Read ហូសេ Chapter 2 Online
Read ហូសេ Chapter 2 online from the Holy Bible. This chapter is part of the Book of ហូសេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ហូសេ and the Holy Bible online.
Choose a Chapter
ហូសេ 2
ជំពូក 2
1. ចូរប្រាប់ដល់ពួកបងប្អូនប្រុសរបស់ឯងថា «អាំមី» ហើយដល់បងប្អូនស្រីថា «រូហាម៉ា»ចុះ។
2. ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ
3. ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសម្លាប់នាងដោយខះស្រេកផង
4. អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ
5. ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ង និងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង និងគ្រឿងផឹកផង
6. ដូច្នេះមើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត
7. នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសម្រេចថាអញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។
8. នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដល់នាង ព្រមទាំងចម្រើនប្រាក់ និងមាសដល់នាង ដែលគេបានប្រើសម្រាប់គោរពដល់ព្រះបាលនោះផងទេ
9. ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចម្រូូត និងទឹកទំពាំងបាយជូររបស់អញមកវិញនៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម និងខ្លូតទេសរបស់អញ ដែលសម្រាប់ហ៊ុំហកេរ្តិ៍ខ្មាសនាងមកវិញដែរ
10. ឥឡូវនេះ អញនឹងបើកសេចក្ដីអាម៉ាស់ខ្មាសនាងឲ្យពួកសហាយនាងបានឃើញ ឥតមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ
11. ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សម្រាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង
12. អញនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា របស់ទាំងនេះជាឈ្នួលដែលសហាយនាងបានឲ្យ តែអញនឹងធ្វើឲ្យត្រឡប់ទៅជាព្រៃវិញ ឯសត្វព្រៃនឹងស៊ីអស់ទៅ
13. អញនឹងទម្លាក់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយដល់ព្រះបាលទៅលើនាងវិញ គឺជាពេលដែលនាងបានធ្លាប់តែងខ្លួន ដោយទំហូ និងគ្រឿងលំអរផ្សេងៗរបស់នាង ទៅតាមសហាយទាំងភ្លេចអញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14. ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង
15. នៅទីនោះ អញនឹងប្រគល់ចម្ការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹម ហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង និងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅអញថា «អ្នកប្ដី» អើយ មិនមែនហៅថា «លោកម្ចាស់» ទៀតឡើយ
17. ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត
18. នៅថ្ងៃនោះ អញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី និងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូ និងដាវ ធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត
19. នោះអញនឹងដណ្តឹងនាងសម្រាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសម្រាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា
20. ក៏នឹងដណ្តឹងនាងសម្រាប់អញ ដោយសេចក្ដីស្មោះត្រង់ផង នោះនាងនឹងបានស្គាល់ព្រះយេហូវ៉ា។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងឆ្លើយតបថា គឺអញតបនឹងផ្ទៃមេឃ ហើយផ្ទៃមេឃនឹងតបដល់ផែនដី
22. ដីនឹងតបដល់ស្រូវ ទឹកទំពាំងបាយជូរ ហើយនិងប្រេង របស់ទាំងនោះក៏នឹងតបដល់យេសរាលដែរ
23. អញនឹងសាបព្រោះពូជនាងនៅលើផែនដីសម្រាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូ-រូហាម៉ា ហើយនិងនិយាយដល់ពួកឡូ-អាំមីថា ឯងជារាស្ត្ររបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះនៃយើងខ្ញុំ។
About ហូសេ Chapter 2
Read ហូសេ Chapter 2 online from the Holy Bible. This chapter is part of the Book of ហូសេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ហូសេ
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ហូសេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ហូសេ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ហូសេ Chapter 2?
ហូសេ Chapter 2 is part of the Book of ហូសេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ហូសេ Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from ហូសេ
- ហូសេ Chapter 14
- ហូសេ Chapter 11
- ហូសេ Chapter 13
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 9
- ហូសេ Chapter 12