Read អែសរ៉ា Chapter 8 Online
Read អែសរ៉ា Chapter 8 online from the Holy Bible. This chapter is part of the Book of អែសរ៉ា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អែសរ៉ា and the Holy Bible online.
Choose a Chapter
អែសរ៉ា 8
ជំពូក 8
1. រីឯពួកអ្នកជាប្រធានលើវង្សរបស់ឪពុក ហើយតាមពង្សាវតាររបស់ពួកអ្នក ដែលចេញពីក្រុងបាប៊ីឡូន ឡើងទៅជាមួយនឹងខ្ញុំ ក្នុងរាជ្យស្តេចអើថាស៊ើកសេស
2. នោះក្នុងពួកកូនចៅភីនេហាស មានគើសុន ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល ក្នុងពួកកូនចៅដាវីឌ មានហាធូស
3. ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូសនោះមានសាការី ហើយតាមបញ្ជីជាតិ នោះរាប់បានពួកប្រុសៗ១៥០នាក់ ដែលទៅជាមួយ
4. ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ មានអេលីយ៉ូន៉ាយ ជាកូនសេរ៉ាហ៊ា ហើយមានពួកប្រុសៗ២០០នាក់ទៅជាមួយ
5. ក្នុងពួកកូនចៅសេកានា មានកូនរបស់យ៉ាហាសៀល ហើយមានពួកប្រុសៗ៣០០នាក់ទៅជាមួយ
6. ក្នុងពួកកូនចៅអេឌីន មានអេបេឌ ជាកូនយ៉ូណាថាន ហើយមានពួកប្រុសៗ៥០នាក់ទៅជាមួយ
7. ក្នុងពួកកូនចៅអេឡាំ មានយេសាយ៉ា ជាកូនអ័ថាលា ហើយមានពួកប្រុសៗ៧០នាក់ទៅជាមួយ
8. ក្នុងពួកកូនចៅសេផាធា មានសេបាឌា ជាកូនមីកែល ហើយមានពួកប្រុសៗ៨០នាក់ទៅជាមួយ
9. ក្នុងពួកកូនចៅយ៉ូអាប់ មានអូបាឌា ជាកូនយេហ៊ីអែល ហើយមានពួកប្រុសៗ២១៨នាក់ទៅជាមួយ
10. ក្នុងពួកកូនចៅសឡូមិត មានកូនរបស់យ៉ូសិភា ហើយមានពួកប្រុស១៦០នាក់ទៅជាមួយ
11. ក្នុងពួកកូនចៅបេបាយ មានសាការី ជាកូនបេបាយ ហើយមានពួកប្រុសៗ២៨នាក់ទៅជាមួយ
12. ក្នុងពួកកូនចៅអាសកាឌ មានយ៉ូហាណាន ជាកូនហាកាថាន ហើយមានពួកប្រុសៗ១១០នាក់ទៅជាមួយ
13. ក្នុងពួកកូនចៅអ័ដូនីកាមដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល និងសេម៉ាយ៉ា ហើយមានពួកប្រុសៗ៦០នាក់ទៅជាមួយ
14. ក្នុងពួកកូនចៅប៊ីកវ៉ាយ មានអ៊ូថាយ និងសាប៊ូឌ ហើយមានពួកប្រុសៗ៧០នាក់ទៅជាមួយ។
15. ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា យើងរាល់គ្នាក៏ដំឡើងត្រសាលនៅទីនោះ៣ថ្ងៃ កំពុងដែលខ្ញុំត្រួតមើលបណ្តាជន និងពួកសង្ឃ តែឥតមានឃើញពួកកូនចៅលេវីណាមួយនៅទីនោះឡើយ
16. ដូច្នេះ ខ្ញុំចាត់គេឲ្យទៅហៅអេលាស៊ើរ អើរាល សេម៉ាយ៉ា អែលណាថាន យ៉ារីប អែលណាថាន ណាថាន់ សាការី និងមស៊ូឡាម ជាពួកប្រធានមក ព្រមទាំងយ៉ូយ៉ារីប និងអែលណាថាន ជាមនុស្សដែលប្រកបដោយប្រាជ្ញា
17. រួចខ្ញុំចាត់ពួកអ្នកទាំងនោះ ឲ្យទៅឯអ៊ីដោជាមេ ដែលនៅកន្លែងហៅថា កាសិភា ដោយបង្គាប់ពាក្យដែលគេត្រូវជម្រាបដល់អ៊ីដោ និងពួកនេធីនិម ជាបងប្អូនលោក នៅត្រង់កាសិភានោះ ដើម្បីនឹងនាំពួកអ្នកសម្រាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នាមកជា១ផង
18. ហើយតាមដែលព្រះហស្តល្អរបស់ព្រះនៃយើងរាល់គ្នា បានសណ្ឋិតលើយើង នោះគេបាននាំមនុស្សម្នាក់ប្រកបដោយប្រាជ្ញា មកឯយើង ពីពួកម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល ព្រមទាំងសេរេប៊ីយ៉ា និងកូនចៅ ហើយបងប្អូនទាំងអស់មាន១៨នាក់
19. និងហាសាបយ៉ា ហើយមានយេសាយ៉ា ពីពួកកូនចៅម្រ៉ារី និងបងប្អូន ហើយកូនចៅ ទាំងអស់រួមគ្នា២០នាក់ មកជាមួយ
20. ឯពួកនេធីនិមដែលដាវីឌ និងអ្នកជាប្រធានបានថ្វាយសម្រាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានតម្រូវដោយឈ្មោះរៀងខ្លួន។
21. រួចមក ខ្ញុំបានប្រកាសប្រាប់ ឲ្យមានការតមនៅមាត់ទន្លេអាហាវ៉ានោះ ដើម្បីឲ្យយើងបានបន្ទាបខ្លួននៅចំពោះព្រះនៃយើងរាល់គ្នា ប្រយោជន៍នឹងសូមទ្រង់ឲ្យតម្រង់ផ្លូវយើង និងកូនចៅ ហើយរបស់ទ្រព្យយើងទាំងអស់ផង
