Read សាស្តា Chapter 9 Online
Read សាស្តា Chapter 9 online from the Holy Bible. This chapter is part of the Book of សាស្តា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាស្តា and the Holy Bible online.
Choose a Chapter
សាស្តា 9
ជំពូក 9
1. អើ គ្រប់សេចក្ដីទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ នោះឃើញថា មនុស្សសុចរិត និងមនុស្សប្រាជ្ញ ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តនៃព្រះ ទោះបើការនោះមកដោយសេចក្ដីស្រឡាញ់ ឬសេចក្ដីសំអប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែ ទាំងអស់ក៏ច្បាស់នៅចំពោះមុខគេ
2. គ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នា មានការតែ១មុខកើតដល់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត មនុស្សល្អ មនុស្សស្អាត និងមនុស្សដែលមិនស្អាត ហើយមនុស្សដែលថ្វាយយញ្ញបូជា និងមនុស្សដែលមិនថ្វាយផង គឺមនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកណាដែលហ៊ានផ្តាសាដល់ខ្លួន ក៏ដូចជាអ្នកដែលខ្លាចពាក្យផ្តាសាដែរ
3. នេះជាការអាក្រក់១ក្នុងអស់ទាំងការដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែ១ដដែល កើតដល់មនុស្សទាំងអស់ អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្ដីអាក្រក់ ហើយក៏មានសេចក្ដីចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់
4. ដ្បិតមានសេចក្ដីសង្ឃឹមចំពោះអ្នកណាដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ ពីព្រោះថា សូម្បីតែឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ
5. ដ្បិតមនុស្សដែលរស់គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ
6. ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ និងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។
7. ដូច្នេះ ចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ
8. ចូរឲ្យសម្លៀកបំពាក់របស់ឯងបានសនៅជានិច្ច ហើយកុំឲ្យខានមានប្រេងនៅលើក្បាលឯងដែរ
9. ចូររស់នៅដោយអំណរជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេលដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះ ដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯងនៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង
10. ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
11. យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចនឹងមនុស្សដែលរត់លឿន ការចម្បាំងក៏មិនសម្រេចនឹងមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ងមិនសម្រេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ
12. ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាម១រំពេចដែរ។ ប្រាជ្ញារបស់ជនក្រីក្រ
13. យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរ
14. គឺមានទីក្រុង១តូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំ១មកទាស់ ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ
15. រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ
16. នោះយើងបានថា ប្រាជ្ញាវិសេសជាងកម្លាំង ប៉ុន្តែ គេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ
17. ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសម្រែករបស់អ្នកណាដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ
18. ប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំង តែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញ។
About សាស្តា Chapter 9
Read សាស្តា Chapter 9 online from the Holy Bible. This chapter is part of the Book of សាស្តា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាស្តា
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាស្តា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាស្តា Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាស្តា Chapter 9?
សាស្តា Chapter 9 is part of the Book of សាស្តា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាស្តា Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from សាស្តា
- សាស្តា Chapter 3
- សាស្តា Chapter 10
- សាស្តា Chapter 5
- សាស្តា Chapter 6
- សាស្តា Chapter 4
- សាស្តា Chapter 7
- សាស្តា Chapter 1