Read លូកា Chapter 16 Online
Read លូកា Chapter 16 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លូកា and the Holy Bible online.
Choose a Chapter
លូកា 16
ជំពូក 16
1. ទ្រង់ក៏មានព្រះបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន
2. លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើលពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ
3. អ្នកតម្រួួតនោះគិតក្នុងចិត្តថា តើអញនឹងធ្វើអ្វី ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ និងទៅសូមទាន ក៏ខ្មាសគេដែរ
4. អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្តេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅនៅផ្ទះគេមិនខាន
5. គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន
6. អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ
7. រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ
8. ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត។
9. ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ
10. អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ
11. ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាហ៊ានផ្ញើសម្បត្តិដ៏ពិត ទុកនឹងអ្នករាល់គ្នាបាន
12. ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងរបស់គេទេ តើអ្នកណានឹងហ៊ានឲ្យរបស់អ្វីដាច់ជារបស់ផងអ្នកបាន
13. គ្មានបាវណាដែលបម្រើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បម្រើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ។
14. ឯពួកផារីស៊ី ដែលជាពួកអ្នកមានចិត្តលោភ គេក៏បានស្តាប់គ្រប់សេចក្ដីទាំងនោះដែរ ហើយគេចំអកឲ្យទ្រង់
15. នោះទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាពួកដែលសម្ដែងខ្លួនជាសុចរិត នៅចំពោះមុខមនុស្ស តែព្រះទ្រង់ជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ
16. មានក្រឹត្យវិន័យ និងទំនាយនៃពួកហោរា ដរាបមកដល់យ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងពីនគរព្រះទួទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល
17. ប៉ុន្តែ ដែលផ្ទៃមេឃ និងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀស១ ក្នុងក្រឹត្យវិន័យទៅទៀត។
18. អស់អ្នកណាដែលលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលយកស្ត្រីប្ដីលែង នោះក៏ឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតដែរ។
19. មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ
20. ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ
21. គាត់មានប្រាថ្នាចង់ចម្អែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ
22. ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់
23. គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចម្ងាយ និងឡាសារនៅដើមទ្រូងលោក
24. នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ
25. តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្ដីល្អ ឯឡាសារ គាត់បានតែសេចក្ដីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្ដីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា
26. មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនិងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ
27. គាត់ក៏និយាយថា លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច
28. ដ្បិតខ្ញុំមានបងប្អូន៥នាក់ សូមឲ្យគាត់ទៅធ្វើបន្ទាល់ប្រាប់គេផង ក្រែងលោគេភ្លាត់មកក្នុងស្ថានវេទនានេះដែរ
29. លោកអ័ប្រាហាំឆ្លើយថា គេមានលោកម៉ូសេ និងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ
30. តែគាត់ប្រកែកថា ទេ លោកអ័ប្រាហាំ ឪពុកអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន
31. លោកឆ្លើយទៅថា បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ នោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ។
About លូកា Chapter 16
Read លូកា Chapter 16 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លូកា
Chapter: 16
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លូកា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លូកា Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លូកា Chapter 16?
លូកា Chapter 16 is part of the Book of លូកា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លូកា Chapter 16 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- រ៉ូម Chapter 8
- អេភេសូ Chapter 2
- យ៉ូហាន ទី ១ Chapter 3
- យ៉ូហាន Chapter 13
- ថែស្សាឡូនីច ទី ១ Chapter 2
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 6
Explore More from លូកា
- លូកា Chapter 3
- លូកា Chapter 24
- លូកា Chapter 23
- លូកា Chapter 10
- លូកា Chapter 15
- លូកា Chapter 7
- លូកា Chapter 22