិនទទួលទេ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេឥឡូវ ហើយតបស្នងនឹងអំពើបាបរបស់គេ ឯគេនឹងត្រូវវិលនៅឯស្រុកអេស៊ីព្ទទាំងអស់វិញ
14. ពីព្រោះអ៊ីស្រាអែលបានភ្លេចព្រះដែលបង្កើតខ្លួនទៅ ក៏ស្អាងវិហារផ្សេងៗឡើង ហើយពួកយូដាបានសង់ទីក្រុងមានបន្ទាយកាន់តែច្រើន តែអញនឹងចាត់ភ្លើងទៅលើទីក្រុងទាំងប៉ុន្មានរបស់គេ ភ្លើងនោះនឹងឆេះបន្សុសអស់ទាំងដំណាក់របស់គេទៅ។
About ហូសេ Chapter 8
Read ហូសេ Chapter 8 online from the Holy Bible. This chapter is part of the Book of ហូសេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ហូសេ
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ហូសេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ហូសេ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ហូសេ Chapter 8?
ហូសេ Chapter 8 is part of the Book of ហូសេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ហូសេ Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from ហូសេ
- ហូសេ Chapter 4
- ហូសេ Chapter 14
- ហូសេ Chapter 13
- ហូសេ Chapter 7
- ហូសេ Chapter 2
- ហូសេ Chapter 9
- ហូសេ Chapter 6