Read វិវរណៈ Chapter 11 Online
Read វិវរណៈ Chapter 11 online from the Holy Bible. This chapter is part of the Book of វិវរណៈ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of វិវរណៈ and the Holy Bible online.
Choose a Chapter
វិវរណៈ 11
ជំពូក 11
1. មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ និងអាសនៈ ហើយនិងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង
2. តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ
3. អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ ផង
4. អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី
5. បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ
6. អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនិងធ្វើឲ្យផែនដីកើតមានសេចក្ដីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។
7. កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង
8. ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ
9. នោះនឹងមានមនុស្សពីគ្រប់ទាំងគ្រួសារ ពូជមនុស្ស ភាសា និងសាសន៍ទាំងប៉ុន្មាន បានឃើញខ្មោចគេ នៅអស់៣ថ្ងៃកន្លះ មិនព្រមឲ្យអ្នកណាកប់ឡើយ
10. ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្ដីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។
11. ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង
12. នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ
13. នៅវេលានោះឯង មានកក្រើកដីជាខ្លាំង ទីក្រុងនោះ១ភាគក្នុង១០ក៏រលំអស់ទៅ ហើយមានមនុស្ស៧ពាន់នាក់ស្លាប់ ក្នុងខណៈដែលកក្រើកដីនោះ ឯពួកមនុស្សដែលសល់ គេមានចិត្តភ័យខ្លាច ក៏សរសើរតម្កើងដល់ព្រះនៃស្ថានសួគ៌
14. សេចក្ដីវេទនាទី២បានកន្លងទៅហើយ មើល សេចក្ដីវេទនាទី៣ត្រូវមកជាឆាប់។
15. ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ
16. នោះពួកចាស់ទុំទាំង២៤នាក់ ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់
17. ទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង
18. អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង ហើយសេចក្ដីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជម្រះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបម្រើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង។
19. នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហឹបនៃសេចក្ដីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី និងព្រិលយ៉ាងធំៗ។
About វិវរណៈ Chapter 11
Read វិវរណៈ Chapter 11 online from the Holy Bible. This chapter is part of the Book of វិវរណៈ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: វិវរណៈ
Chapter: 11
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading វិវរណៈ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading វិវរណៈ Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is វិវរណៈ Chapter 11?
វិវរណៈ Chapter 11 is part of the Book of វិវរណៈ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete វិវរណៈ Chapter 11 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from វិវរណៈ
- វិវរណៈ Chapter 5
- វិវរណៈ Chapter 4
- វិវរណៈ Chapter 7
- វិវរណៈ Chapter 3
- វិវរណៈ Chapter 8
- វិវរណៈ Chapter 1
- វិវរណៈ Chapter 10