Read ហូសេ Chapter 10 Online
Read ហូសេ Chapter 10 online from the Holy Bible. This chapter is part of the Book of ហូសេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហូសេ and the Holy Bible online.
Choose a Chapter
ហូសេ 10
ជំពូក 10
1. អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្របទ្រល់ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចម្រើនអាសនៈរបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានល្អយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ
2. ចិត្តគេចែកជាពីរហើយ គេនឹងត្រូវឃើញថាមានទោសឥឡូវ ទ្រង់នឹងវាយអស់ទាំងអាសនៈរបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេបង់
3. ឥឡូវនេះ ពិតប្រាកដជាគេនឹងពោលថា យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា តែបើមានស្តេចវិញ តើនឹងមានប្រយោជន៍អ្វីដល់យើង។
4. គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះ មានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចម្ការ
5. ឯពួកអ្នកនៅក្រុងសាម៉ារី គេនឹងភ័យស្លុតពីដំណើររូបកូនគោដែលនៅបេត-អាវេន ដ្បិតពួកជនទាំងឡាយនឹងសោយសោកព្រោះរូបនោះ ព្រមទាំងពួកសង្ឃដែលបានយករូបនោះជាទីរីករាយចិត្តផង ពីព្រោះសិរីល្អរបស់រូបនោះបានបាត់ទៅហើយ
6. គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាតង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្ដីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្ដីប្រឹក្សារបស់ខ្លួន
7. ចំណែកក្រុងសាម៉ារី ស្តេចគេបានសូន្យបាត់ដូចជាពពុះនៅលើទឹក
8. ឯទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺជាអំពើបាបរបស់ពួកអ៊ីស្រាអែល នោះនឹងត្រូវបំផ្លាញ ហើយមានបន្លា និងអញ្ចាញដុះឡើង នៅលើអាសនៈរបស់គេ ហើយគេនឹងនិយាយដល់ភ្នំធំទាំងប៉ុន្មានថា ចូរគ្របបាំងយើងរាល់គ្នាចុះ ហើយដល់ភ្នំតូចទាំងប៉ុន្មានថា ចូរធ្លាក់មកលើយើងចុះ។
9. ឱអ៊ីស្រាអែលអើយ ឯងបានប្រព្រឹត្តអំពើបាបចាប់តាំងពីគ្រាក្រុងគីបៀររៀងមក នៅទីនោះ គេបានឈរនឹងនៅ នៅត្រង់គីបៀរនោះ ចម្បាំងទាស់នឹងមនុស្សទុច្ចរិតមិនទាន់មកលើគេនៅឡើយ
10. កាលណាអញពេញចិត្ត នោះអញនឹងវាយផ្ចាលគេ ហើយជនទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ ក្នុងកាលដែលគេបានទឹមនឹមជាមួយនឹងអំពើបាបរបស់គេទាំង២នោះ
11. អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។
12. ចូរសាបព្រោះសម្រាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្ដីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្ដីសុចរិតមកលើឯងរាល់គ្នា
13. ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនិងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង
14. ហេតុនោះ នឹងមានការជ្រួលជ្រើមកើតឡើងក្នុងសាសន៍ឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ ដូចជាស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល ក្នុងថ្ងៃចម្បាំង នៅគ្រានោះទាំងម្តាយ និងកូនផង ក៏ត្រូវបោកខ្ទេចខ្ទីជាមួយគ្នា
15. ឯបេត-អែល និងនាំឲ្យឯងបានដូច្នោះដែរ ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់ឯង គឺនៅពេលព្រលឹមស្រាង នោះស្តេចអ៊ីស្រាអែលនឹងត្រូវផ្តាច់ចេញអស់ទៅ។
About ហូសេ Chapter 10
Read ហូសេ Chapter 10 online from the Holy Bible. This chapter is part of the Book of ហូសេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ហូសេ
Chapter: 10
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ហូសេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ហូសេ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ហូសេ Chapter 10?
ហូសេ Chapter 10 is part of the Book of ហូសេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ហូសេ Chapter 10 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 12
- ហូសេ Chapter 8
Explore More from ហូសេ
- ហូសេ Chapter 3
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 2
- ហូសេ Chapter 11
- ហូសេ Chapter 4
- ហូសេ Chapter 12