Read កូរិនថូសទី ២ Chapter 8 Online
Read កូរិនថូសទី ២ Chapter 8 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ២ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ២ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ២ 8
ជំពូក 8
1. បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា
2. កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ និងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ
3. ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកម្លាំងគេ ហើយហួសកម្លាំងគេផង
4. ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទាន របស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសម្រាប់ពួកបរិសុទ្ធ
5. មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ
6. បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ
7. ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចម្រើនក្នុងគ្រប់សេចក្ដីឯទៀត គឺក្នុងសេចក្ដីជំនឿ ពាក្យសំដី ចំណេះ សេចក្ដីឧស្សាហ៍គ្រប់Chapter ហើយក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ
8. ខ្ញុំនិយាយដូច្នេះ មិនមែនជាពាក្យបង្គាប់ទេ គឺចង់តែយកសេចក្ដីឧស្សាហ៍របស់គេ មកល្បងលមើលចំពោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា តើពិតត្រង់ឬទេប៉ុណ្ណោះ
9. ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្ដីកម្ររបស់ទ្រង់
10. ខ្ញុំសម្ដែងគំនិតខ្ញុំក្នុងការនេះដែរ ដ្បិតនោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្តើមធ្វើតែប៉ុណ្ណោះ គឺមានទាំងចិត្តប្រាថ្នាចង់ធ្វើ តាំងតែពីឆ្នាំមុនមកហើយផង
11. ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមានដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ
12. ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ
13. ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះបានបំពេញការដែលគេខ្វះខាត
14. ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង
15. ដូចជាសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ» ។
16. អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តទីតុស ឲ្យមានសេចក្ដីឧស្សាហ៍នោះ ដល់អ្នករាល់គ្នាដែរ
17. គាត់បានទទួលសេចក្ដីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្ដីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ
18. ហើយយើងខ្ញុំបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយដែរ អ្នកនោះក៏មានល្បីឈ្មោះក្នុងដំណឹងល្អ នៅគ្រប់ទាំងពួកជំនុំ
19. មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សម្រាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសម្ដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា
20. ព្រមទាំងខំចៀសវាង មិនឲ្យគេបន្ទោសយើងខ្ញុំ ពីដំណើរទានដ៏បរិបូរនេះ ដែលយើងខ្ញុំទទួលរ៉ាប់រងឡើយ
21. ដ្បិតយើងខ្ញុំខំធ្វើការល្អ មិនមែននៅចំពោះព្រះអម្ចាស់តែប៉ុណ្ណោះ គឺនៅចំពោះមនុស្សលោកដែរ
22. យើងខ្ញុំក៏ចាត់បងប្អូនម្នាក់ ឲ្យទៅជាមួយនឹងគេ ជាអ្នកដែលយើងខ្ញុំបានលមើលជាញឹកញយ ហើយក៏ឃើញថា មានសេចក្ដីឧស្សាហ៍ក្នុងការជាច្រើន ហើយឥឡូវនេះ គាត់មានចិត្តឧស្សាហ៍លើសទៅទៀត ដោយទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង
23. រីឯទីតុស គាត់ជាគូកនធ្វើការជាមួយនឹងខ្ញុំ នៅចំពោះអ្នករាល់គ្នា ឯពួកបងប្អូនយើងខ្ញុំឯទៀតនោះ គេជាពួកអ្នកដែលពួកជំនុំទាំងប៉ុន្មានចាត់ឲ្យធ្វើការ ហើយជាសិរីល្អនៃព្រះគ្រីស្ទ
24. ដូច្នេះ ចូរសម្ដែងភស្តុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្ដីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។
About កូរិនថូសទី ២ Chapter 8
Read កូរិនថូសទី ២ Chapter 8 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ២ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ២
Chapter: 8
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ២ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ២ Chapter 8?
កូរិនថូសទី ២ Chapter 8 is part of the Book of កូរិនថូសទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ២ Chapter 8 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ២
- កូរិនថូសទី ២ Chapter 10
- កូរិនថូសទី ២ Chapter 5
- កូរិនថូសទី ២ Chapter 11
- កូរិនថូសទី ២ Chapter 3
- កូរិនថូសទី ២ Chapter 12
- កូរិនថូសទី ២ Chapter 6
- កូរិនថូសទី ២ Chapter 2
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- កូរិនថូសទី ១ Chapter 13
- ហេព្រើរ Chapter 2
- ម៉ាថាយ Chapter 10
- កិច្ចការ Chapter 17
- កិច្ចការ Chapter 12
- រ៉ូម Chapter 16
- លូកា Chapter 9