Read វិវរណៈ Chapter 7 Online
Read វិវរណៈ Chapter 7 online from the Holy Bible. This chapter is part of the Book of វិវរណៈ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of វិវរណៈ and the Holy Bible online.
Choose a Chapter
វិវរណៈ 7
ជំពូក 7
1. ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ
2. រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនិងសមុទ្រថា
3. កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបម្រើរបស់ព្រះនៃយើងសិន
4. ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល
5. គឺពីពូជអំបូរយូដា បានបោះត្រា១ម៉ឺន២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន២ពាន់នាក់ ពីអំបូរកាឌ់ មាន១ម៉ឺន២ពាន់នាក់
6. ពីពូជអំបូរអេស៊ើរ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរណែបថាលី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរម៉ាន៉ាសេ មាន១ម៉ឺន២ពាន់នាក់
7. ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់
8. ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរបេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា។
9. ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ
10. គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេច នឹងកូនចៀមផង
11. រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ និងតួមានជីវិតទាំង៤ ក៏ទម្លាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្ក ថ្វាយបង្គំដល់ព្រះ
12. ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
13. នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា
14. ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម
15. ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបម្រើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ
16. គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ
17. ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ ។
About វិវរណៈ Chapter 7
Read វិវរណៈ Chapter 7 online from the Holy Bible. This chapter is part of the Book of វិវរណៈ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: វិវរណៈ
Chapter: 7
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading វិវរណៈ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading វិវរណៈ Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is វិវរណៈ Chapter 7?
វិវរណៈ Chapter 7 is part of the Book of វិវរណៈ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete វិវរណៈ Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 10
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from វិវរណៈ
- វិវរណៈ Chapter 4
- វិវរណៈ Chapter 5
- វិវរណៈ Chapter 8
- វិវរណៈ Chapter 2
- វិវរណៈ Chapter 6
- វិវរណៈ Chapter 12
- វិវរណៈ Chapter 1