Read សាស្តា Chapter 3 Online
Read សាស្តា Chapter 3 online from the Holy Bible. This chapter is part of the Book of សាស្តា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាស្តា and the Holy Bible online.
Choose a Chapter
សាស្តា 3
ជំពូក 3
1. មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការដែលចង់ធ្វើនៅក្រោមមេឃ
2. មានពេលសម្រាប់កើតមក និងពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
3. មានពេលសម្រាប់សម្លាប់ ហើយពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ ហើយពេលសង់ឡើង
4. មានពេលយំ និងពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកញ្ឆេង
5. មានពេលសម្រាប់បោះថ្មចោល និងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
6. មានពេលសម្រាប់ស្វែងរក ហើយពេលសម្រាប់បាត់បង់ទៅ មានពេលសម្រាប់រក្សាទុក ហើយពេលសម្រាប់បោះបង់ចោល
7. មានពេលសម្រាប់ហែកចោល ហើយពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសម្រាប់និយាយ
8. មានពេលសម្រាប់ស្រឡាញ់ ហើយពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង ហើយពេលសម្រាប់សេចក្ដីសុខ
9. តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ
10. យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ
11. ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ
12. យើងដឹងហើយថា គ្មានអ្វីសម្រាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ
13. ហើយការដែលគ្រប់មនុស្សបានស៊ី ហើយផឹក ព្រមទាំងរីករាយដោយផលល្អដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ
14. យើងក៏ដឹងដែរ ថាការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប នឹងបន្ថែមអ្វីចូល ឬដកអ្វីចេញមិនបានឡើយ ១ទៀតព្រះទ្រង់ធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់
15. អ្វីៗដែលមាននៅ នោះបានមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលត្រូវមានខាងមុខទៀត នោះក៏បានមានជាយូរមកហើយដែរ ព្រះទ្រង់ស្វែងរកអ្វីៗ ដែលកន្លងបាត់ហើយឲ្យបានមកវិញ។
16. សោតទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យ នោះមានសេចក្ដីទុច្ចរិត ហើយនៅកន្លែងនៃសេចក្ដីសុចរិត នោះមានសេចក្ដីអយុត្តិធម៌វិញ
17. យើងក៏នឹកក្នុងចិត្តថា ព្រះទ្រង់ជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងបណ្តាការទាំងពួងផង
18. យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះទ្រង់ចង់ល្បងលនឹងគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ
19. ពីព្រោះការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ
20. គ្រប់ទាំងអស់ទៅឯកន្លែងតែ១ប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀត
21. តើមានអ្នកណាដឹងបានថា វិញ្ញាណ នៃមនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ
22. ដូច្នេះ យើងបានយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងឲ្យគេមានចិត្តរីករាយ ក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ ពីព្រោះតើអ្នកណានឹងនាំមនុស្សមកវិញ ដើម្បីមើលការដែលនឹងកើតមកក្រោយគេបាន។
About សាស្តា Chapter 3
Read សាស្តា Chapter 3 online from the Holy Bible. This chapter is part of the Book of សាស្តា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាស្តា
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាស្តា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាស្តា Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាស្តា Chapter 3?
សាស្តា Chapter 3 is part of the Book of សាស្តា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាស្តា Chapter 3 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from សាស្តា
- សាស្តា Chapter 9
- សាស្តា Chapter 6
- សាស្តា Chapter 1
- សាស្តា Chapter 10
- សាស្តា Chapter 8
- សាស្តា Chapter 2
- សាស្តា Chapter 7