Read នាង រស់ Chapter 2 Online
Read នាង រស់ Chapter 2 online from the Holy Bible. This chapter is part of the Book of នាង រស់ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នាង រស់ and the Holy Bible online.
Choose a Chapter
នាង រស់ 2
ជំពូក 2
1. ឯន៉ាអូមី គាត់មានសាច់ញាតិខាងប្ដីម្នាក់ ឈ្មោះបូអូស ជាអ្នកមានស្តុកស្តម្ភ នៅក្នុងគ្រួសារអេលីម៉ាលេច
2. គ្រានោះ នាងរស់ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ
3. នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែ១របស់បូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច
4. ឯបូអូសគាត់ចេញពីបេថ្លេហិម មកនិយាយនឹងពួកអ្នកចម្រូូតថា សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នករាល់គ្នា គេឆ្លើយឡើងថា សូមព្រះយេហូវ៉ាប្រទានពរដល់លោក
5. រួចបូអូសសួរទៅអ្នកបម្រើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចម្រូូតនោះថា នាងនេះជាកូនអ្នកណា
6. អ្នកបម្រើនោះឆ្លើយថា នោះគឺជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយនឹងន៉ាអូមី
7. នាងក៏សូមដល់យើងខ្ញុំថា សូមឲ្យខ្ញុំរើសសន្សំតាមពួកអ្នកចម្រូូតផង ដូច្នេះ នាងបានមក ហើយបាននៅតាំងតែពីព្រលឹមរហូតដល់ពេលនេះ លើកតែកាលនាងសម្រាកនៅផ្ទះ១ភ្លែតប៉ុណ្ណោះ។
8. ដូច្នេះ បូអូសប្រាប់នាងរស់ថា ចូរស្តាប់ខ្ញុំ នាងអើយ កុំឲ្យនាងចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែឯណាទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ
9. ចូរឲ្យភ្នែកនាងមើលតែស្រែដែលពួកនេះកំពុងច្រូត ហើយដើរតាមគេចុះ ខ្ញុំបានហាមដល់ពួកកំលោះ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ឲ្យទៅឯក្អម ផឹកទឹកដែលពួកកំលោះបានដងហើយចុះ
10. នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ
11. បូអូសឆ្លើយទៅនាងថា គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្ដីនាងស្លាប់ចោលទៅ ហើយពីនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកឯសាសន៍នេះ ដែលមិនបានស្គាល់កាលពីដើមផង
12. សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ
13. រួចនាងនិយាយថា ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនមែនដូចជាពួកស្រីបម្រើរបស់លោកណាមួយក៏ដោយ គង់តែលោកបានកំសាន្តចិត្តខ្ញុំហើយ ព្រមទាំងនិយាយនឹងខ្ញុំជាអ្នកបម្រើលោក ដោយសប្បុរសដែរ។
14. លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចម្រូូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ
15. កាលនាងបានក្រោកឡើងទៅរើសទៀត នោះបូអូសប្រាប់ដល់ពួកកំលោះរបស់គាត់ថា ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ
16. ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ។
17. ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែងស្រូវដែលបានរើសនោះ បានស្រូវឱកប្រហែលជា១ថាំង
18. នាងលើកទូលនាំយកទៅឯទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចម្អែត ជូនដល់ម្តាយក្មេក
19. គាត់ក៏សួរនាងថា នៅថ្ងៃនេះ ឯងបានរើសសន្សំនៅទីណា តើឯងបានធ្វើការនៅកន្លែងណា សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង ដូច្នេះ នាងក៏រៀបរាប់ប្រាប់ម្តាយក្មេកពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា មនុស្សនោះដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ បូអូស
20. នោះគាត់និយាយទៅកូនប្រសាថា សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង រួចន៉ាអូមីនិយាយថា លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ លោកជាអ្នក១ដែលមានច្បាប់នឹងលោះឲ្យយើងបាន
21. នាងរស់ ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា ចាស លោកមានប្រសាសន៍នឹងខ្ញុំដែរថា ត្រូវឲ្យនាងនៅជាប់តែនឹងពួកកំលោះរបស់ខ្ញុំនេះ ដរាបដល់ច្រូតចម្រូូតទាំងប៉ុន្មានរបស់ខ្ញុំហើយ
22. នោះន៉ាអូមីនិយាយទៅនាងរស់ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ
23. ដូច្នេះ នាងក៏នៅជាប់ជាមួយនឹងពួកស្រីរបស់បូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូូតនៃស្រូវឱក និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយនឹងម្តាយក្មេក។
About នាង រស់ Chapter 2
Read នាង រស់ Chapter 2 online from the Holy Bible. This chapter is part of the Book of នាង រស់ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នាង រស់
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នាង រស់. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នាង រស់ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នាង រស់ Chapter 2?
នាង រស់ Chapter 2 is part of the Book of នាង រស់ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នាង រស់ Chapter 2 online for free with easy chapter navigation.
More Chapters from នាង-រស់
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សុភាសិត Chapter 29
- ពួក ចៅហ្វាយ Chapter 16
- សាំយូអែល ទី ២ Chapter 13
- នេហេមា Chapter 4
- របាក្សត្រ ទី ១ Chapter 15
- មីកា Chapter 7
- សាំយូអែល ទី ១ Chapter 20