Read ណាហ៊ុម Chapter 1 Online
Read ណាហ៊ុម Chapter 1 online from the Holy Bible. This chapter is part of the Book of ណាហ៊ុម in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ណាហ៊ុម and the Holy Bible online.
Choose a Chapter
ណាហ៊ុម 1
ជំពូក 1
1. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងនីនីវេ គឺជាសៀវភៅសម្ដែងចេញជាការជាក់ស្តែងរបស់ណាហ៊ុម ជាអ្នកស្រុកអែលកូស។
2. ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ ទ្រង់ក៏សងសឹកដែរ ព្រះយេហូវ៉ាទ្រង់សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់សងសឹក ដល់ពួកអ្នកតតាំងនឹងទ្រង់ ហើយទ្រង់រក្សាទុកនូវសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ
3. ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់
4. ទ្រង់ស្តីបន្ទោសដល់សមុទ្រ ក៏ធ្វើឲ្យគោកទៅ ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកឯស្រុកបាសានក៏រោយរៀវចុះ ព្រមទាំងស្រុកកើមែលផង ឯផ្ការបស់ព្រៃល្បាណូនក៏ស្រពោនដែរ
5. ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភ័ក្ត្រទ្រង់ អើ ទាំងលោកីយ និងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ
6. តើមានអ្នកណាដែលអាចនឹងឈរនៅមុខសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បាន តើអ្នកណានឹងធន់នៅបាន ក្នុងពេលដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ឆួលឡើង ឯសេចក្ដីក្រោធរបស់ទ្រង់ នោះក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកសញ្ជែកដោយសារទ្រង់
7. ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក
8. តែទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនិងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត។
9. ឯងរាល់គ្នាគិតបង្កើតអ្វី ទាស់នឹងព្រះយេហូវ៉ានោះ ឯទ្រង់ នឹងធ្វើឲ្យផុតទៅអស់រលីង សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ
10. ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ
11. មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់
12. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទោះបើគេមានពេញកម្លាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ
13. ឥឡូវនេះ អញនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្តាច់ចំណងឯងផង។
14. ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរឯងថា ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ អញនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិតពីវិហាររបស់ព្រះទាំងប៉ុន្មាននៃឯងចេញ ហើយនិងរៀបចំផ្នូរឯង ដ្បិតឯងគំរក់ណាស់។
15. មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។
About ណាហ៊ុម Chapter 1
Read ណាហ៊ុម Chapter 1 online from the Holy Bible. This chapter is part of the Book of ណាហ៊ុម in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ណាហ៊ុម
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ណាហ៊ុម. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ណាហ៊ុម Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ណាហ៊ុម Chapter 1?
ណាហ៊ុម Chapter 1 is part of the Book of ណាហ៊ុម in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ណាហ៊ុម Chapter 1 online for free with easy chapter navigation.
More Chapters from ណាហ៊ុម
Explore More from ព្រះគម្ពីរសញ្ញាចាស់
- នេហេមា Chapter 2
- នាង អេសធើរ Chapter 3
- ទំនុកដំកើង Chapter 132
- អេសាយ Chapter 45
- ពង្សាវតារក្សត្រ ទី ២ Chapter 5
- យេរេមា Chapter 25
- និក្ខមនំ Chapter 5