22. ដ្បិតដែលសូមទាហាន និងពលសេះពីស្តេច ឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្ដីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ
23. ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។
24. រួចមក ខ្ញុំក៏ញែកមេពួកសង្ឃ១២នាក់ចេញទុក គឺសេរេប៊ីយ៉ា និងហាសាបយ៉ា ព្រមទាំងបងប្អូនគេ១០នាក់ឯទៀត
25. រួចខ្ញុំថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់គេ គឺជាតង្វាយសម្រាប់ព្រះវិហារនៃព្រះរបស់យើង ដែលស្តេច ពួកសេនាបតី ពួកអ្នកជាប្រធានរបស់ទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ដែលនៅទីនោះបានថ្វាយ
26. ខ្ញុំថ្លឹងប្រាក់៦៥០ហាប គ្រឿងប្រាក់១០០ហាប និងមាស១០០ហាប
27. ព្រមទាំងពែងមាស២០ មានតម្លៃ១ពាន់ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានតម្លៃដូចជាមាស ប្រគល់ដល់ដៃគេ
28. រួចខ្ញុំនិយាយទៅគេថា អ្នករាល់គ្នាជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយដែលថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា
29. ដូច្នេះ ចូរប្រុងប្រយ័ត និងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡឹម ប្រគល់នៅចំពោះមេពួកសង្ឃ និងពួកលេវី ហើយនិងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច
30. ពួកសង្ឃ ហើយនិងពួកលេវី ក៏ទទួលយកប្រាក់មាស និងគ្រឿងប្រដាប់ទាំងនោះ តាមទំងន់ ដើម្បីនឹងយកទៅដាក់ក្នុងព្រះវិហារនៃព្រះ ជាព្រះរបស់យើងរាល់គ្នា នៅក្រុងយេរូសាឡឹម។
31. រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡឹម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ និងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង
32. យើងរាល់គ្នាក៏បានដល់ក្រុងយេរូសាឡឹម ហើយបាននៅទីនោះអស់៣ថ្ងៃ
33. លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
34. គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។
35. ឯពួកអ្នកដែលបានត្រឡប់ពីសណ្ឋានជាឈ្លើយមកវិញ គេក៏ថ្វាយតង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល១២ឲ្យពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងចៀមឈ្មោល៩៦ កូនចៀម៧៧ និងពពែ១២ សម្រាប់ជាតង្វាយលោះបាប នោះសុទ្ធតែជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់
36. គេក៏ប្រគល់ព្រះរាជសាសន៍ដល់នាយកដំណាងស្តេច និងចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះ ក៏ជួយចម្រើនដល់ពួកបណ្តាជន និងព្រះវិហារនៃព្រះ។
About អែសរ៉ា Chapter 8
Read អែសរ៉ា Chapter 8 online from the Holy Bible. This chapter is part of the Book of អែសរ៉ា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អែសរ៉ា
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អែសរ៉ា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អែសរ៉ា Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អែសរ៉ា Chapter 8?
អែសរ៉ា Chapter 8 is part of the Book of អែសរ៉ា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អែសរ៉ា Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អែសរ៉ា
- អែសរ៉ា Chapter 1
- អែសរ៉ា Chapter 4
- អែសរ៉ា Chapter 5
- អែសរ៉ា Chapter 7
- អែសរ៉ា Chapter 2
- អែសរ៉ា Chapter 9
- អែសរ៉ា Chapter 6