Read យ៉ូហាន ទី ៣ Chapter 1 Online
Read យ៉ូហាន ទី ៣ Chapter 1 online from the Holy Bible. This chapter is part of the Book of យ៉ូហាន ទី ៣ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូហាន ទី ៣ and the Holy Bible online.
Choose a Chapter
យ៉ូហាន ទី ៣ 1
ជំពូក 1
1. សំបុត្រអ្នកចាស់ទុំផ្ញើមកអ្នកកៃយុស ជាអ្នកស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់ពិតប្រាកដ
2. អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចម្រើនឡើងគ្រប់ ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចម្រើនឡើងដែរ
3. ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្ដីពិតដែលនៅក្នុងអ្នក ដូចជាអ្នកធ្លាប់ប្រព្រឹត្តតាមសេចក្ដីពិតនោះ
4. គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង។
5. អ្នកស្ងួនភ្ងាអើយ ការអ្វីដែលអ្នកធ្វើសម្រាប់ពួកបងប្អូន និងពួកដទៃដែរ នោះអ្នកក៏ធ្វើដោយស្មោះត្រង់គ្រប់ទាំងអស់ហើយ
6. គេក៏បានធ្វើបន្ទាល់ពីសេចក្ដីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយតម្រង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ
7. ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ
8. ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបម្រុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត។
9. ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ
10. ដូច្នេះ បើខ្ញុំមក ខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើ ដោយគាត់ពោលពាក្យអាក្រក់ និយាយដើមយើង ហើយមិនស្កប់ចិត្តនឹងសេចក្ដីនោះតែប៉ុណ្ណោះ ថែមទាំងមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួលគេ នោះគាត់ក៏ហាមឃាត់មិនឲ្យទទួលវិញ ព្រមទាំងកាត់គេចេញពីពួកជំនុំផង។
11. អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យតាមសេចក្ដីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ
12. មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីអ្នកដេមេទ្រាស យើងខ្ញុំក៏ធ្វើបន្ទាល់ដែរ ហើយអ្នករាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់យើង នោះពិតប្រាកដមែន។
13. ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមក តែមិនចង់សរសេរដោយស្លាបប្រកា និងទឹកខ្មៅទេ
14. ដោយខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នាយ៉ាងឆាប់ ហើយនិងនិយាយដោយផ្ទាល់មាត់វិញ
15. សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខ ពួកសំឡាញ់ខាងណោះ គេជម្រាបសួរមកអ្នក សូមជម្រាបសួរដល់ពួកសំឡាញ់ខាងណេះ តាមឈ្មោះគេរៀងខ្លួនផង។:៚
About យ៉ូហាន ទី ៣ Chapter 1
Read យ៉ូហាន ទី ៣ Chapter 1 online from the Holy Bible. This chapter is part of the Book of យ៉ូហាន ទី ៣ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូហាន ទី ៣
Chapter: 1
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូហាន ទី ៣. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូហាន ទី ៣ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូហាន ទី ៣ Chapter 1?
យ៉ូហាន ទី ៣ Chapter 1 is part of the Book of យ៉ូហាន ទី ៣ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូហាន ទី ៣ Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ភីលីព Chapter 3
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 10